អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សវនាការ​កាត់​ទោស​លោក កឹម សុខា នឹង​បន្ត​ទៅ​អង្គ​ហេតុ​ថ្មី ជុំវិញ​តួ​នាទី​របស់​លោក កឹម សុខា ចន្លោះ​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១២​

សវនាការ​កាត់​ទោស​លោក កឹម​ សុខា សប្តាហ៍ទី៣ បាន​បើក​ធ្វើ​តាម​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃទី ២៩ មករានេះ ជុំវិញ​អង្គ​ហេតុ​ចាស់​ស្តី​ពី​សកម្ម​ភាព និង​តួនាទី​របស់​លោក កឹម សុខា នៅអំឡុងឆ្នាំ ១៩៩៣ដល់​ឆ្នាំ ២០០៧​។ សវនាការ​នៅ​ព្រឹក​មិញ​នេះ អង្គ​ជំនុំ​ជម្រះ​បាន​បន្ត​សាក​សួរ​លោក កឹម សុខា ដែល​ជា​ជន​ជុំ​ចោទ ជុំវិញ​និយម​ន័យ​នៃ​ពាក្យ​ថា «គេ» តើ​លោក កឹម សុខា ចង់​សំដៅ​ទៅ​លើ​ប្រទេស​ណា ឬ​អ្នក​ណា? ជុំវិញ​ការ​ជជែក​គ្នា​លើ​ពាក្យ​ថា «គេ» នេះ មិន​ដាច់​មិន​ស្រេច​រហូត​ដល់​មាន​ការ​ស្នើ​សុំ​ឲ្យ​អ្នក​ជំនាញ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​មក​បក​ស្រាយ​ផង​។ ប៉ុន្តែ​នៅ​ទីបំផុត​ទៅ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​មិន​យក​វិញ ដោយ​អះ​អាង​ថា ខ្លួន​មាន​លទ្ធភាព​ក្នុង​ការ​សម្រេច​ទៅ​លើ​ពាក្យ​នេះ​។ 

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @សហការី
ផ្សាយពាណិជ្ជកម្ម

សូម​ស្តាប់​ការ​លើក​ឡើង​របស់​លោក​មេធាវី គី តិច៖

02:28

ប្រសាសន៍របស់ លោក គី តិច៖

ជា​បន្ត​សូម​ស្តាប់​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង៖

01:01

ប្រសាសន៍របស់ លោក ផែង ហេង៖

សូម​បញ្ជាក់ថា សវនាកា​រកាត់ទោ​សលោក កឹម សុខា នឹងបន្តធ្វើ​នៅវេលាម៉ោ​ង២រសៀល​ថ្ងៃនេះទៀត ដោយសវ​នាការនឹងបន្តពិភា​ក្សានិងដេញ​ដោលទៅលើ​អង្គហេតុថ្មីជុំវិញស​កម្មភាពនិ​ងតួនាទីរប​ស់លោក កឹម សុខា ចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ