អានតួអត្ថបទ
បទយកការណ៍

លោក ​តាំង ផឿក​ ៖​ «​អ្នក​​ប្រើ​​គ្រឿង​​ញៀន ​ពុំ​​មែន​ជា​​​មនុស្ស​​បាត​​សង្គម​​ទេ ​ហើយ​ពួក​គេ​​គួរ​បាន​​ឱកា​​ស​​កសាង​​​ខ្លួន​ឡើង​វិញ​​​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក តាំង ផឿក ជា​ជនជាតិ​ខ្មែរ​ដែល​រត់​ភៀស​ខ្លួន​ទៅ​សហរដ្ឋអាមេរិក ក្រោយ​សម័យ​ខ្មែរ​ក្រហម​។ បច្ចុប្បន្ន លោក តាំង ផឿក ជា​នាយកប្រតិបត្តិអង្គការ​កសាង ដែល​លោក​បាន​សហការ​ផ្តួច​ផ្តើម​បង្កើត​តាំងពី​ឆ្នាំ​២០០៤។ ដើម​ឆ្នាំ​២០០៤ ជា​ពេល​ដែល​សហរដ្ឋអាមេរិក​បញ្ចូ​ន​​ខ្លួន​លោក​មកស្រុកខ្មែរ​វិញ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​១២​ឆ្នាំ ដោយសារការ​ប្រើ​ហិង្សា​​និង​​គ្រឿង​ញៀន។​ ជា​អ្នក​ធ្លាប់សេព​ថ្នាំញៀន​និង​ជាអតីត​អ្នកទោស​ផង ​នាយក​ប្រតិបត្តិ​អង្គការ​កសាងរូប​នេះ​ ថ្លែងថា៖ «អ្នក​ប្រើ​គ្រឿង​ញៀន គឺ​ជា​ជន​រងគ្រោះ ពុំ​មែន​ជា​មនុស្ស​​បាត​សង្គម​ទេ ហើយពួក​គេ​គួរត្រូវ​បាន​ឱកាសកសាង​​ខ្លួនឡើងវិញ​​»។

លោក តាំង ផឿក ជា​នាយកប្រតិបត្តិអង្គការ​កសាង
លោក តាំង ផឿក ជា​នាយកប្រតិបត្តិអង្គការ​កសាង RFI@HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ