អានតួអត្ថបទ
កម្ពុជា

វេទិកា​​ស្តី្រ​ ​ជជែក​​ដេញ​ដោល​​ ​​ពី​​ភាព​​ជា​​អ្ន​​ក​ដឹកនាំ​​ធ្វើ​​ឡើង​​នៅ​​ថ្ងៃ​​ស្អែក​​នេះ​​

អ្នកដឹកនាំ​ស្រ្តី​កម្ពុជា ​១៦​រូប ​នឹង​ចូលរួម​ប្រកួត​ជជែក​ដេញ​ដោល​គំនិត​ ដើម្បី​ពង្រីក​ភាព​ជា​អ្នក​ដឹកនាំ ​នៅ​ក្នុង​វេទិកា​ស្ត្រី​ជជែក​ដេញ​ដោល​ ពី​ភាព​ជា​អ្ន​កដឹកនាំ ​ឬ​The Women Debate​ on​ Leadership ​នៅ​រសៀល​ថ្ងៃ​ពុធ​ ទី​១១​ វិច្ឆិកា​ ស្អែក​នេះ​ ចាប់​ពី​ម៉ោង​ ១​រសៀល ​ដល់​ម៉ោង​៨​យប់​ នៅ​ឯមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ​CJCC។ ​

វេទិកា​ស្ត្រី​ជជែក​ដេញ​ដោល​ ពី​ភាព​ជា​អ្ន​កដឹកនាំ(The Women Debate on Leadership) ដែល​នឹង​ធ្វើ​ឡើង​​នៅ​រសៀល​ថ្ងៃ​ពុធ​ ទី១១ វិច្ឆិកា ​ស្អែក​នេះ ​
វេទិកា​ស្ត្រី​ជជែក​ដេញ​ដោល​ ពី​ភាព​ជា​អ្ន​កដឹកនាំ(The Women Debate on Leadership) ដែល​នឹង​ធ្វើ​ឡើង​​នៅ​រសៀល​ថ្ងៃ​ពុធ​ ទី១១ វិច្ឆិកា ​ស្អែក​នេះ ​ រូប facebook
ផ្សាយពាណិជ្ជកម្ម

លោក​ហោ ​ចាន់​រដ្ឋា​ អ្នក​ស្រាវជ្រាវ​ភាព​ជា​អ្ន​កដឹកនាំ​នៅ​មជ្ឈមណ្ឌល​រដ្ឋា​លីដ​ឌីង ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​សមត្ថភាព​និង​ចំណេះ​ដឹង​របស់​អ្នក​ដឹកនាំ ​ដែល​មាន​តួនាទី​ជា​អ្នក​ដឹកនាំ ​ឲ្យ​បន្ត​ធ្វើ​ការ​អភិវឌ្ឍ​ស្មារតី​និង​ភាព​ជា​អ្ន​កដឹក​នាំ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង។​

អ្នក​ដឹក​នាំ​ស្រ្តី​ទាំង​១៦​រូប​ ដែល​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រកួត​ជជែក​ដេញ​ដោល​នេះ ​នឹង​ត្រូវ​ឆ្ល​ង​កាត់​ការ​ប្រកួត​ជម្រុះ​៤​វគ្គ​ ហើយ​ក្នុង​មួយ​វគ្គ​​ៗ​ គឺ​មាន​ប្រធាន​បទ​ផ្សេង​គ្នា​ៗ ​ដែល​លើក​ឡើង​ពី​ការ​ដឹកនាំ។​ ប្រធាន​បទ​ទាំង​នោះមា​នដូ​ចជា​ ជីវិត​គឺ​ជា​ការ​ជ្រើសរើស​ ភាព​ជា​អ្ន​កដឹកនាំ ​ឬ​ភាព​​ជា​អ្នក​រងគ្រោះ, កូន​ក្មេង​ដែល​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ ​គឺ​ជា​កំហុស​របស់​ឪពុក​ម្តាយ,​ អ្នក​រៀន​បាន​តិច​ គឺ​មិន​អាច​ក្លាយ​ជា​អ្ន​កដឹកនាំ​ល្អ​ទេ, ស្ត្រី​ខ្មែរ​ គឺ​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​ស្ថាប័ន,​ បញ្ហា​យុវជន​ មាន​ស្នេហា​ទាំង​នៅ​វ័យ​ក្មេង​, បញ្ហា​ស្ត្រី​ខ្មែរ​ រៀប​ការ​ទៅ​បរទេស ​និង​បញ្ហា​បុគ្គលិក​ធ្វើ​ការ​មិន​ឡើង​ឋានៈ​ជាដើម។​

អ្នក​រៀបចំ​កម្មវិធី​នេះ ​រំពឹង​ថា​នឹង​មាន​អ្ន​កចូលរួម​ប្រមាណជា៤​០០​នាក់ ​ដែល​ក្នុង​នោះ​មាន​សិស្ស​និស្សិត​ បុគ្គលិក សាស្រ្តាចារ្យ ម្ចាស់​អាជីវកម្ម និង​អ្នក​ដឹកនាំ​ស្ថាប័ន​ផ្សេង​ៗ​នៅ​កម្ពុជា។​

សូម​បញ្ជាក់​ថា ​កម្មវិ​ធីនេះ​ត្រូវ​បាន​រៀបចំ​សហការ​ដោយ​ក្រសួង​កិច្ចការ​នារី​ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន ​និង​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវជ្រាវ​ និង​បង្កើត​ភាព​ជា​អ្នក​ដឹកនាំ​រដ្ឋា​លីដ​ឌីង។ ​​ខ្លឹមសារ​នៃកម្មវិធី​ ក៏​នឹង​ត្រូវ​ចង​ក្រង​ទៅ​ក្នុ​ងគេហទំព័រ សៀវភៅ ​និង​ទស្សនា​វដ្តី​ស្រាវជ្រាវ​ភាព​ជា​អ្ន​កដឹកនាំ ​ហើយ​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ