អានតួអត្ថបទ
កម្ពុជា-នយោបាយ

​តុលា​ការ​យល់​ព្រម​តាម​លោក​កឹម សុខា នឹង​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ទាំង​ស្រុង​របស់​លោក​កាល​ពី​ឆ្នាំ​២០១៣​

ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ពុធ​នេះ តុលា​ការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​បើក​សវនា​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿងលោក​កឹម សុខា។ សវនាការ​នៅ​ថ្ងៃ​ដំបូង​នេះ មិន​ទាន់​ចេញ​ជា​សាច់​ការ​អ្វី​ធំ​ដុំ​នោះ​ទេ គឺ​គ្រាន់​ជជែក​វែក​ញែក​លើ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​លោក​កឹម សុខា កាល​ពី​ឆ្នាំ២០១៣​ប៉ុណ្ណោះ។ លោក​កឹម សុខា បាន​ទាម​ទារ​ឱ្យ​តុលា​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​នេះ​ទាំង​ស្រុង ដើម្បី​បញ្ជាក់​ពី​ការ​ពិត។ ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​នេះ តុលាការ​ក៏​បាន​តម្រូវ​ឱ្យ​លោក​កឹម សុខា ដាក់​វីដេអូ​នេះ​មក​តុលា​ការ​ត្រឹម​ថ្ងៃ​ទី២០ មករា​។ 

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @សហការី
ផ្សាយពាណិជ្ជកម្ម

ខ្សែ​វីដេអូ​ខ្លីៗ​ស្តីពី​ការ​និយាយ​ស្តី​របស់​លោក​កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​២០១៣ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ដំបូង​នេះ។ លោក​កឹម សុខា បាន​ទទួល​ស្គាល់​ថា សំឡេង និង រូប​ភាព​នោះ គឺ​ជា​របស់​លោក តែ​លោក​ក៏​បាន​អះ​អាង​ដែរ​ថា វីដេអូ​ខ្លី​នេះ​ជា​ការ​កាត់​ត​ខុស​ពី​ទម្រង់​នៃ​វីដេអូ​ដើម​ដែល​មាន​រយៈ​ពេល​ដល់​ទៅ​ជាង​១ម៉ោង​។ ហេតុ​ដូច្នេះ​ហើយ លោក​បាន​ទាម​ទារ​ឱ្យ​តុលា​ការ​ក្រុង​ភ្នំពេញ​ចាក់​បញ្ចាំង​នូវ​វីដេអូ​ដើម​ទាំង​ស្រុង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ និង ផ្តល់​យុត្តិធម៌​ដល់​រូប​លោក​។ នេះ​បើ​តាម​ការ​អះ​អាង​ឱ្យ​ដឹង​របស់​ក្រុម​មេធាវី​លោក​កឹម សុខា​។

សូមបញ្ជា​ក់ថា គឺវីដេ​អូនេះហើ​យដែលជាភស្តុតាង​សំខាន់បំផុតនៃការ​ឈានទៅចាប់ខ្លួន​លោកកឹម សុខា ពីសំណាក់​អាជ្ញាធរកម្ពុ​ជាកា​លពីឆ្នាំ២០១៧ មុនរំលាយគ​ណបក្សស​ង្រ្គោះជាតិរបស់លោ​កនៅពេលបន្ទា​ប់មកទៀតពី​បទប៉ុនប៉ង​ផ្តួលរំលំរដ្ឋា​ភិបាលកម្ពុជា។ ចំពោះ​ការទាមទា​រនេះ ក្រុ​មប្រឹក្សាជំនុំជម្រះ​នៃតុលាកា​រក្រុងភ្នំពេញ​បានយល់​ព្រមឱ្យលោកកឹ​ម សុខា ដាក់វីដេអូទាំងស្រុង​នេះមកកាន់តុ​លាការយ៉ាងយូ​របំផុតត្រឹមថ្ងៃទី២០ មករា ដើម្បី​លើកទៅពិភាក្សានៅ​សប្តាហ៍ក្រោយ​។ ប៉ុន្តែក្រុមប្រឹក្សាជំនុំជ​ម្រះនៅមិ​នច្បាស់នៅឡើយទេថា នឹងចាក់វីដេ​អូនេះនៅ​ពេលនោះតែ​ម្តងឫក៏យ៉ាង​ណា។

ចំណែក លោកគី តិច មេធាវីតំណាងរដ្ឋា​ភិបាលកម្ពុជាវិ​ញបានគូសបញ្ជា​ក់ថា ការទទួលស្គា​ល់របស់លោ​កកឹម សុខា ចំពោះ​ខ្សែវីដេអូនេះ គឺជារឿង​សំខាន់ណាស់នៅ​ក្នុងបទ​ចោទប្រ​កាន់សន្ទិដ្ឋិភាព​ជាមួយបរទេសរបស់ប្រធា​នអតីត​គណបក្ស​ប្រឆាំងរូបនេះ​។ ជាមួ​យគ្នានេះ លោកមេធាវីគី តិច ក៏បានបង្ហើ​បឱ្យដឹងផងដែរថា សំណុំ​រឿងនេះមិនមែ​នតែលោកកឹម សុខា តែម្នាក់ទេ គឺមា​នការជាប់ពាក់ព័ន្ធនឹ​ងប្រទេសចំនួ​ន៩ រួមទាំងជនបរទេស និង អង្គកា​រសង្គមស៊ីវិ​លមួយចំនួនថែម​ទៀត។

ក៏ប៉ុន្តែ លោកកឹម សុខា តាមរយៈទំព័រហ្វេ​សប៊ុកនៅថ្ងៃនេះ បានគូ​សបញ្ជាក់ថា លោកមិ​នបាននាំរដ្ឋបរទេសឬភ្នា​ក់ងារបរ​ទេសណាមក​ប្រទូសរ៉ាយ ឬឈ្លា​នពានប្រទេ​សកម្ពុជាឡើយ។ លោកថា សកម្មភាព​ទាំងអស់រប​ស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ ដោយអហិ​ង្សា និងសន្តិវិធី ហើយគ្រប់​សកម្ម​ភាពនយោបាយ​របស់លោក គឺបានផ្តោត​លើការបោះ​ឆ្នោតដោ​យសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះ​បញ្ចាំងពី​ឆន្ទៈរបស់ប្រ​ជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោកកឹម សុខា ក៏ដូចជាមេធា​វីរបស់លោកដែរ គឺនៅតែបន្ត​ទាមទារឱ្យតុ​លាការក្រុងភ្នំពេ​ញទម្លាក់ចោ​លបទចោទប្រកាន់​មកលើរូបលោក និងផ្តល់​សេរីភាពពេញលេ​ញដល់រូបលោក​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ