អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេធាវី​នឹង​ពិភាក្សា​ជាមួយ ​លោក កឹម សុខា ដើម្បី​សុំ​ការ​ពន្យល់​ពី​បម្រាម​មិន​ឲ្យ​ធ្វើ​នយោ​បាយ​

លោក ផែង ហេង សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បានថ្លែង​​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​វិច្ឆិកា​នេះ​ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​ខ្លួន ដើម្បី​ស្វែង​រក​ការ​ពន្យល់​ពី​បម្រាប​របស់​តុលាការ ដែល​ហាម​លោក កឹម សុខា មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ បើ​តាម​លោក ផែង ហេង ក្រុម​មេធាវី​និង​លោក កឹម សុខា ខ្លួន​ឯង រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ស្រពេច​ស្រពិល​នៅ​ឡើយ ចំពោះ​វិសាលភាព​នៃ​បម្រាម​របស់​តុលាការ​ ដោយ​ចោទ​សួរ​ថា បើលោក កឹម សុខា ចេញជួបប្រជាពលរដ្ឋ ហើយមានការស្រែកគាំទ្រ ឬអបអរសាទរ តើជាទង្វើដែលខុសនឹងបំរាមរបស់តុលាការដែរឬទេ? 

លោកមេធាវី ផែង ហេង
លោកមេធាវី ផែង ហេង @postkhmer.com
ផ្សាយពាណិជ្ជកម្ម
00:59

សូមស្ដាប់ប្រសាសន៍ លោកមេធាវី ផែង ហេង ដែលជាការរៀបចំជូនដោយវ៉ា សំណព្វ៖

ជុំ​វិញ​ភាព​ស្រពេច​ស្រពិល​នៃ​បម្រាម​របស់​តុលាការ​ចំពោះ​លោក កឹម សុខា នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់បានពន្យល់ថា លោក កឹម សុខា អាច​ជួប​គ្រប់​អ្នកនយោបាយ និង​សហកា​រី​របស់លោក​ពីមុនៗមក ហើយក៏​អាច​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​បានផងដែរ​។​ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រាល់​ជំនួប​ទាំងនោះ មិនត្រូវ​និយាយ ​ឬ​ធ្វើ​សកម្មភាព​នយោបាយនោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ