អានតួអត្ថបទ
កម្ពជា

កិច្ច​ប្រជុំ​​ត្រី​ភាគី​​ស្ដីពី​​ប្រាក់​​ឈ្នួល​​កម្មករ​​ឆ្នាំ២០១៦​នឹង​​បន្ត​​នៅ​​ថ្ងៃ​​ចន្ទ​​ខាងមុខ​

បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ​នៅ​ថ្ងៃ​ចន្ទ​ទី២៨កញ្ញា​ខាងមុខ​កិច្ចប្រជុំ​ត្រីភាគី​ស្ដីពី​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ២០១៦នឹងត្រូវ​ចាប់ផ្ដើម បន្ទាប់ពី​ទទួលបាន​ការសម្រេច​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ​ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី២៥កញ្ញា។ កិច្ចប្រជុំ​ត្រីភាគី​នៅ​ថ្ងៃ​ចន្ទ​ខាង​មុននេះ​ជា​កិច្ចប្រជុំ​ដើម្បី​កំណត់​ប្រាក់ខែ​រួមមួយ មុន​ដាក់ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ​ពិនិត្យ​សម្រេច​នៅ​ថ្ងៃទី០៥ខែតុលា​ឆ្នាំ២០១។ 

កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW
ផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ដែលមាន​ចំនួន១៦រូប​មកពី​ភាគី​និមួយៗដូចជា​ក្រសួង​ការងារ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង សហជីព​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ចន្ទ​ទី២៨ខាងមុខ ។ ដោយ​ការជួប​នោះ​នឹង​ពិភាក្សា​ផ្អែកលើ​ពីរ​ចំណុច​សំខាន់​គឺ​កត្តាសេដ្ឋកិច្ច​និង​សង្គម​ដើម្បី​បង្ហាញ​តុល្យ ភាព​រវាង​គ្នា​និង​គ្នា។ ព្រោះ​ការដំឡើង​ប្រាក់​ឈ្នួល​ត្រូវ​គិតគូរ​ពី​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និង​ផ​លលិត​ភាព​នៃ​ការងារ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC។

 
លោក កាំ​ង ម៉ូ​នី​កា បញ្ជាក់ទៀតថា ជាគោលការណ៍​ក្រុមការងារ​ត្រីភាគី​បាន​ឯកភាពគ្នា​ថា មិន​លើកឡើង​ពី​ចំនួន​តួលេខ​នៃ​ការដំឡើង​ប្រាក់ខែ​នោះទេ ពោលគឺ​គិត​ជា​ភាគរយ​នៃ​ការដំឡើង​ប្រាក់ខែ​វិញ។ ហើយ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​បាន​ឯកភាពគ្នា​ជា​បណ្ដោះអាសន្ន​កំណត់​យក​ថ្ងៃទី០៥តុលា​ដើម្បី​ឲ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​ប្រជុំ​ពិនិត្យ​សម្រេច​លើ​លទ្ធផល​ដែល​ខ្លួន​បាន​ជួបប្រជុំ។

លោក  អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​គ្រោង​ទៅ​ចូល​រូ​ម​កិច្ចប្រជុំ​នេះ​បាន​ឲ្យ​ដឹងថា ចំពោះ​ចំនួន​តួលេខ​និង​ភាគរយ​គិត​ជា​ប្រាក់​សម្រាប់​ដំឡើង​ជូន​កម្មករ​មិនមាន​អ្វី​ខុសគ្នា​ទេ​ព្រោះ​បំណង​របស់​ក្រុមការងារ​ត្រីភាគី​គឺ​ដើម្បី​ប្រយោជន៍​កម្មករ​រស់នៅ​បា​នស​មរ​ម្យ។ ដូច្នេះ​សហជីព​លោក អាត់ ធន់ នឹង​លើកឡើង​ពី​ចំនួន​ប្រាក់បៀវត្ស​ដែល​ផ្ដល់​ឲ្យ​កម្មករ​ចាប់ពី ១៥៨ ១៦៨ ១៧៨ ដុល្លារ ,ស្នើ​ឲ្យ​និយោជក​ពិនិត្យ​លើ​កម្មករ​ប្រភេទ​ដេ​ស៊ី​ប៊ុង​ដែល​ការដំឡើង​ប្រាក់ខែ​រៀងរាល់ឆ្នាំ​ត្រូវបាន​គេ​បំភ្លេច និង ស្នើ​ទៅកាន់​ភាគី​រដ្ឋាភិបាល​ពិនិត្យមើល​លើ​បញ្ហា​ទំនិញ​លើ​ទីផ្សារ​ជាដើម។

បើតាម​លោក អាត់ ធន់ ប្រាក់ខែ​គោល​កម្មករ​នាពេល​បច្ចុប្បន្ន​មាន​ចំនួន១២៨ដុល្លារ បូករួម​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ក្នុង​មួយខែ និ​យោ​ជិ​ក​ទទួលបាន​ប្រាក់​សរុប១៧១ដុល្លារ។

 
ជា​ការគត់សម្គាល់​នៅ​រាល់​ឆ្នាំ​ដែលមាន​កិច្ចប្រជុំ​ស្ដីពី​ប្រាក់ខែ​គោល​កម្មករ​តែងតែមាន​បញ្ហា​មិន​ចុះសម្រុង​គ្នាច្រើន​រវាង​ភាគី​រដ្ឋាភិបាល GMAC និង សហជីព​ដែល​តំណាង​ឲ្យ​កម្មករ។ GMAC តែង​ព្រមានជារឿយៗថា អ្នកវិនិយោគ​និង​អ្នកបញ្ជា​ទិញ​អាច​បង្វែរ​ទិសដៅ​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​ព្រោះតែ​ការទាមទារ​ប្រាក់​ឈ្នួល​ច្រើន​ពី​សំណាក់​សហជីព។ ប៉ុន្តែ​សហជីព​ថា​ការទាមទារ​របស់ខ្លួន​ដើម្បី​ប្រយោជន៍​កម្មករ​ឲ្យ​រស់នៅ​ស្របទៅនឹង​តម្លៃ​ពលកម្ម​សមរម្យ​ដូច​បណ្ដាល​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ