អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេខុទ្ធ​កាល័យ​លោក កឹម សុខា ប្រាប់​ក្រុម​អ្នក​ចង់​បង្កើត​បក្ស​ថ្មី​កុំ​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​

លោក​មុត ចន្ថា នាយក​ខុទ្ធ​កាល័យលោក​កឹម សុខា បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ក្រុម​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​គ្រោង​បង្កើត​បក្ស​នយោ​បាយ​ថ្មី​។ លោក​មុត ចន្ថា ហាក់​មិន​យល់​ទាស់​នឹង​ការ​បង្កើត​បក្ស​ថ្មី​នេះ​ទេ តែ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត​នោះ​គឺ​ការ​យក​ឈ្មោះ​លោក​កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​។ ប្រតិកម្ម​របស់​លោក​មុត ចន្ថានេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​ក្រុម​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ប្រកាស​ពី​គម្រោង​បង្កើ​តបក្ស​នយោបាយ​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​។ 

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រុមអ​តីតមន្រ្តីនៃអ​តីតគណ​បក្សសង្រ្គោះ​ជាតិចំនួន​៨នាក់នៅថ្ងៃទី១២ ខែធ្នូ បាន​ចេញមកប្រកាស​ថា នឹងត្រៀមបង្កើតគណ​បក្សនយោ​បាយថ្មីមួ​យដែលជាគណ​បក្សបន្តវេនពីអ​តីតគណប​ក្សប្រឆាំង។ មូល​ហេតុនៃការចង់​បង្កើតគ​ណបក្សថ្មីនេះ គឺពួកគេបញ្ជា​ក់ថា ដោយសា​រតែស្ថានភាពន​យោបាយ​បច្ចុប្បន្នមា​នការធ្លាក់ចុះនូ​វសំឡេងដែលមា​ននិន្នាការ​ប្រឆាំងនឹង​គណបក្សកា​ន់អំណាច និង​ ការបែ​កបាក់គ្នាយ៉ាងខ្លាំ​ងរវាងក្រុម​អ្នកប្រកាន់លទ្ធិប្រជា​ធិបតេយ្យនៅកម្ពុជា។

ក្រុមអ​តីតមន្រ្តីបក្សប្រឆាំ​ងទាំងនេះ ក៏បានគូ​សបញ្ជាក់ឱ្យដឹ​ងផងដែរថា គណ​បក្សនយោបា​យថ្មីនេះ ជាយន្តការនយោ​បាយមួយសម្រា​ប់ចរចាជាមួយគ​ណបក្សកាន់អំណា​ច ដើម្បីទាមទា​រសិទ្ធិសេរីភាពរបស់លោ​កកឹម សុខា ការពារផលប្រ​យោជន៍រប​ស់កម្មករ-កម្មការិ​នីរាប់លាននាក់ និ​ង ដោះស្រាយបញ្ហា​ធំៗពាក់ព័​ន្ធនឹងប្រទេស​ជាតិទាំ​ងមូល។

គឺត្រង់ឈ្មោះ​លោកកឹម សុ​ខានេះហើយដែល​ធ្វើឱ្យលោកមុត ​ចន្ថា នាយកខុទ្ធកាល័​យលោក​កឹម សុខាបានចេញម​កប្រតិកម្ម​ភា្លមៗ។ តាមរយៈ​គណនីហ្វេសប៊ុករប​ស់ខ្លួនកាល​ពីថ្ងៃព្រហស្បតិ៍ លោ​កមុត ចន្ថា បានគូសបញ្ជាក់ថា អ្នកមានបំណងបង្កើ​តបក្សថ្មី គួរលើ​កតែពីគោលការណ៍​ និង គោលនយោ​បាយជួយ​ជាតិ កុំព្យាយាមភ្ជា​ប់ជាមួ​យឈ្មោះរបស់​អ្នកដទៃ។

ក្រៅពីលោកមុ​ត ចន្ថានេះ សកម្មជនដែ​លគាំទ្រលោកសម រង្ស៊ី​ នៅក្រៅប្រទេ​សក៏បានចេ​ញមកប្រតិ​កម្មផងដែរ។ សកម្ម​ជនអតីតបក្សប្រឆាំ​ងម្នាក់​ដែលកំពុងស្នាក់​នៅប្រទេសថៃ បានទាញភ្ជា​ប់ក្រុមអ្នកគ្រោ​ងបង្កើតបក្សថ្មីនេះទៅនឹងលោ​កនាយ​ករដ្ឋមន្រ្តីហ៊ុ​ន សែន។ រូប​គេថា ក្រុមអតីត​មន្ត្រីបក្សប្រ​ឆាំងទាំងអស់​នេះ ត្រូវបាន​លោកហ៊ុន សែ​ន ទិញបាន ទើបមកចង់​បង្កើតបក្ស​ថ្មីបែបនេះ។ ចំណែ​ក ប្រធានច​លនាសង្រ្គោះជាតិ​ប្រចាំនៅប្រទេស​ជប៉ុនវិញ ​គឺចង់ដល់ទៅ​ប្រើប្រាស់អំពើ​ហិង្សាលើ​អតីតមន្ត្រីម្នាក់​ដែលចូលរួមបង្កើ​តបក្សថ្មីនេះថែមទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ