អានតួអត្ថបទ
បទយកការណ៍

ស្ថានទូត​បារាំង សម្ពោធ​ស្តូប​រំឮក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ពី​ការ​ជម្លៀស​នា​សម័យ​ខ្មែរ​ក្រហម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាន​ទូត​បារាំង​នៅ​កម្ពុជា កាល​ពី​រសៀល​ម្សិល​មិញ បាន​សម្ពោធ​ស្តូប​រម្លឹក​ដល់​ជន​រង​គ្រោះ​ពី​ការ​ជម្លៀស​ដោយ​បង្ខំ​ពី​សំណាក់​ខ្មែរ​ក្រហម។ ពិធី​សម្ពោធ​ស្តូប​រំឮក​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង​សាលា​ក្តី​ខ្មែរ​ក្រហម ព្រម​ទាំង​តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​ត្រូវ​ជម្លៀស​ពី​ទី​ក្រុង​ភ្នំពេញ។ ទោះ​បី​ជា​អតីត​កាល​ដ៏​ខ្មៅ​ងងឹត​នា​សម័យ​ខ្មែរ​ក្រហម បាន​រំលង​ផុត​ទៅ​ជាង ៤០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន មាន​វ័យ​៥០ ជាង​ប្លាយ ដែល​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​នេះ នៅ​តែ​សម្តែង​ក្តី​រន្ធត់ ភិត​ភ័យ និង​បង្ហូរ​ទឹក​ភ្នែក​នៅ​រាល់​ពេល​នឹក​ដល់​ពាក្យ​ថា ខ្មែរ​ក្រហម។ សរ ពិសី អ្នក​សារព័ត៌មាន​របស់​យើង​បាន​ចូល​រួម​ពិធី​សម្ពោធ​ស្តូប​រម្លឹក​នេះ និង​រៀប​ចំ​បទ​យកការណ៍​ជូន​លោក​អ្នកស្តាប់៖

ស្ថានទូត​បារាំង សម្ពោធ​ស្តូប​រំឮក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ពី​ការ​ជម្លៀស​នា​សម័យ​ខ្មែរ​ក្រហម
ស្ថានទូត​បារាំង សម្ពោធ​ស្តូប​រំឮក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ពី​ការ​ជម្លៀស​នា​សម័យ​ខ្មែរ​ក្រហម @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ