លោក គង់ សូលីយ៉ា៖ កុំចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ពេលដែលមានត្រឹមតែដើមទុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៧
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សរ ពិសី សូមណែនាំលោកអ្នក ឱ្យបានស្គាល់ លោក គង់ សូលីយ៉ា សហស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដឹកជញ្ជូន ជូនអ្នក។ ទើបតែបង្កើតបានជាង៣ ឆ្នាំ ក្រុមហ៊ុន ដឹកជញ្ជូន ជូនអ្នក ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែង គំនិតអាជីវកម្ម សម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មីថ្នាក់តំបន់ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៨ ខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ី។ តើអ្វីទៅជាចំណុចពិសេសនៃក្រុមហ៊ុនមួយនេះ និងថាតើ លោក គង់ សូលីយ៉ា បានធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យក្រុមហ៊ុនផ្នែកដឹកជញ្ជូននេះ អាចបន្តដំណើរដល់បច្ចុប្បន្ន? សូមអញ្ជើញស្តាប់តទៅ៖