អានតួអត្ថបទ
បទយកការណ៍

អ្នកស្រី ​ពាន់ ភួងបុប្ឆា​ ពី​អ្នក​កាសែត​ក្លាយ​ជា​អ្នក​និពន្ធ​ដែល​ឈ​ជើង​ជាង​៣០​ឆ្នាំ​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​​ស្ត្រី​​មេម៉ាយ ​ទទួល​បន្ទុក​​ចិញ្ចឹម​​កូន​ប្រុស​​ស្រី​៤​នាក់ ​អ្នកស្រី ​ពាន់ ​ភួង​បុ​ប្ឆា ​គឺជា​អ្នកនិពន្ធ​នឹង​​ជា​​អ្នក​ដឹកនាំ​​រឿង​​ដ៏​​លេច​ធ្លោ​​ម្នាក់​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​អ្នក​និពន្ធ​​ដែល​មាន​​ស្រុក​កំណើត​​មក​​ពី​​ខេត្ត​ស្វាយរៀង​​រូបនេះ ​បាន​​ផ្តើម​​អាជីព​​ជា​​អ្នកកាសែត ​ប៉ុន្តែ​​បាន​​វិ​វត្ត​​ខ្លួន​​ជា​​អ្នក​និពន្ធ​​និង​​​ជា​​អ្នក​ដឹកនាំ​​រឿង​​បែប​​ប្រាកដ​និយម ​មក​ទល់​នឹង​​ពេល​​បច្ចុប្បន្ន​នេះ​។ ​អ្នក​​និយម​​ទស្សនា​​រឿង​​ភាគ​​ខ្មែរ ​នៅ​លើ​​កញ្ចក់​​ទូរទស្សន៍​​នៅ​​ស្រុក​​មួយ​ចំនួន ​ពិត​ជា​​បាន​​ស្គាល់​​ឈ្មោះ​​អ្នក​ស្រី​ តាម​រយៈ​ខ្សែ​​រឿង​​ជា​ច្រើន​ ជា​ពិសេស​​ចុង​ក្រោយ​​នេះ ​គឺ​​រឿង ​“ទឹក​ចិត្ត​​ម្តាយ​​សម័យ​​ថ្មី” ​ដែល​​ទើប​តែ​​បាន​ដាក់​បញ្ចាំង​នៅតាម​រោងកុន​នានា នៅ​ទីក្រុង​ភ្នំពេញ និង​បណ្តា​ខេត្ត​​មួយ​​ចំនួន​។ ​ប៉ុន្តែ​ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​អាជីព​ជា​អ្នកនិពន្ធ​ខ្សែភាពយន្ត​នេះ អ្នក​ស្រី​​ក៏​ធ្លាប់​​ប្រឈម​​នឹង​​ការ​ប្រមាថ​ដល់​អាយុជីវិត​ផងដែរ។

លោកស្រី​ ពាន់ ភួងបុប្ឆា​ អ្នក​និពន្ធ​និង​អ្នក​ដឹក​នាំ​រឿង​ភាគ​នៅ​កម្ពុជា​។
លោកស្រី​ ពាន់ ភួងបុប្ឆា​ អ្នក​និពន្ធ​និង​អ្នក​ដឹក​នាំ​រឿង​ភាគ​នៅ​កម្ពុជា​។ @Seng Thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ