អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​ដែល​រងគ្រោះ​ក្នុង​អំពើ​ហិង្សា ​បាក់ឆ្អឹង​ច្រើន​កន្លែង​ និង​រហែក​ក្រដាស​ត្រចៀក​

លោក កឹម សុខា ដែល​បាន​ដឹកនាំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម ​ទៅ​សួរ​សុខ​ទុក្ខ​លោក ​ញ៉យ ចំរើន​ និង​លោក ​គង់ សុភា ​នៅ​ប្រទេស​ថៃ ​តាំង​ពី​ល្ងាច​ម្សិលមិញ ​បាន​ប្រាប់​នៅ​ថ្ងៃ​នេះថា​ ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ​ បាក់​ឆ្អឹង​ច្រើន​កន្លែង​ និង​រហែក​ក្រដាស​ត្រចៀក។ ​ចំពោះ​អំពើ​ហិង្សា​មក​លើអ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នោះ ​គណបក្ស​ខ្លះ​ដែល​នៅ​ក្រៅ​រដ្ឋសភា​បាន​បញ្ចេញសេ​ចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់។​

លោកកឹម សុខា បានដឹកនាំសមាជិកគណបក្សសង្រ្គោះជាតិ ទៅសួរសុខទុក្ខ លោក​ញ៉យ ចំរើន​ និង​ លោក​គង់ សុភា នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ​​
លោកកឹម សុខា បានដឹកនាំសមាជិកគណបក្សសង្រ្គោះជាតិ ទៅសួរសុខទុក្ខ លោក​ញ៉យ ចំរើន​ និង​ លោក​គង់ សុភា នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​បាងកក​ ប្រទេស​ថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះ​​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា ​ជំងឺ​របស់​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​រងគ្រោះ​ដោយសារ​ការ​វាយ​ដំ​ដ៏​ហិង្សា​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​កាល​​ពី​ថ្ងៃ​ចន្ទ​ មាន​«សភាព​ធ្ងន់ធ្ងរ»។​ លោក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​តាម​ហ្វេសប៊ុក​ថា​ លោក ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម «បាក់ឆឹ្អង​ក​ដៃខាង​ស្តាំ​ និង​បាក់​ឆ្អឹង​រង្វង់​ភ្នែក​ខាង​ស្តាំ» រី​ឯ​លោក​ គង់ សភា តំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង ​«បាក់​ឆ្អឹង​ខ្ទង់​ច្រមុះ ​និង​រហែក​ក្រដាស​ត្រចៀក»។​

ការ​វះកាត់​ដើម្បី​ព្យាបាល​ត្រូវ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​អង្គា​រ និង​ត្រូវ​បន្ត​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទៀត។​ នេះ​បើ​តាម​លោក ​កឹម សុខា ​ដែល​បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ ចាក​ចេញ​ពីក​ម្ពុជា​នៅ​ល្ងាច​ថ្ងៃអ​ង្គា​រ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ជន​រងគ្រោះ។​ អំឡុង​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​ អនុប្រធាន​គណបក្ស​ប្រឆាំង ​បាន​ផ្តល់​ដំណឹង​ថា ​លោក​«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ ត្បិត​តំណាង​រាស្ត្រ​រងគ្រោះ​ទាំង​ពីរ​រូប​ ស្ថិត​ក្នុង​«ស្ថានភាព​ធ្ងន់ធ្ងរ»​ បន្ទាប់​ពី​មាន​«ការ​វាយ​ដំ​យ៉ាងសា​ហាវ​ឃោឃៅ​ពី​សំណាក់​បាតុករ ​ជា​ជន​ពាល​ក្នុង​ក្បួន​បាតុកម្ម​ហិង្សា​នៅ​មុខ​រដ្ឋសភា ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​តុលា»។​

ទោះបីជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលក​ម្ពុជា ​និងសា​លារា​ជធានី​ភ្នំពេញ ​បាន​អះអាង​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​អង្គា​រ និង​ថ្ងៃ​ពុធ​ថា​ អំពើ​ហិង្សា​នោះ​បាន​កើត​ឡើង​«បន្ទាប់​ពី​ក្រុម​បាតុករ​បាន​រំសាយ​រួច​រាល់​ហើយ»​ក្តី ​ក៏​គណបក្ស​នៅ​ក្រៅ​រដ្ឋសភាយ៉ា​ងតិច​ពីរ​ បាន​ភ្ជាប់​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ចន្ទ​ ទៅ​នឹង​ទំនាស់រ​វាង​គណបក្សកា​ន់អំណាច ​និង​គណបក្ស​ប្រឆាំង​ដែរ។​

ជាក់​ស្តែង​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋា​នបាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ថា ​ខ្លួន​«មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ពាក្យ​សម្ដី​វាយប្រហារ ​មាក់​ងាយ ​និង​គំរាមគ្នា​ រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​[មេដឹកនាំ​គណបក្ស]​សង្គ្រោះ​ជាតិ ​ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ច្រើន​ថែម​ទៀត​នៅ​កម្ពុជា»។ មុន​នេះ​មួយ​ថ្ងៃ ​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ​ក៏បា​នព​ន្យល់​ថា ​អំពើ​ហិង្សា​ដែល​គណបក្សនេះ​ អះអាង​ថា​មាន​លក្ខណៈ«​នយោបាយ»នោះថា​ ​ដោយ​សារ​តែ​អ្នក​នយោបាយ​«ឆ្លៀត​កេង​ចំណេញ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​»​តាម​រយៈ​«អំណាច​ប្រមូល​ផ្តុំ​ទៅ​លើ​តែ​អ្ន​ក​ដឹកនាំ»។

សូម​រម្លឹកថា ​កាលពី​ថ្ងៃចន្ទ​ ទី​២៦​ ខែតុ​លា ឆ្នាំ២០១៥ ​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ឯវិមាន​រដ្ឋសភា​ និង​នៅ​ឯគេហដ្ឋាន​របស់​លោក កឹម សុខា​ ដើម្បីទា​មទារ​ឱ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បោះបង់តំ​ណែងអ​នុប្រធាន​រដ្ឋសភា​ចោល។​ បាតុកម្ម​នោះ​ត្រូវ​បាន​​រៀប​ចំឡើ​ងក្នុង​រយៈពេល​មួយ​ថ្ងៃ ​ក្រោយ​ពី​អនិកជន​ខ្មែរ​នៅ​អឺរ៉ុប​ប្រមាណ​ជា​២០០​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​ ស្រែក​ទាមទារ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​បារាំង ​ចុះចេ​ញពី​អំណាច៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ