អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ៖​ប្រជា​រាស្ត្រ​ខ្មែរ ត្រូវ​តែ​រើ​បម្រះ ពី​អាណា​និគម​និយម​ចិន​

លោក សម រង្ស៊ី ដែលកំពុង​ធ្វើ​យុទ្ធនាការ​ជួបជុំ​អ្នកគាំទ្រ​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​កម្មករ​ខ្មែរ​រើ​បម្រះ​ពី​អ្វី​ដែល​លោក​ហៅ​ថា «អាណា​និគម​និយម​ចិន»មក​លើ​កម្ពុជា ហើយ​ថា​ផែន​ការ​របស់​បក្ស​ប្រឆាំង​គឺធ្វើ​យ៉ាង​ណា​ឲ្យ​អន្តរជាតិ​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ងាក​ចេញ​ពី​ក្រោម​ឥទ្ធិពល​របស់​ចិន​នេះ​ផង​ដែរ​។​ កា​រថ្លែង​របស់​លោក សម រង្ស៊ី បែប​នេះ ដោយ​លោក​អះអាង​ថា​ សម្ពាធ​អន្តរ​ជាតិ​មក​លើ​រដ្ឋាភិបាល​ លោក ហ៊ុន សែន នឹង​កាន់​ខ្លាំង​ឡើង​នៅ​ពេល​ដែល​សហ​ភាព​អឺរ៉ុប​ចេញ​សេចក្តី​សម្រេចចុង​ក្រោយ​ លើ​វាសនាEBA​នៅខែកុម្ភៈឆ្នាំ២០២០។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្របក្សប្រឆាំង នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃ ១៣-១៤ ធ្នូ២០១៩ លោក សម រង្ស៊ី បានអះអាងថា​ ប្រទេសចិន​មិនអាចជួយអ្វី​ដល់​កម្ម​ករ​ខ្មែរ​បានឡើយ នៅពេល​ដែល​សហភាពអឺរ៉ុប​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBAនោះ។

ជាមួយគ្នានោះ លោក សម រង្ស៊ី បានជំរុញឲ្យ​កម្មករ​រើបម្រះពីអាណានិគមនិយមចិន ក៏ដូចជា រើបម្រះពី​រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះដែរ ដើម្បី​ឲ្យគណបក្សសង្គ្រោះជាតិ​ដំណើរការ​នៅពេល​ឆាប់ៗខាងមុខ ហើយមានការបោះឆ្នោតឡើងវិញ។

បើតាម​ លោក សម រង្ស៊ី ​យុទ្ធសាស្ត្រ​របស់បក្សប្រឆាំងនៅពេលនេះ​ ​គឺកំពុងតែគឺធ្វើយ៉ាងណា​ឲ្យសហគមន៍អន្តរជាតិជួយប្រទេសកម្ពុជាឲ្យងាកចេញពីក្រោមអាណានិគមរបស់ចិន ខណៈលោក​ចោទថា ​លោក ហ៊ុន សែន កំពុង​បើកដៃឲ្យ​ចិន​ធ្វើ​អាណានិគមលើ​ប្រទេសកម្ពុជាតាមអំពើចិត្ត។

ក៏ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បានហៅការ​លើក​ឡើង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូបនេះថាជា«ការញុះញង់»​ និងគ្រាន់​តែ​ធ្វើ​ឲ្យ​មានការចាប់អារម្មណ៍​ពីបណ្តាញសារព័ត៌មាន​តែប៉ុណ្ណោះ ក្រោយពីបរាជ័យក្នុង​យុទ្ធសាស្ត្រ​កាលពីពេលកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ លោក​ សម រង្ស៊ី រំពឹងថា ការ​ប្រើ​យុទ្ធសាស្ត្រ​ស្វែង​រក​ការគាំទ្រ​ពីអន្តរជាតិ​ខាង​លោកសេរី​​ដោយឲ្យកម្ពុជា​ងាកចេញពីក្រោម​ឥទ្ធិពលចិននៅពេលនេះ ​គឺនឹង​មានប្រសិទ្ធភាព ខណៈ​សហរដ្ឋ​អាមេរិក​​កំពុងតែ​បារម្ភ​ពីការ​ពង្រីង​ឥទ្ធិពលរបស់ចិន​នៅតំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ