អានតួអត្ថបទ
បទយកការណ៍

អតីតនាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក​ ប៉ែន សុវណ្ណ​ ពេល​ឈឺ​គ្មាន​ទំាងប្រាក់​ គ្មាន​ទំាង​សាច់ញាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ លោកប៉ែន សុវណ្ណ​អតីតនាយក​រដ្ឋមន្រ្តី​កម្ពុជា​ក្រោយ​ថ្ងៃ​៧មករា​ឆ្នាំ១៩៧៩ ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ។ ​លោកប៉ែន សុវណ្ណ ​ដែល​បច្ចុប្បន្ន​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ បាន​ស្លាប់​មួយ​ចំហៀង​ខ្លួន។​ ក្រោយ​ទទួល​ការ​ព្យាបាល​សង្រ្គោះ​បន្ទាន់​​នៅប្រទេស​សឹង្ហបុរី​ប៉ុន្មាន​ថ្ងៃ​មក​ ពេល​នេះ​ លោក​កំពុង​បន្ត​ព្យាបាល​នៅ​ក្នុង​គ្លីនិច​ឯកជន​​ក្នុងក្រុង ភ្នំពេញ។ ​បើ​ទោះគាត់​ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ តែ​លោកប៉ែន សុវណ្ណ​ គ្មាន​សល់​ប្រាក់​ ឬ​ទ្រព្យធន់​ឡើយ ។​ថ្លៃ​ព្យាបាល​ជំងឺលោក​ ប៉ែន សុវណ្ណ ​ទំាង​ស្រុក​នៅ​ពេល​នេះ ​ពឹង​លើ​គណបក្ស​ និង​សប្បុរសជន។ ​គ្មាន​ទ្រព្យ​លោក​ប៉ែន សុវណ្ណ​ក៍​គ្មាន​សាច់ញាតិ​ ប្រពន្ធកូន​ នៅ​ជិតខ្លួន​ទៅ​ទៀត​។ តំណាងរាស្រ្តវ័យ៧៩ឆ្នាំ​រូបនេះ​ មាន​តែ​កូន​ចិញ្ចឹម​ម្នាក់​គត់​ដែល​នៅ​ជិត​ខ្លួន​គាត់​ និង​មើល​ថែគាត់​នៅ​ពេល​នេះ។

លោកប៉ែន សុវណ្ណ ពេល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​។
លោកប៉ែន សុវណ្ណ ពេល​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ