បទយកការណ៍
ទូក ង ជាប់កំណត់ត្រាពិភពលោក ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីដាក់តាំងបង្ហាញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣៣
ទូក «ង» វែងជាងគេរបស់កម្ពុជា ដែលជាប់កំណត់ត្រាពិភពលោក World Guinness Record កាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០១៨ នោះ បានរំកិលយកទៅតម្កល់ទុកនៅឯខេត្តព្រៃវែងវិញហើយ នៅថ្ងៃទី ០៣ ធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបានដាក់តាំងបង្ហាញអស់រយៈពេល១សប្តាហ៍ នៅក្នុងទីក្រុងភ្នំពេញ។ គណៈកម្មការរៀបចំបានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃមកនេះ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកទស្សនាដោយផ្ទាល់ នៅឯមុខវាលព្រះមេរុហ៍ ក្បែព្រះបរមរាជវាំង ចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់យប់ថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១៨ ។