អានតួអត្ថបទ
កម្ពុជា-សង្គម

៤៨​​ម៉ោង​ ក្រោយ​​ការ​​បន្ធូរ​​បន្ថ​យ​លក្ខ​ខ័ណ្ឌ​​ក្នុង​​ការ​​ត្រួត​​ពិនិត្យ​​តាម​​ផ្លូវ​​តុលា​ការ​៖ ​លោក ​កឹម សុខា ​​បាន​​ជួប​​អ្នក​ការ​ទូត​បរទេស​ឥត​ដាច់​

៤៨​ម៉ោង ក្រោយ​ពី​ការ​បន្ធូរ​បន្ថយ​លក្ខ​ខ័ណ្ឌ​ក្នុង​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​អ្នក​ការ​ទូត​បរទេស​មក​ពី​ប្រទេស​បស្ចឹម​លោក​ឥត​ដាច់​។ គិត​ត្រឹម​រសៀល​ថ្ងៃទី ១៣ វិច្ឆិកា​នេះ មាន​អ្នក​ការ​ទូត​បរទេស​ធំៗ​សរុប​ចំនួន​៥ប្រទេស​ហើយ ដែល​បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ឯ​គេហ​ដ្ឋាន​របស់​លោក ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​។ អ្នក​ការ​ទូត​ខ្លះ បាន​សម្តែង​ការ​អប​អរ​សាទរ​ជាមួយ​នឹង​ការ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ទាំង​ស្រុង​។ 

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អ្ន​ក​ការទូត​​ទាំង​នោះ ​រួមមាន​ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ អាល្លឺម៉ង់ ​និង​អូស្ត្រាលី ​ដែល​បាន​ដាក់​វេណ​បន្តក​ន្ទុយ​គ្នា​ចូល​ជួប​លោក ​កឹម សុខា ​ចាប់​តាំង​ពី​ថ្ងៃទី ​១១ ​វិច្ឆិកា​មក​។ ​ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក ​កឹម ​សុខា ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​ពីការ​ប​ន្ធូរ​បន្ថ​យ​លក្ខខ័ណ្ឌ​នៃ​ការ​ដាក់​លោក ​កឹម សុខា​ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។​

ក្នុង​ចំណោម​អង្គ​ទូត ​ដែល​បាន​ជួប​សួរ​សុខ​ទុក្ខ​លោក ​កឹម ​សុខា ​រួច​មក​ ខ្លះ​បាន​សម្តែង​ការ​អបអរសាទរ ​ប៉ុន្តែ​បាន​អំពាវនាវ​បន្ថែម​ទៀត ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ម​កលើ​លោក ​កឹម សុខា​ ​តែម្តង​។​ ក្នុង​នោះ ​រួមមាន​ ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​ជា​ដើម​។ ​ពួក​គេ​បាន​ចាត់​ទុក ​ករណី​របស់​លោក ​កឹម សុខា ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ ​ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក ​កឹម ​សុខា ​តែ​ម្តង​។ ​ដោយ​ឡែក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ លោក​ ​Christian​ Berger ​ដែល​បាន​ជួប​លោក​ កឹម​ សុខា ​កាល​ពី​ថ្ងៃទី ​១២​ វិច្ឆិកា ​និង​ឯកអគ្គរដ្ឋទូត​នៃ​គណ:ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក​ស្រី ​Carmen ​Moreno​ ដែល​បាន​ជួប​លោក ​កឹម​ សុខា ​នៅថ្ងៃទី ​១៣ ​វិច្ឆិកា​នេះ ​មិន​ទាន់​ធ្វើ​អត្ថាធិប្បា​យអ្វី​ឡើយ​ ប៉ុន្តែ​សន្យា​ថា ​នឹង​ចេញសេ​ចក្តី​ថ្លែ​ង​ការណ៍រៀ​ងៗ​ខ្លួន​ជុំវិញ​ករណី​របស់​លោក ​កឹម សុខា​។ ​នៅ​ក្នុង​ជំនួប​ដែល​បាន​ធ្វើ​ឡើង​ប្រមាណ​ជា​២ម៉ោ​ង ​ជា​មួយ​លោក ​កឹម សុខា ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ក្នុង​ខណ្ឌទួ​លគោក ​លោក​ស្រី ​Carmen ​Moreno​ មិន​បាន​​និយាយ​​អ្វី​​​ជាមួយ​អ្នកកា​សែត​ឡើយ​​។ ​ប៉ុន្តែ​​លោក​ស្រី​​ទូត​​សហភាព​​អឺរ៉ុប ​នឹង​​ចេញ​​សេចក្តី​ថ្លែងការណ៍​​មួយ ​ស្តីពី​​ជំនួប​​រវាង​​លោកស្រី ​និង​​លោក ​កឹម​ សុខា។​ នេះ​​​បើតា​ម​​បញ្ជាក់​ពីលោ​ក ​មុត ចន្ថា ​ជំនួយ​ការ​ផ្ទាល់​របស់​លោក ​កឹម ​សុខា​។​​ បើ​តាម​គម្រោង​ លោក ​កឹម​ សុខា ​និង​បន្ត​ជួប​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុ​ជា​នៅ​រសៀល ​ថ្ងៃទី​១៣​ វិច្ឆិកា​នេះ ​ហើយនិ​ងគ្រោង​ជួប​លោក​ស្រី ​Tina​ Redshaw​ ឯកអគ្គ​រដ្ឋរាជ​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​នៅថ្ងៃទី ​១៤​ វិច្ឆិកា ​បន្ថែម​ទៀត​។​

គួរ​ជំរាបជូន​ថា ​ចាប់​តាំង​ពី​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញដីការ​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​ក្នុង​ការ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ កាល​ពីថ្ងៃទី ​១០ ​វិច្ឆិកា ​មក​ ​លោក​ កឹម​ សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​ជួប​ជា​មួយ​អ្នក​ការទូត​បរទេស​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ជា​បន្ត​បន្ទាប់​។ ​ទោះជា​បែប​នេះក្តី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​នៅ​មិនទា​ន់កំ​ណត់​ថា ​តើ​លោក​នឹង​ចេញ​មក​ជួប​មហាជន​នៅ​ពេល​ណានៅ​ឡើយ​ទេ​។​

ជុំវិញ​ការ​​លើក​​ឡើង​​របស់​អ្នកការទូត​នានា ​ចំពោះក​រណី​របស់​លោក ​កឹម​ សុខា ​ត្រូវ​បាន​លោក​ ជិន ម៉ាលីន ​អ្នក​នាំពា​ក្យ​ក្រសួង​យុត្តិធម៌​បាន​ចាត់​ទុក​ថា ​គឺ​ជា​សិទ្ធិសេរីភាព​ក្នុង​ការ​សំដែង​មតិ​និ​ង​ការ​យល់ឃើញ​ផ្ទាល់​ខ្លួ​នរបស់​ពួកគេ​តែប៉ុ​ណ្ណោះ។​ ប៉ុន្តែបើ​តាម​លោក ​ជិន ​ម៉ាលីន ​អ្វីៗ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ជាតិ​របស់ក​ម្ពុជា​ដែល​មាន​ជា​ធរមាន ​និង​ជៀស​វាង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុ​ងរ​បស់​រដ្ឋអធិបតេយ្យ ​ដែល​ត្រូវ​បាន​ហាម​ប្រាម​ដោយ​ច្បាប់​អន្តរជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ