អានតួអត្ថបទ
បទយកការណ៍

ខ្សែភាពយន្ត​ខ្មែរ​ដែល​មាន​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ជា​លើក​ដំបូង រំពឹង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​ ដែល​មាន​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ជា​លើក​ដំបូង បាន​ចាក់​បញ្ចាំង​សម្រាប់​ក្រុម​ការងារ​របស់​ខ្លួន​បាន​ទស្សនា កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៩ មករា​នេះ នៅ​ឯ​រោងភាព​យន្ត Legend Citymall ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ថ្ងៃ​ចាក់​ផ្សាយ​សម្រាប់​ក្រុម​ការងារ​ផ្ទៃ​ក្នុង​របស់​ខ្លួន​នេះ ទាំង​ផលិតករ​ និង​តួសំដែង​ភាគ​ច្រើន​រំពឹង​ទុក​ជា​មុន​ថា ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ ដែល​មាន​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ជា​លើក​ដំបូង​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​នៅ​ថ្ងៃ​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ ​នា​ថ្ងៃ​ទី​ ៣១ ខែ​មករា​ខាង​មុខ​នេះ។

Jailbreak ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​មាន​​បញ្ចូល​​ក្បាច់​គុន​ល្បុក្តតោ​ជា​លើកដំ​បូង ​
Jailbreak ខ្សែ​ភាពយន្ត​ខ្មែរ​ដែល​មាន​​បញ្ចូល​​ក្បាច់​គុន​ល្បុក្តតោ​ជា​លើកដំ​បូង ​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ