អានតួអត្ថបទ
កម្ពុជា

វៀតណាម​បង្ហាញ​ពី​ភាព​ជិតស្និទ​ជាមួយ​កម្ពុជា​បើ​ទោះ​បី​ធ្លាប់​អន់​ចិត្ត

ប្រធានាធិបតី​វៀតណាម​ថ្មី លោក ត្រាន់ ដាយខ្វាង បាន​បើក​ជំនួប​កំពូល​ជា​ផ្លូវ​ការ​មួយ​សេរី​ជាមួយ​មេដឹកនាំ​កម្ពុជា​ ដែល​រួម​ទាំង​បង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ផង​ដែរ។​ ប្រធានាធិបតី​វៀតណាម បាន​អះអាង​ថា​កម្ពុជា​និង​វៀតណាម គឺ​នៅ​តែ​ជា​បង​ប្អូន។ ប៉ុន្តែ​អ្នក​វិភាគ​កិច្ចការ​បរទេស​បាន​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​របស់​វៀតណាម។

ប្រធានាធិបតី​វៀតណាមថ្មី​ លោក ​ត្រាន់ ​ដាយខ្វាង​ បាន​បើកជំ​នួប​កំពូល​ជា​ផ្លូវ​ការ​មួយ​សេរី​ជាមួយ​មេដឹក​នាំ​កម្ពុជា ​ដែល​រួម​ទាំង​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
ប្រធានាធិបតី​វៀតណាមថ្មី​ លោក ​ត្រាន់ ​ដាយខ្វាង​ បាន​បើកជំ​នួប​កំពូល​ជា​ផ្លូវ​ការ​មួយ​សេរី​ជាមួយ​មេដឹក​នាំ​កម្ពុជា ​ដែល​រួម​ទាំង​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​និង​វៀតណាម គឺ​នៅ​តែ​ជា​បងប្អូន ហើយ​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ចំណង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​យូរ​អង្វែង។​ នេះ​គឺ​ជា​ពាក្យ​ពេចន៍ ដែល​ប្រធានាធិបតី​វៀតណាម បាន​និយាយ​ទៅ​កាន់​លោក ​ហេង​ សំរិន ប្រធាន​រដ្ឋសភា ក្នុង​ជំនួប​នៅ​រសៀល​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​នេះ​តាម​រយៈ​អ្នក​នាំពាក្យ​កិច្ច​ប្រជុំ។ ការ​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​នេះ​ បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​ធ្លាប់​អន់​ចិត្ត​ក្នុង​បញ្ហា​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ។ លោក​ត្រាន់ ដាយខ្វាង​បាន​កំពុង​បំពេញ​ទស្សនៈ​ ៣​ ​ថ្ងៃ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​ ១៤​ដល់​ថ្ងៃ​ទី​ ១៦​មិថុនា​នេះ។​ ក្នុង​ជំនួប​នៅ​កម្ពុជា​ លោក​ប្រធានាធិបតី​ថ្មី​បាន​ចូល​បង្គំ​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​លោក សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា លោក​ហេង​ សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ក្រៅ​ពី​នោះ ប្រធានាធិបតី​ថ្មី នឹង​ជំនួប​ជាមួយ​សម្តេច​សង្ឃ​កម្ពុជា​ទាំងពីរ​គណៈ​ផង​ដែរ។

អ្នក​វិភាគ​លោក​ បណ្ឌិត​ ចាន់​ វិបុល​ បាន​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា​ ព្រោះ​ថា​វៀតណាម​ធ្លាប់​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​ខ្លាំង​ ជា​ពិសេស​ក្រោយ​ឆ្នាំ​ ១៩៧៩​ដែល​វៀតណាម​ជា​គាំទ្រ​ផ្តួល​រំលំ​របប​ប៉ុលពត។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ពី​ឥទ្ធិពល​របស់​វៀតណាម​តាម​រយៈ​ដំណើរ​ទស្សនៈ​កិច្ច​របស់​ប្រធានាធិបតី​វៀតណាម​នេះ។ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើងថា​ ដំណើរ​ទស្សនៈ​កិច្ច​នេះ​ គឺ​ជា​កិច្ចការ​អន្តរជាតិ​ ដែល​ប្រទេស​នីមួយ​ៗ​ត្រូវ​តែ​ធ្វើ​ក្នុង​ពេល​ ដែល​ទើប​ឡើង​កាន់​អំណាច​ សូម្បី​តែ​កម្ពុជា​ក៏​ត្រូវ​បង្ហាញ​ខ្លួន​ទៅ​កាន់​អន្តរជាតិ​ផង​ដែរ​ប្រសិន​បើ​កម្ពុជា​មាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី ឬ​ព្រះមហាក្សត្រ​ថ្មី។

យ៉ាងណា​ក៏​ដោយ​កម្ពុជា​ និង​វៀតណាម​ធ្លាប់​អន់​ចិត្ត​នឹង​គ្នា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស​អំឡុង​ឆ្នាំ​២០១២ ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ ហើយ​មិន​ព្រម​ដាក់​របៀប​វារៈ​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ចូល​ក្នុង​កិច្ច​ប្រជុំ​កំពូល​។ ក្រៅ​ពី​នេះ កម្ពុជា​បាន​បដិសេធ​ធ្វើ​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ទាមទារ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ព្រះ​សង្ឃ​ ដែល​បាន​ដុត​ទង់​ជាតិ​វៀត​ណាម​អំឡុង​ពេល​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ។​​ កម្ពុជា​ជា​មិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​មហា​យក្ស​ចិន​ បន្ថែម​ពី​លើ​នេះ​កម្ពុជា​កំពុង​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​ជាមួយ​រុស្ស៊ី ខណៈ​ដែល​ទំនាក់​ទំនង​កម្ពុជា​នឹង​អាមេរិក​កាំង​នៅ​តែ​បន្ត។

រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ខ្លួន​កំពុង​ពង្រឹង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ និង​ប្រើ​ប្រាស់​នយោបាយ​ការ​ទូត​បែប​ចម្រុះ​ពណ៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ