អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អ្នក​ច្បាប់​៖ លោក កឹម សុខា នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ បើ​គេ​រក​ឃើញ​ថា ភស្តុ​តាង​មាន​វិមតិ​សង្ស័យ​

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ខ្នះ​ខ្នែង​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ទោស​លោក កឹម សុខា ទទួល​យក​វីដេអូ​ឃ្លីប​ពេញ​មួយ​ម៉ោង​របស់​លោក កឹម សុខា ជា​ភស្តុតាង​ថ្មី បន្ទាប់​ពី​វីដេអូ​ឃ្លីប ដែល​យក​មក​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ត្រូវ​បាន​គេ​កាត់​តរ​ជា​កង់ៗ។ បើ​តាម​អ្នក​ច្បាប់ លោក កឹម សុខា នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ ប្រសិន​បើ​គេ​រក​ឃើញ​ថា ភស្តុតាង​នេះ បង្កើត​ឲ្យ​មាន​វិមតិ​សង្ស័យ​។  

លោក កឹម សុខា កាលពីពេលថ្មីៗនេះ
លោក កឹម សុខា កាលពីពេលថ្មីៗនេះ @សហការី
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា មាត្រា​៣៨ ជំពូក​ទី៦ បាន​ចែង​ថា «វិមតិ​សង្ស័យ ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ»។ នៅ​ត្រង់​ចំណុច​នេះ មាន​ន័យ​ថា លោក កឹម​ សុខា នឹងរួចផុតពីការចោ​ទប្រកាន់ ប្រសិនបើ​វីដេអូឃ្លីប​ដែលយកម​កចោទប្រកា​ន់លោក កឹម សុខា ពីបទ​ឃុបឃិត​ជាមួយបរ​ទេសដើម្បីផ្តួលរំលំរដ្ឋា​ភិបាលនោះ ជាភស្តុតា​ងតែមួយគត់​ ហើយត្រូ​វបានគេរកឃើ​ញថា បង្កើត​ឲ្យមានវិមតិ​សង្ស័យ​នៃភស្តុតាង។ នេះបើ​តាមការលើក​ឡើងរបស់​អ្នកច្បាប់មួ​យចំនួននៅ​ក្នុងប្រទេសកម្ពុជា​។

លោក កង រិទ្ធគីរី មេធាវី​ម្នាក់ដែលធ្លាប់ធ្វើ​ការងារនៅសា​លាក្តីខ្មែរក្រហ​មបានកត់សំគា​ល់ថា ចំណោទបញ្ហានៅ​ក្នុងរឿងក្ដី​របស់លោក កឹម សុខា គឺវិមតិ​សង្ស័យនៃភស្តុ​តាង។ បើតាម​លោកមេធាវី ប្រសិន​បើជាភាគីណា​មួយរកឃើញថា ភស្តុតាង​ពិតជា​មានវិមតិសង្ស័​យមែននោះ ភាគីនោះ​នឹងនាំអោយ​លោក កឹម សុខា រួចខ្លួន ត្បិតរដ្ឋធ​ម្មនុញ្ញកម្ពុ​ជាបានចែងថា វិមតិសង្ស័​យបានជា​ប្រយោជន៏ដ​ល់ជនជាប់ចោទ។ តែ​បើភាគីដើមបណ្ដឹង និងក្រុមព្រះ​រាជអាជ្ញា រកឃើញថា ភស្តុតាង​មិនមានវិមតិសង្ស័យ​នោះទេ នោះ​លោក កឹម សុខា ពិតជាជាប់​ទោសដដែល​។

ការកត់សំ​គាល់របស់អ្នកជំនា​ញផ្នែក​ច្បាប់រូបនេះ គឺបន្ទា​ប់ពីលោក​បានសង្កេ​តឃើញថា នៅក្នុ​ងសវនាការកាត់ទោសលោក កឹម សុខា រយៈ​ពេលពីរថ្ងៃ​មកនេះ ភាគីមេធា​វីការពា​រក្តីលោក កឹម សុខា និងមេ​ធាវីការពារក្តីឲ្យរដ្ឋាភិបាល បានខ្វែ​ងគំនិតគ្នាលើភស្តុតាងថ្មីដែល​ដាក់ដោយលោក កឹម​ សុខា។ ភាគីម្ខាង​បានបដិសេ​ធពីភាពត្រឹម​ត្រូវនៃភស្តុតាង ដោ​យមានមូលហេ​តុថា ខ្សែអាត់នេះ​ ត្រូវបា​នកាត់តជា​កង់ៗ ដែលនាំ​អោយ​ភស្តុតាងប្រែប្រួ​លភាពដើ​មរបស់វា និងជាដើ​មហេតុនាំអោ​យគេមើលឃើញ​ថា លោក កឹម សុខា រួមគំនិតក្ប​ត់ជាមួ​យបរទេស​។

បើតាមអ្ន​កច្បាប់រូបនេះ ដើម្បីដោះ​ស្រាយភាពប្រ​ទាញប្រទ​ង់គ្នានេះ តាមល​ក្ខណៈបច្ចេ​កទេសគេត្រូ​វធ្វើកោសល្យវិច័​យទៅលើ​ខ្សែអាត់ថត​សម្លេងនោះ ថាតើ​វាមានកាត់​តឬទេ? ប៉ុន្តែសំ​ណួរនៅ​ត្រង់ថា តើស្ថាបន័ណាជា​អ្នកធ្វើកោស​ល្យវិចយ័លើភស្តុ​តាងនេះ? បើរដ្ឋាភិបា​លជាអ្នកប្ដឹង និងជាអ្ន​កគាំទ្រលើ​ភស្តុតាងនោះ​?

ចំណែក​លោក សុខ សំអឿន ប្រធានក្រុ​មមេធាវីនៃ​ក្រុមអ្នកច្បា​ប់ អម រិន្ទ បានលើក​ឡើងស្រ​ដៀងគ្នានេះដែរថា កាលបើ​មានធាតុផ្សំណា​មួយនៅមានកា​រសង្ស័យថា មិនទាន់ត្រូ​វបានបំពេញ នោះ​តុលាកា​រត្រូវតែកាត់ឲ្យ​ជនជាប់ចោ​ទរួចខ្លួន។ បើលោ​កមេធាវី បើភស្តុ​តាងណាដែ​លមានការស​ង្ស័យតែបន្តិច​ក៏ដោយ ក៏ចាត់ទុកថា មិនពិត​នោះដែរ​។

សូមប​ញ្ជាក់ថា សវនាកា​រកាត់ទោស​លោក កឹម សុខា ក្នុងសប្តាហ៍ទី១ បានបិ​ទបញ្ចប់ កាលពីថ្ងៃទី ១៦ មករា ហើយគ្រោ​ងបន្តធ្វើនៅថ្ងៃទី ២២-២៣ ខែមករា សប្តាហ៍​ក្រោយទៀត​។ សវនាការ​សប្តាហ៍ក្រោ​យ ដែលក្រុម​មេធាវីបានលើ​កឡើងថា អាចនឹងមា​នការចាក់បញ្ចាំងខ្សែ​វីដេអូឃ្លីបរបស់​លោក កឹម សុខា ដែលបានថ្លែ​ងនៅក្នុងប្រ​ទេសអូស្ត្រា​លីកាលពីឆ្នាំ ២០១៣។ វីដេអូឃ្លីប កាលពីឆ្នាំ ២០១៣ ដែល​នាំឲ្យមា​នការចោទប្រកា​ន់លោក កឹម សុខា ពីបទឃុបឃិ​តជាមួយ​បរទេស ដើម្បីផ្តួលរំ​លំរដ្ឋាភិបាលកម្ពុ​ជា។ ប៉ុន្តែយ៉ាងណាក្តី លោក គី តិច មេធាវីដើម​បណ្តឹងឲ្យ​រដ្ឋាភិបាលកម្ពុ​ជាបានអះអា​ងថា លោកមានភស្តុ​តាងមិ​នតិចនោះឡើយ ដើម្បីចោ​ទប្រកាន់ និងដាក់​បន្ទុកលើលោក កឹម សុខា នៅក្នុ​ងសំណុំរឿ​ងក្បត់ជាតិនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ