បទយកការណ៍
អ្នកស្រី គល់ ហៀវ ស្រ្តីមេផ្ទះ វ័យ ៥៦ឆ្នាំ ចាត់ទុកហ្វេសប៊ុក ជាប្រភពនៃការកំសាន្ត និងព័ត៌មាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
អ្នកស្រី គល់ ហៀវ ជាស្រ្តីមេផ្ទះ វ័យ ៥៦ឆ្នាំម្នាក់ ដែលទើបតែមានបទពិសោធន៍ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានជាងមួយឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីចេះដឹងពីការប្រើប្រាស់ ហ្វេសប៊ុកមួយរយៈពេលខ្លី ស្រ្តីចំណាស់រូបនេះយល់ថា ហ្វេសប៊ុក បានជួយសាងភាពវិជ្ជមានយ៉ាងច្រើនដល់ជីវិតស្រ្តីមេផ្ទះរបស់គាត់ ក្នុងការរក្សាទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិឆ្ងាយជិត ជាឧបករណ៍កំសាន្ត និងទទួលព័ត៌មានយ៉ាងសំបូរបែប។ ស្រ្តីមេផ្ទះសម័យហ្វេសប៊ុក រូបនេះ ជឿជាក់ថា ហ្វេសប៊ុកនឹងជួយបើកភ្នែក ត្រចៀក និងខួរក្បាល ដល់ស្រ្តីមេផ្ទះឲ្យរីកចម្រើន និងទទួលព័ត៌មានទាន់សភាពការណ៍។