អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន ​អំពាវនាវ​ឲ្យ​រឹត​បន្តឹង​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​

បន្ទាប់​​ពី​ករណី​ប្ល​ន់​ប្រដាប់​អាវុធ​បាន​កក្រើក​ឡើង​វិញ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការ​បញ្រ្ជា​ប​ទស្សនទាន​ សីលធម៌ ​សាសនា ​ដើម្បី​សុដុម​នីយកម្ម​នៅ​កម្ពុជា​នា​ព្រឹក​នេះ ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ឲ្យ​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ​ដើម្បី​បង្រ្កាប​អំពើ​ប្លន់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជាមួយ​គ្នា​នេះ​ លោកហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ការ​ស្នើ​លើក​លែង​ទោស​ដល់​ទណ្ឌិត ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​ និង​គ្រឿង​ញៀន​ផង​ដែរ។​

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន
លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សម្លេងលោក​​ហ៊ុន សែន ៖

ការ​អំពាវនាវ​របស់​លោក​ហ៊ុន សែន ទៅ​កាន់​រដ្ឋមន្ត្រី​របស់​ខ្លួន​នេះ​ គឺ​ក្រោយ​ពី​លោក​បាន​កត់​សម្គាល់​ឃើញ​ថា ​ជន​ល្មើស​ពាក់​ព័ន្ធ​នឹង​ករណី​ប្លន់​ប្រដាប់អា​វុធ និង​ការ​ជួញដូរ​គ្រឿង​ញៀន ​គឺ​មុខ​ដដែល​ៗ​ ហើយ​ត្រូវ​បាន​លើក​លែង​ទោស​នា​ពេល​កន្ល​ងមក។ យ៉ាង​ណា​ក៏​ដោយ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា​ ការ​រឹត​បន្តឹង​ទៅ​លើ​ការ​លើក​លែង​ទោស​នេះ​ មិនមែន​សំដៅ​ទៅ​លើ​ទណ្ឌិត​ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​នេះ​ទាំង​អស់​នោះ​ទេ។​

ជា​ការ​សម្គាល់ ​ប្រតិកម្មរ​បស់​ប្រមុខ​ដឹកនាំ​កម្ពុជា​ពាក់​ព័ន្ធ​បញ្ហា​សន្តិសុខ​សង្គម​នៅ​ពេល​នេះ ​គឺ​បាន​កើត​ឡើង​បន្ទាប់​ពី​ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​កក្រើក​ឡើង​វិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​រយៈ​ពេល​ថ្មី​ៗ​ចុង​ក្រោយ​នេះ។​ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​១១​ធ្នូ កន្ល​ងទៅ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ដ៏​សាហាវ​មួយ​បាន​កើត​ឡើង​ទាំង​ព្រឹក​ព្រលឹម​តែ​ម្តង​ នៅ​ក្នុង​ខណ្ឌ​ទួល​គោក ​ដោយ​ក្រុម​ចោរ​បាន​បាញ់​សម្លាប់​ម្ចាស់​ ដើម្បី​ប្លន់​យក​ម៉ូតូ​ដោយ​គ្មាន​ញញើត​ដៃ។ បន្ទាប់​មក​ កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​បង្រ្កាប​ក្រុម​ចោរ​ប្លន់​ទាំង​នោះ​ ដោយ​បាន​បាញ់​សម្លាប់​ចំនួន​ពីរ​នាក់​ក្រោម​ហេតុផល​ពួក​គេ​តដៃ ​និង​​បាន​ចាប់​ខ្លួន​៤​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន​ស្រី​ចំនួន​ពីរ​នាក់។​ ករណី​ប្លន់​ប្រដាប់​អាវុធនេះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​នៃ​ការ​ជជែក​គ្នា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ។​ ហើយ​សូម្បី​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​ ក៏​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​រឿង​នេះ​ផង​ដែរ។​

ផ្តើម​ចេញ​ពី​ករណី​នេះ ​និង​ប្រឈម​មុខ​នឹង​ការ​កើត​ឡើង​នៃ​ករណី​ប្លន់​ជាប់​ៗ​គ្នា​នា​ពេល​កន្លង​មក​ លោក​នាយករ​ដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និ​ងចេញ​ប្រតិបត្តិការ​ព្រម​ៗ​គ្នា ​ដើម្បី​បង្ការ​ និង​បង្រ្កាប​ចំពោះ​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​អំពើ​ជូញដូរ​គ្រឿង​ញៀន ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ