អានតួអត្ថបទ
បទយកការណ៍

មាន​ពិព័រណ៍​រូបថត និយាយ​ពី​បទ​ល្មើស​ព្រៃ​ឈើ ​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​អភិវឌ្ឍ តាម​សហគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ច្រើន​ថ្ងៃ​មក​ហើយ ដែល​រូប​ថត និយាយ​ពី​បញ្ហា ការ​កាប់​បំផ្លាញ​ព្រៃឈើ បទ​ល្មើស​នេសាទ ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ ជា​ដើម ត្រូវ​បាន​គេ​តំាង​បង្ហាញ នៅ​ឯ​មជ្ឈ​មណ្ឌល​បុប្ផាណា។ រូបថត​ដែល​តំាង​បង្ហាញ​នោះ ជា​បញ្ហា​នៅ​តាម​សហគមន៍ និង​ជា​ស្នាដៃ​ថត​រូប របស់​ប្រជា​សហគមន៍​ផ្ទាល់។ ពិព័រណ៍​រូបថត នេះ រៀបចំ​ឡើង ដោយ​អង្គការ​អភិវឌ្ឈន៍​សំឡេង​សហគមន៍។ នៅ​កន្លែង តំាង​ពិព័រណ៍​ផ្ទាល់ អ្នក​រៀបចំ​កម្មវិធី នៃ​អង្គការ នេះ និយាយ​ថា អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍ មាន​បេសកកម្ម​ជួយ​ប្រជា​សហគមន៍ ឲ្យ​មាន​លទ្ធភាព​បង្ហាញ​ពី​បញ្ហា​នៅ​មូលដ្ឋាន ដល់​សាធារណជន។​ មុន​មាន​ការ​តំាង​ពិព័រណ៍​នេះ ម៉ាស៊ីន​ថត​រូប ជាង​៣០០ ត្រូវ​បាន​ផ្តល់​ជូន​ប្រជា​សហគមន៍ នៅ​ទូទំាងប្រទេស។

ពិព័រណ៍​រូបថត​និយាយ​ពី​បញ្ហា​សហគមន៍​ដូច​ជា​បទ​ល្មើស​ព្រៃឈើ កា​រ​ប្រែប្រួ​លអាកាសធាតុ​ និង​ការ​អភិវឌ្ឍ​ ជា​ដើម​
ពិព័រណ៍​រូបថត​និយាយ​ពី​បញ្ហា​សហគមន៍​ដូច​ជា​បទ​ល្មើស​ព្រៃឈើ កា​រ​ប្រែប្រួ​លអាកាសធាតុ​ និង​ការ​អភិវឌ្ឍ​ ជា​ដើម​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ