អានតួអត្ថបទ
កម្ពុជា

លោក វ៉ា គឹមហុង មិន​ទៅ​ព្រំដែន​តាម​ការ​បបួល​របស់​លោក រៀល ខេមរិន្ទ្រ ទេ

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ជុំវិញ​ការ​បបួល​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ចុះ​ទៅ​ព្រំ​ដែន​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ លោក វ៉ា គឹមហុង បដិសេធ​។ លោក វ៉ា គឹមហុង ថា បង្គោល​បាន​បោះ​រួច​ហើយ។ ប្រសិន​លោក រៀល ខេមរិន្ទ្រ ចង់​ទៅ​ពិនិត្យ​ក៏​ទៅ​ចុះ ប៉ុន្តែ​លោក​មិន​ទៅ​ទេ​។  ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ជុំវិញ​ការ​បបួល​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ចុះ​ទៅ​ព្រំ​ដែន​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ លោក វ៉ា គឹមហុង បដិសេធ​។ លោក វ៉ា គឹមហុង ថា បង្ហោល​បាន​បោះ​រួច​ហើយ។ ប្រសិន​លោក រៀល ខេមរិន្ទ្រ ចង់​ទៅ​ពិនិត្យ​ក៏​ទៅ​ចុះ ប៉ុន្តែ​លោក​មិន​ទៅ​ទេ​។ 

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ជុំវិញ​ការ​បបួល​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ចុះ​ទៅ​ព្រំ​ដែន​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ លោក វ៉ា គឹមហុង បដិសេធ​។ លោក វ៉ា គឹមហុង ថា បង្គោល​បាន​បោះ​រួច​ហើយ។ ប្រសិន​លោក រៀល ខេមរិន្ទ្រ ចង់​ទៅ​ពិនិត្យ​ក៏​ទៅ​ចុះ ប៉ុន្តែ​លោក​មិន​ទៅ​ទេ​។

 
គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​០៦​កក្កដា​កន្លង​ទៅ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បាន​បបួល​លោក វ៉ា គឹមហុង ទៅ​មើល​ព្រំដែន​កម្ពុជា វៀតណាម នៅ​​ខេត្ត​ស្វាយរៀង​។ ការ​បបួល​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០៦​ខែ​កក្កដា ស្រប​ពេល​ដែល​លោក វ៉ា គឹមហុង កំពុង​តែ​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមភាគី​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ​។

ក្រៅ​ពី​ធ្វើ​លិខិត​អញ្ជើញ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​កម្ពុជា លោក រៀល ខេមរិន្ទ្រ ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ដាច់​ដោយ​ឡែក​មួយ​ទៀត ទៅ​កាន់​តំណាង​រាស្ត្រ​នៃ​រដ្ឋសភា​ទាំង​អស់​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ មិន​សង្ឃឹម​ថា លោក វ៉ា គឹមហុង និង​តំណាងរាស្ត្រ​ទាំង​អស់ ពិសេស​តំណាង​រាស្ត្រ​កូតា​​បក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​អញ្ជើញ​របស់​លោក​ឡើយ​។

ជា​ការ​កត់​សម្គាល់ លោក រៀល ខេមរិន្ទ្រ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយ​រៀង​នេះ ម្ដង​រួច​មក​ហើយ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​។ កាល​ណោះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​កើត​ឡើង​រវាង​ពលរដ្ឋ​កម្ពុជា​និង​ពលរដ្ឋ​វៀតណាម បណ្ដាល​ឲ្យ​រង​របួស​ទាំង​សង​ខាង​ថែម​ទៀត​ផង​៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ