ល្ខោនខោល “អ្នករៀនធ្លាក់ចុះ អ្នកមើលមិនសូវចាប់អារម្មណ៍”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៥
នៅពេលមានព័ត៌មានថាប្រទេសថៃបានស្នើបញ្ចូល របាំល្ខោនពាក់របាំងមុខ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី របស់អង្គការ UNESCO ពលរដ្ឋខ្មែរបានប្រតិកម្ម នឹងដំណឹងនេះ។ កាលពីថ្ងៃទី១១ ខែកក្កដានេះ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំសម្តែងល្ខោនខោល ជាសាធារណៈ ឲ្យពលរដ្ឋបានទស្សនា។ នៅសាលាមធ្យមវិចិត្រសិល្បៈ ដែលថ្នាលបណ្តុះសិល្បៈនេះ អត្រាសិស្សរៀនល្ខោនខោល មានការធ្លាក់ចុះ ខណៈមហាជនមិនសូវចាប់អារម្មណ៍ទស្សនា។ តើអ្វីទៅជាល្ខោនខោល លោក ខុន ច័ន្ទសិទ្ធីការ គ្រូបង្ហាត់ លោ្ខនខោល និងជាអ្នកផ្តូចផ្តើមឲ្យមានការសម្តែងល្ខោនខោល ជាសាធារណៈ ពន្យល់ប្រាប់យើងត្រួសៗ នៅក្នុងបទយកការណ៍ របស់អ៊ឹម ណាវិន នៅពេលនេះ ដោយអបជាមួយសំឡេងនៃការសម្តែងលោ្ខនខោលផង។