អានតួអត្ថបទ
បទយកការណ៍

យុវវិចិត្រករ​គំនូរ​ឌីជី​តាល់ «ក្រុម​ខ្ជិល» ក៏​ខ្ជិល​ដែរ តែ​មាន​វិជ្ជាជីវៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខុស​ពី​ភាព​ខ្ជិល​ទូទៅ ដែល​តែង​រង​ការ​រិះគន់​ថា ជា​ទម្លាប់​មិនល្អ យុវវិចិត្រករ​គំនូរ ក្នុង​ក្រុម​ខ្ជិល ចំនួន​ប្រាំរូប ​បាន​ព្យាយាម​កែប្រែ​ពាក្យ​ខ្ជិល​ អោយ​ទៅ​ជា​សិល្បៈ​គំនូរ​ឌីជីតាល់​បែប​ច្នៃ​ប្រឌិត​មួយ យ៉ាង​ពិសេស​ប្លែក​ភ្នែក គួរ​អោយ​កោត​សរសើរ​ទៅ​វិញ។ ស្ថាបនិក និង​សមាជិក​ក្រុម​ខ្ជិល​ ដែល​អាយុ​ចន្លោះ​ពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ កំពុង​ប្រើប្រាស់​ បណ្តាញ​សង្គម​ ទំព័រ​ហ្វេសប៊ុក មួយ [www.facebook.com/KJELcomic/] ដាក់​ឈ្មោះ «ខ្ជិល» ដើម្បី​ផ្តល់​សំណើច​ និង​សាងភាព​សប្បាយ​រីករាយ ដល់​អ្នក​គាំទ្រ​របស់​ខ្លួន តាម​រយៈ​គំនូរ​ បង្កើត​តួអង្គ​ខ្ជិល។ តាំង​ពី​ដើម​ឆ្នាំ​២០១៤ មក ក្រុម​ខ្ជិល មាន​រូប​គំនូរ​ខ្ជិល​ ចែកផ្សាយ​លើ​ហ្វេសប៊ុក​ តែ​រដូវ​វិស្សមកាល​សិក្សា​ អំឡុង​ខែ​សីហា ដល់​ខែតុលា ​ប៉ុណ្ណោះ​ព្រោះ​សមាជិក​ភាគ​ច្រើន​ជាប់​រវល់​សិក្សា ប៉ុន្តែ​ដោយសារ​សំណូម​ពរពី​​អ្នកគាំទ្រ ក្រុមខ្ជិល កំពុង​ពិចារណា​​គូរ​គំនូរ ផ្សាយ​ម្តង​ម្កាល ក្នុង​រដូវការ​បុណ្យ​ទាន ឬ​កម្មវិធី​សំខាន់​ៗ ចាប់​ពី​បវេសនកាល​ឆ្នាំ​នេះ​តទៅ។

ស្ថាបនិក និងសមាជិកក្រុមខ្ជិល ដែលប្រើប្រាស់សិល្បៈគំនូរឌីជីតាល់ បង្កើតតួអង្គខ្ជិល ដើម្បីផ្តល់សំណើចដល់អ្នកគាំទ្រទំព័រហ្វេសប៊ុក «ខ្ជិល» របស់ខ្លួន
ស្ថាបនិក និងសមាជិកក្រុមខ្ជិល ដែលប្រើប្រាស់សិល្បៈគំនូរឌីជីតាល់ បង្កើតតួអង្គខ្ជិល ដើម្បីផ្តល់សំណើចដល់អ្នកគាំទ្រទំព័រហ្វេសប៊ុក «ខ្ជិល» របស់ខ្លួន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ