អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ក្រសួង​រ៉ែ​៖ ​ការ​ផ្គត់​ផ្គង់ ​និង​ការ​អភិវឌ្ឍន៍​ថាម​ពល​បៃតង ​គឺ​ជា​រឿង​សំខាន់​របស់​រាជ​រដ្ឋា​ភិបាល​

ក្រសួងរ៉ែ និង​ថាម​ពល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​ដំណើរ​ការ​កសិដ្ឋាន​ផ្ទាំង​សូឡា​ហើយ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​ជា​២០០​ហិចតា ស្ថិត​នៅ​ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។ កសិដ្ឋាន​នេះ មាន​សមត្ថភាព​អាច​ផលិត​ថាម​ពល​អគ្គីសនី បាន​ចំនួន​៨០​មេហ្គា​វ៉ាត់ ក៏​ប៉ុន្តែ​ជា​ជំហាន​ដំបូង កសិដ្ឋាន​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ ផលិត​បាន​តែ​៦០​មេហ្គា​វ៉ាត់​ប៉ុណ្ណោះ ដោយ​នៅ​សល់​២០​មេហ្គា​វ៉ាត់​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ លោក វ៉ិចទ័រ ហ្សូនា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ថាម​ពល ក្រសួង​រ៉ែ​និង​ថាមពល ពន្យល់​ថា​ផ្ទាំង​សូឡា​ទាំង​នេះ នឹង​អាច​ផ្គត់​ផ្គង់​អគ្គីសនី​បន្ថែម​សម្រាប់​ការ​ប្រើ​ប្រាស់​ទូទាំង​ប្រទេស ក៏​ដូច​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​របស់​រដ្ឋា​ភិបាល​ទៅ​លើ ការ​អភិវឌ្ឍ​ថាមពល​បៃ​តង​ផង​ដែរ​។សូម​ស្តាប់​ប្រសាសន៍​លោក វ៉ិចទ័រ ហ្សូនា ដែល​រៀប​ចំ​ដោយ ងួន វឌ្ឍនៈបណ្ឌិត។ 

កសិដ្ឋានផ្ទាំងសូឡា ផលិតថាមពលអគ្គីសនី (រូបភាពតំណាង)
កសិដ្ឋានផ្ទាំងសូឡា ផលិតថាមពលអគ្គីសនី (រូបភាពតំណាង) @PV Tech
ផ្សាយពាណិជ្ជកម្ម
01:25

សូមស្តាប់ប្រសាសន៍ លោក វ៉ិចទ័រ ហ្សូនា ដែលរៀបចំដោយ ងួន វឌ្ឍនៈបណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ