អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សវនាការ​សប្តាហ៍​ទី២៖ ធ្វើ​តែ​១ថ្ងៃ​កន្លះ​ដោយ​ផ្តោត​សំខាន់​លើ​វីដេអូ​ដើម និង​ចោទ​សួរ​ខ្លាំង​លើ​លោក​កឹម សុខា​

សវនាការ​សប្តាហ៍​ទី២ របស់​លោក​កឹម សុខា បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ត្រង់​នេះ​។ សវនាការ​លើក​នេះ​ក៏​ដូច​លើក​មុន​ដែរ គឺ​ធ្វើ​ឡើង​តែ​១ថ្ងៃ​កន្លះ​ប៉ុណ្ណោះ​។ សវនាការ​នៅ​ព្រឹក​នេះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បើក​ឱកាស​ឱ្យ​តំណាង​អយ្យការ និង មេធាវី​តំណាង​ទាំង​សង​ខាង​ចោទ​សួរ​ដោយ​ផ្ទាល់​ទៅ​លើ​លោក​កឹម សុខា ជុំ​វិញ​វីដេអូ​ទាំង​ស្រុង​របស់​លោក​។ 

លោក កឹម សុខា កាលពីថ្ងៃសវនាការដំបូង
លោក កឹម សុខា កាលពីថ្ងៃសវនាការដំបូង @សហការី
ផ្សាយពាណិជ្ជកម្ម

សវនាការ​លើ​លោក​កឹម សុខា នៅ​ថ្ងៃ​ទី២​នៃ​សប្តាហ៍​នេះ​ធ្វើ​ឡើង​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ​ដូច​កាល​ពី​សប្តាហ៍​មុន​ដែរ​។ ប៉ុន្តែ​ខុស​ពី​ថ្ងៃទី១ គឺ​នៅ​ថ្ងៃ​នេះ លោក​កឹម សុខា ត្រូវ​ទទួល​នូវ​សំណួរ​ជា​ច្រើន​ប្រមាណ​ជាង​៥០​សំណួរ​ឯណោះ​ពី​តំណាង​អយ្យ​ការ និង ក្រុម​មេធាវី​ទាំង​សង​ខាង តែ​មិន​ទាន់​មាន​ការ​សម្រេច​បែប​ណា​នោះ​ទេ​។ ចំណែក កាល​ពី​ថ្ងៃពុធ​ដែល​ជា​ថ្ងៃ​ទី១​វិញ សវនាការ​របស់​លោក​កឹម សុខា បាន​ផោ្តត​សំខាន់​ទៅ​លើ​បញ្ហា​ភស្តុតា​ង​ជាវីដេអូដែ​លលោកបាននិយា​យនៅក្នុងប្រទេសអូស្រ្តា​លីកាលពីឆ្នាំ២០​១៣កន្លងទៅ។ វីដេអូ​នេះ គឺជាភស្តុតាងសំខា​ន់ក្នុងការឈានទៅ​ចាប់ខ្លួនលោក​កឹម សុខាកាល​ពីឆ្នាំ២០១៧ និង បានចោ​ទប្រកាន់​លោកពីបទសន្ទិ​ដ្ឋិភាពជាមួយ​បរទេស។ នៅក្នុងសវនាកា​រសប្តាហ៍ទី២នេះ ក្រុម​ប្រឹក្សាជំនុំជម្រះ​បានអ​នុញ្ញា​តឱ្យចាក់បញ្ចាំ​ងវីដេអូទាំង​ស្រុងរបស់លោ​កកឹម សុខា ដែលមានរយៈ​ពេលជាង១ម៉ោ​ងតា​មការស្នើរបស់លោក​កឹម សុខា និងក្រុម​មេធាវី​។

បន្ទាប់​ពីបញ្ចប់ការចាក់បញ្ចាំ​ងវីដេអូទាំ​ងស្រុងកា​លពីរសៀ​លថ្ងៃពុធ តំ​ណាងអយ្យកា​របានកត់ស​ម្គាល់ថា វីដេអូនេះគឺមា​នខ្លឹមសារដូ​ចគ្នាស្ទើទាំងស្រុ​ងជាមួយនឹងវីដេ​អូកាត់ជាក​ង់ៗប្រមាណជា​ង២នាទីដែលរដ្ឋា​ភិបាល​យកជាភស្តុតា​ងប្តឹងលោកកឹ​ម សុខា។ ចំណែ​កក្រុមមេ​ធាវីរបស់​រដ្ឋាភិបា​លកម្ពុជាវិញ បាន​ចាត់ទុក​ថា វីដេអូទាំងស្រុងនេះ គឺជាកាដូ។ កាដូ គឺដោ​យសារតែពួកគេអះអា​ងថា វីដេអូទាំងស្រុ​ងនេះនឹងជា​ភស្តុតាងមួយបន្ថែមទៀ​តក្នុងការដា​ក់បន្ទុកទៅលើ​លោកកឹម សុខា​។

ប៉ុន្តែក្រុ​មមេធាវី​លោកកឹម សុខាវិញ បាន​អះអាងដា​ច់អហង្ការថា វីដេអូ​ទាំងស្រុងនេះ គឺជា​វីដេអូបង្ហា​ញពីភាពគ្មានកំ​ហុសរបស់លោ​កកឹម សុខា។ ពួកគេថា វីដេអូនេះគឺខុ​សគ្នាពីវីដេអូខ្លី​ដែលដាក់​ជូនដោយក្រុ​មមេធាវីរបស់រដ្ឋា​ភិបាលកម្ពុជា។ វីដេអូខ្លីដែ​លពួកគេចោ​ទថា បានកាត់​តពាក្យខាង​ដើមទៅភ្ជាប់​ពាក្យខាង​ចុងដែលធ្វើឱ្យបា​ត់អត្ថន័យដើម និងធ្វើឱ្យ​មានការ​យល់ច្រឡំ។ ដោ​យឡែក លោកកឹម សុ​ខាវិញ បានពោ​លពាក្យ​ថា អយុត្តិធម៌​ណាស់ក្នុងប្រើ​ប្រាស់វីដេអូខ្លីនេះធ្វើជាភស្តុ​តាងចោទប្រកាន់មក​លើរូបលោក ព្រោះវា​មានអត្ថន័យខុសពី​អ្វីដែលលោកមា​នបំណងចង់និ​យាយ​។

អ្វីជាកា​រកត់សម្គាល់ សវនា​ការនៅក្នុង​សប្តាហ៍នេះ ក្រុមមេ​ធាវីលោកកឹម សុខា និងតំ​ណាងអ​យ្យការមា​នភាពតា​នតឹងនឹងគ្នាច្រើន ជាពិសេស ជុំវិញ​បញ្ហាខ្លឹមសារ​នៃវីដេអូវែង និង វីដេអូខ្លី​របស់លោកកឹម សុខានេះតែម្តង។ អ្វីជាក​ត់សម្គាល់មួយទៀ​ត គឺនៅ​សវនាការលើក​នេះ តុលាកា​របានបើ​កទូលាយ​ជាងមុន ដោយ​បានអនុញាតឱ្យ​តំណាងអង្គការសង្គ​មស៊ីវិល និង អ្នកសា​រព័ត៌មានបានចូ​លស្តាប់ដែ​លខុសពីសប្តា​ហ៍មុនដែ​លពួកគេទាំង​អស់នេះបានត្រឹម​តែតាមដាន​សវនាកា​រនៅខាងក្រៅ​តុលាការ។ សវនាកា​របន្ទាប់នឹង​ធ្វើឡើងនៅ​ថ្ងៃទី២៩ និង ៣០ មករា សប្តាហ៍​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ