អានតួអត្ថបទ
កម្ពុជា

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកាស​លក់​ភាគហ៊ុន​២០​ភាគរយ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ទទួល​បាន​ការ​អនុញ្ញាត្ត​ពី​រដ្ឋាភិបាល​សម្រេច​ឲ្យ​លក់​ភាគហ៊ុន​២០​ភាគរយ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។ ​ហើយ​តាម​គម្រោង​នៅ​ពីរ​ឆ្នាំ​បន្ត​ខាង​មុខ​រដ្ឋាភិបាល​នឹង​លក់​ភាគហ៊ុន​១០​ភាគរយ​បន្ថែម​ទៀត។ ​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​លើក​ដំបូង​និង​ជា​សាធារណៈ​របស់​កំពង់​ផែ​​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​នា​សណ្ឋាគារ​ សូហ្វីតែល។​

ការផ្សាយ​លក់​ភាគហ៊ុន២០ភាគរយនៃកំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ​លើក​ដំបូង​និ​ង​ជា​សាធារណៈ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៩ ខែតុលា ​នា​សណ្ឋាគារ​ សូហ្វីតែល។​
ការផ្សាយ​លក់​ភាគហ៊ុន២០ភាគរយនៃកំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ​លើក​ដំបូង​និ​ង​ជា​សាធារណៈ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៩ ខែតុលា ​នា​សណ្ឋាគារ​ សូហ្វីតែល។​ សហការី
ផ្សាយពាណិជ្ជកម្ម

កំពង់​​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​មាន​ហ៊ុន​សរុប​នៅ​ក្នុង​ដៃ​ចំនួន​៤​លាន​១​សែន​ហ៊ុន​សម្រាប់​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធ​ជា​លើក​ដំបូង។​ ហើយ​ក្នុង​មួយ​ភាគ​ហ៊ុន​ស្ថិត​ក្នុង​តម្លៃ​ទាប​១.០៨​ដុល្លារ​និង​តម្លៃ​ខ្ពស់​១.៥៥ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហ៊ី បាវី​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែស្វយ័ត​ភ្នំពេញ។

​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​របស់​កំពង់​ផែ​ភ្នំពេញ​លោក ហ៊ី បាវី ​មិន​រំពឹង​នឹង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ព្រោះ​ថា​ ភាគហ៊ុន​កំពង់​ផែ​ភ្នំពេញ​ស្ថិតនៅ​ក្នុង​ទីផ្សារ​មួយ​តូច​ចង្អៀត​និង​មិន​សូវ​មាន​ការ​ទទួល​ស្គាល់។​ ម្យ៉ាងទៀត​លោក​បាន​គត់​សម្គាល់​ឃើញ​ថា​កន្លង​មក​មាន​សហគ្រាស​ចំនួន​ពីរ​ទាំង​ឯកជន​និង​រដ្ឋ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ជួញ​ដូរ​ភាគហ៊ុន។​ តែ​យ៉ាងណា​ក៏ដោយ​ដើម្បី​កុំ​ឲ្យ​ជួប​ការ​អស់​សង្ឃឹម​កំពង់​ផែស្វយ័ត​ភ្នំពេញ​នឹង​ពង្រឹង​ទៅ​លើ​ការ​គ្រប់គ្រង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​ឲ្យ​មាន​តម្លាភាព​ដើម្បី​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​អ្នក​វិនិយោគ។​

លោក​ ហ៊ី បាវី​ ឲ្យ​ដឹង​ទៀត​ថា ​ការ​លក់​ភាគហ៊ុន​ចែក​ចេញ​ពី​ជា​ពីរ​ដំណាក់​គឺ​ដំបូង​លក់​ទៅ​ឲ្យ​មន្ត្រី​ធ្វើ​ការ​នៅ​កំពង់ផែ​ស្វយ័ត​ចំនួន​១០​ភាគរយ​និង​បន្ទាប់​មក​លក់​​​ទៅ​ក្រុម​អ្នក​វិនិយោគ​ទុក​ចំនួន​៣៥ភាគរយ។​ ហើយ​ការ​លក់​ភាគ​ហ៊ុន​២០​ភាគរយ​នេះ​គឺ​ជា​ដំណាក់​ដំបូង​នៃ​ការ​ប្រមូល​ដើម​ទុន​បូក​ជាមួយ​ប្រាក់​សន្សំ​របស់​កំពង់​ផែ​ដែល​មាន​ស្រាប់​យក​ទៅ​ពង្រីក​វិសាលភាព​កំពង់​ផែ​ដែល​បច្ចុប្បន្ន​ផ្ទុក​១៥​កុងតឺនឺ​និង​កើន​ដល់​៣០ម៉ឺន​កុងតឺនឺ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​អភិវឌ្ឍ​ជំហ៊ាន​ទី​២​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​២០១៨។ ​សូម​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេល​នេះ ​គឺមាន​ក្រុមហ៊ុន​ចំនួន​៣​ប៉ុណ្ណោះ​ទេ​ដែល​បាន​ដាក់​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​មូលបត្រ។​ នោះ​គឺ​រដ្ឋករ​ស្វយ័ត​ក្រុង​ភ្នំពេញ ​និង​ក្រុម​ហ៊ុន​រោងចក្រតៃវ៉ាន់​ និ​ងពេល​នេះ ​គឺ​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ