អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ផ្អាក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​សារ​ជាថ្មី​ នៅ​ឆ្នាំ​​នេះ​

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ទី ​៣១ ​តុលា បាន​ចេញ​សារាចរ​ស្តីពី​ការ​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទុក​ បណ្តែត​ប្រទីប ​និង ​សំពះ​ព្រះខែ ​អកអំបុ​ក ​សារ​ជាថ្មី ​នៅឆ្នាំ ​២០១៥​ នេះ​។ ​ការ​សម្រេច​ចិត្ត​ផ្អាក​ពិធី​បុណ្យ​អុំទូក​​នេះ ​​រដ្ឋាភិបាល​កម្ពុជា ​អះអាង​ថា ​ទឹក​ទន្លេ​នៅ​ឆ្នាំ​នេះ ​មាន​កម្រិត​ទាប​ពេក​ ហើយ​ដោយ​ប្រទេសកម្ពុជាបច្ចុប្បន្ន ​កំពុង​ជួប​ប្រទះនឹ​ង​គ្រោះរាំង​ស្ងួត ​ដែល​ទាមទារ​ឲ្យ​មាន​កម្លាំង​ប្រមូល​ផ្តុំ​ ដើម្បី​ដោះស្រាយ​កង្វះខាត​ទឹក​ជា​បន្ទាន់​។

រដ្ឋាភិបាល​ផ្អាក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​សារ​ជាថ្មី​ នៅ​ឆ្នាំ​​នេះ​
រដ្ឋាភិបាល​ផ្អាក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​​សារ​ជាថ្មី​ នៅ​ឆ្នាំ​​នេះ​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ជាថ្មីម្តងទៀត រដ្ឋាភិបាល បានសម្រេចផ្អាក នូវការប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ នៅខែវិច្ឆិកា ឆ្នាំ ២០១៥ ខាងមុខនេះ ។ នេះបើតាមសារាចរ របស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣១ តុលា នេះ។

ការសម្រេចផ្អាកប្រារព្ធ ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ នេះ រដ្ឋាភិបាលកម្ពុជា បានបញ្ជក់ថា កម្រិត​ទឹក​ទន្លេនៅឆ្នាំនេះ មានកម្រិតទាបពេក។ ជាមួយគ្នានេះដែរ ដោយសារតែប្រទេសកម្ពុជា នៅឆ្នាំ បាន​នឹង​កំពុង​ប្រឈមមុខនឹងគ្រោះរាំងស្ងួត ដូច្នេះ រដ្ឋាភិបាល ទាមទារ ឲ្យមានការប្រមូលផ្តុំនូវកម្លាំង និង មធ្យោ​បាយ ដើម្បីដោះស្រាយបញ្ហាកង្វះខាតទឹក សម្រាប់ស្រូវប្រាំង ជូនប្រជាកសិករ​នៅតាមបណ្តា​ខេត្ត​។

បើទោះជា រដ្ឋាភិបាល បានប្រកាសផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅតាមដងទន្លេ​សាបមុខ​ព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ដល់ ២៦ វិច្ឆិកា ក៏ដោយ ប៉ុន្តែ ការរៀបចំ ពិធី នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តិទៅដោយធម្មតា ទៅតាមទំនៀមទម្លាប់ និង លទ្ធភាព។ បន្ថែម​លើនេះ ការឈប់សម្រាក របស់មន្ត្រីរាជការ និយោជិត កម្មករ នៅតែរក្សាដដែល ពោល​គឺរយៈ​ពេល បីថ្ងៃ។

គួរជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករយៈពេល ៣ ដង រួចមកហើយ គឺនៅឆ្នាំ២០១១ ឆ្នាំ ២០១២ និងឆ្នាំ២០១៣។ ដោយការផ្អាកព្រះ រាជពិធី​ដោយ​សារ​តែនៅឆ្នាំ២០១១ ដោយសារតែមានគ្រោះទឹកជំនន់ ដ៏ធ្ងន់ធ្ងរបំផ្លាញកសិផលរបស់ប្រជាកសិករ និងធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារទទួលរងគ្រោះ។

ដោយឡែកសម្រាប់ការផ្អាកបុណ្យអុំទូក ជាលើកទី២ នៅឆ្នាំ២០១២ដោយសារតែ ការយាង​សោយ​ទិវង្គត​នៃព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ​។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០១៤ ព្រះរាជពិធីបុណ្យអុំទូក ក៏ត្រូវបានរៀបចំឡើង​សារជាថ្មីម្តង​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ