អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក សម រង្ស៊ី ចេញ​មុខ​ប្រកាស​ជំហរ​មិន​ចរចា​នយោបាយ​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​

លោកសម រង្ស៊ី ប្រធា​នស្តីទីអតីតគ​ណបក្សសង្រ្គោះ​ជាតិនៅព្រឹក​ព្រលឹមថ្ងៃពុធនេះ បានចេ​ញមកប្រកាស​ថា វិបត្តិ​នយោបាយនៅកម្ពុ​ជាជិតដល់ទីប​ញ្ចប់ហើយៗថា អតីត​បក្សប្រឆាំងនឹង​អាចទទួល​បានលទ្ធផលល្អពី​ការបញ្ចប់វិ​បត្តិនយោបា​យនេះ។ តាមរយៈ​វីដេអូឃ្លីបជា​ង១៥នាទី​នៅលើទំព័រហ្វេ​សប៊ុករបស់​ខ្លួន លោកសម រង្ស៊ី បានគូស​បញ្ជាក់ថា ការជិត​បញ្ចប់វិប​ត្តិនយោបា​យនេះ គឺដោយ​សារតែថ្ងៃ​ឱសាវាទរបស់​សហភាព​អឺរ៉ុបកំណ​ត់លើ​រដ្ឋាភិបាលកម្ពុ​ជាជុំវិញ​បញ្ហាប្រ​ព័ន្ធEBA នឹងមកដល់​នៅថ្ងៃទី១២ ខែធ្នូ។ ថ្ងៃទី១២ ខែធ្នូ គឺជាថ្ងៃកំណត់ដែល​សហភាព​អឺរ៉ុបបានទុករ​យៈពេល១ខែ ដើម្បីឱ្យរដ្ឋា​ភិបាល​កម្ពុជាធ្វើការឆ្លើយតបនឹងរ​បាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា។ 

លោក សម រង្ស៊ី
លោក សម រង្ស៊ី @REUTERS
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹងការលើ​កឡើងបែបនេះ លោកសម រង្ស៊ី ក៏បាន​ប្រកាសពីគោ​លជំហររ​ពីររបស់អតីត​គណបក្សប្រឆាំង​ផងដែរ គឺទី១ គឺរូបលោក​និង​លោកកឹម សុខា មិនបែកបាក់គ្នាទេ និង ទី២ គឺមិន​ចរចានយោបាយ​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែនឡើយ​។

01:28

សូមស្ដាប់ប្រសាសន៍របស់ លោក សម រង្ស៊ី៖

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោកសម រង្ស៊ីនេះ លោកផៃ ស៊ីផាន អ្នកនាំ​ពាក្យរដ្ឋាភិបាល​កម្ពុជា​បានប្រតិកម្ម​តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ​ដូច្នេះ​ថា៖

01:47

សូមស្ដាប់ប្រសាសន៍របស់ លោក ផៃ ស៊ីផាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ