អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រុម​ហ៊ុន​ស៊ីង​បាយ​អូថេក នឹង​ដាំ​កូន​ឈើ​ជាង​៣០​លាន​ដើម ក្រោយ​រង​ការ​ចោទ​ប្រកាន់​ថា ធ្វើ​អាជីវ​កម្ម​ឈើ​នៅ​ព្រៃ​ឡង់​

ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ បាន​ប្រកាស​ថា នឹង​ដាំ​កូន​ឈើ​ឲ្យ​បាន​ជាង​៣០​លាន​ដើម​លើ​ផ្ទៃ​ដី​ជាង​៣ម៉ឺនហិចតា​។ ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃ​ឡង់​បាន​ចាត់​ទុក​ថា នេះ​គ្រាន់​តែ​ជា​សកម្មភាព​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ព្រៃ​ឡង់​ជាង​១០​ឆ្នាំ​មក​ហើយ​។ 

ការ​កាប់​បំផ្លាញ​ព្រៃឡង់
ការ​កាប់​បំផ្លាញ​ព្រៃឡង់ @សហការី
ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុ​ងរយៈពេ​ល៣ឆ្នាំ​ខាងមុខនេះ ពោលគឺចាប់​ពីឆ្នាំ២០២០​ដល់ឆ្នាំ២០២២ ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) បានអះអាងថា ខ្លួននឹ​ងដាំកូនឈើ​ជាង៣០​លានដើម ដើម្បីឆ្លើយតបទៅនឹង​តម្រូវការទីផ្សា​រប្រើប្រាស់ឈើ ក្នុងវិស័​យឧស្សាហកម្មកែច្នៃ​ឈើ ដែលបច្ចុប្បន្ន​កម្ពុជាកំពុង​ត្រូវការខ្លាំង ជាពិសេ​សនៅក្នុងវិស័យ​សំណង់។ ក្រុមហ៊ុន ស៊ីងបាយ អូថេក ដែលទទួ​លបានសិទ្ធិប្រើ​ប្រាស់ដីព្រៃ​របស់រដ្ឋ សម្រាប់ដាំ​ឈើជាលក្ខណៈ​ឧស្សាហកម្មពីរ​ដ្ឋាភិបា​លកម្ពុជា កា​លពីថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១១ ក្នុងទំហំ ៣៤០០៧ ហិកតា។ ប៉ុន្តែលោ​ក សេង សុខហេង អ្នក​សម្របសម្រួលប​ណ្តាញកសា​ងសន្តិភាពស​ហគមន៍ព្រៃ​ឡង់បា​នចាត់ទុកផែនការនៃការដាំដើមឈើជាង៣០លានដើមនេះ ថាគ្រាន់តែជារូបភាពឬសកម្មភាពបំភាន់ភ្នែកតែប៉ុណ្ណោះ​។ ត្បិតរយៈពេលជិ​ត១០ឆ្នាំម​កនេះ ពោលគឺចាប់ពីឆ្នាំ២០​០៩មកក្រុមហ៊ុ​ននេះ បានធ្វើអាជីវកម្មព្រៃ​ឈើនៅក្បែតំប​ន់ព្រៃឡង់​ ដែលមានភូមិសាស្ត្រ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

លោក សេង សុខហេង បានកត់សំ​គា​ល់ថា ការប្រកាសនេះ គឺបន្ទាប់ពីសហ​គមន៍បា​នចោទប្រកាន់ និងអំពាវ​នាវឲ្យគណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រា​បបទល្មើសព្រៃ​ឈើ​ចុះស៊ើប​អង្កេត​ឡើង​វិញ​ ពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​នេះ ដែល​ពួកគេ​ចោទ​ថា​ មាន​មហិច្ឆតា​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។ ប៉ុន្តែ​នាយក​ក្រុម​ហ៊ុន​នេះ លោក លូ ឈូឆាង បាន​បដិសេធ​។ យ៉ាង​ណា​ក្តី លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុម​ហ៊ុន ក្នុង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ជាង​៣០​លាន​ដើម​នេះ ព្រោះ​ការ​ដាំ​ចំការ​ឈើនេះ គឺ​ជា​ផ្នែក​មួយ​ដើម្បី​កាត់​បន្ថយ​លើ​ការ​ប្រើ​ប្រាស់​ឈើ​ធម្មជាតិ​នៅ​កម្ពុជា​។

គួរ​ជំរាប​ជូន​ដែរ​ថា ព្រៃឡង់​គឺ​ជា​ព្រៃ​ដ៏​ក្រាស ដែល​ស្ថិត​នៅ​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​។ កាល​ពី​ឆ្នាំ២០១៦​កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​យក​ព្រៃ​ឡង់​ជាង​៤០​ម៉ឺន​ហិចតា ដើម្បី​ដាក់​ជា​តំបន់​អភិរក្ស​សត្វ​ព្រៃ​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ