បទយកការណ៍
ស្រ្តីមួយក្រុមនាំគ្នាសន្សំប្រាក់ដើម្បីពង្រឹងសេដ្ឋកិច្ចនិងអំណាចស្រ្តី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៨
បើនិយាយពីសកម្មភាពសន្សំប្រាក់នៅកម្ពុជាមានច្រើនរូបភាព។ នៅទីក្រុងគេសន្សំប្រាក់ដាក់លុយក្នុងធនាគារ។ តាមសហគមន៍ តាមភូមិ មានក្រុមសន្សំប្រាក់តូចៗ បានបង្កើតឡើង ដើម្បីជួបគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ច។ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានក្រុមសន្សំប្រាក់ជាស្រ្តីមួយ បានបង្កើតឡើងតំាងពីឆ្នាំ២០១០ ដើម្បីពង្រឹងសេដ្ឋកិច្ចនិងអំណាចស្រ្តី។