អានតួអត្ថបទ
កម្ពុជា-សង្គម

​លីកាដូ៖ ភាព​ចង្អៀត​ណែន​ក្នុង​គុក​ ធ្វើ​ឲ្យ​ស្ថាន​ភាព​ស្ត្រី​ជាប់​ឃុំ​ទទួល​រង​ហិង្សា​ផ្លូវ​អារម្មណ៍​

អង្គការ​លីកាដូ​នៅថ្ងៃទី២៦​វិច្ឆិកា​នេះ បាន​ចេញ​ផ្សាយ​វិដេអូ​ខ្លី​ក្រោម​ចំណង​ជើង​ថា«ជីវិតជាម្ដាយក្នុងពន្ធនាគារ» ដែល​ការ​ចេញ​ផ្សាយ​នេះ​ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តី។ បើ​តាម​លីកាដូ ស្ថាន​ភាព​ស្ត្រី​កំពុង​ជាប់​ឃុំ បាន​រង​ហិង្សា​ផ្លូវ​ចិត្ត​និង​អារម្មណ៍ ខណៈ​ហិង្សា​លើ​រូប​រាង​កាយ​មិន​សូវ​ជា​កើត​មាន​ឡើយ​។ 

អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស (រូបភាពតំណាង)
អ្នក​ជាប់​ឃុំ​នៅពន្ធនាគារ​ព្រៃ​ស (រូបភាពតំណាង) PRI
ផ្សាយពាណិជ្ជកម្ម

ហិង្សា​ផ្លូវ​ចិត្ត​និង​អារម្មណ៍​ដែល​កើត​មាន​ចំពោះ​ស្ត្រី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនា​គារ ដែលភាគច្រើនជាស្រ្តីមានផ្ទៃពោះ ស្ត្រីមា​នជាប់កូនតូ​ចរស់​នៅជាមួយ និងអនីតិជន គឺដោ​យសារតែ​ភាពចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ ក្នុងរយៈពេលប៉ុន្មា​នឆ្នាំចុង​ក្រោយនេះ​។ ក្នុងន័យ​នេះលោក អំ សំអាត មន្ត្រីទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)ពន្យល់ថា នៅ​ពេលដែ​លពន្ធនាគា​រមានភា​ពចង្អៀតណែ​ននោះ ការផ្ដល់​សេវាថែ​ទាំរបស់ពន្ធនគារនឹ​ងមានភា​ពរអាក់រអួល​។ ប្រសិនបើ​អ្នកជាប់ឃុំ​ទាំងស្រ្តី និងបុ​រស​គ្មានប្រាក់បង់ទេ​ ពួកគេនឹ​ង​មិនទទួលបាន​សារៈសំខា​ន់ជា​មូលដ្ឋាន​ឡើយដូចជាៈ កង្វះខាត​អាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​។

ជាក់ស្ដែ​ងស្ត្រីម្នា​ក់ដែលសម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ចង់​ក្រងជា​វិដេអូក្រោមចំណងជើង​ថា«ជីវិតជាម្ដាយក្នុ​ងពន្ធនាគារ» បានរៀបរាប់ថា ការ​រស់នៅ​របស់គាត់ ក្នុងពន្ធនា​គារប្រឈមនឹងការហូប​មិនគ្រប់​គ្រាន់ កា​រចេញចូលមាន​ការរឹតត្បិ​ត ហើយ​ការពពោះ​មិនសូវមានការថែទាំ​ដិតដល់។ ប្រឈម​បញ្ហានេះលោ​កអំ សំអាត ជំរុញឲ្យ​ក្រសួង​យុត្តិធម៌ ពន​អនុវត្តបទប​ញ្ជាដែលដាក់​ចេញដោយលោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងឆ្នាំ២០១៨ លើកលែងទោ​សចំពោះស្ត្រី​ជាប់ឃុំកំពុងព​ពោះ និងមា​នកូនតូចរស់​នៅជាមួយ តាម​រយៈការចូល​រួមដោះស្រា​យរបស់មេ​ធាវីស្ម័គ្រ​ចិត្ត។

ពីខាងក្រសួ​ងមហាផ្ទៃ បច្ចុប្បន្ន​នេះចំនួន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារនៅ​ទូទាំងប្រទេស​មានចំនួន៣៦​ ៦០០នាក់ ហើយស្រ្តី​មានចំនួនជាង​៣០០០នាក់។ ​ ចំណែកលីកាដូ​វិញមានអ្នកជាប់​ឃុំជាង​ ២៩០០០នាក់​ នៅក្នុងពន្ធនាគារ​ចំនួន១៨ ​ដែល​អង្គការ​លីកាដូ​ធ្វើការ​ឃ្លាំមើល។​ ​ ចំនួន​ច្រើនលើសលប់​នៃអ្នកជាប់ឃុំ​នៅក្នុងបន្ទប់​ឃុំឃាំង​គឺខ្ពស់ខ្លាំង​ មិនធ្លាប់​មានពី​មុនមកទេ​ នៅទូទាំង​ប្រទេសកម្ពុជា​ ដែលភាគច្រើន​បណ្ដាលមកពី​ការប្រើប្រាស់​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ច្រើនហួស​ហេតុពេក។

ប៉ុន្តែយ៉ាងណា​ក៏ដោយក្នុងពេ​លថ្មីៗនេះរដ្ឋ​មន្ត្រីក្រសួងមហា​ផ្ទៃលោក ស ខេងបា​នលើកឡើ​ងពីយន្តការថ្មី ដោ​យជំរុញឲ្យក្រ​សួងម​ហាផ្ទៃ ក្រសួង​យុត្តិធម៌ និងសា​លារាជធានី​ភ្នំពេញត្រូ​វជួបពិភាក្សាគ្នា​ដោយធ្វើកំណែទម្រ​ង់នៃការញែកដា​ក់ពិរុទ្ធជន ទណ្ឌិតអ្ន​កទោសគ្រឿ​ងញៀនឲ្យ​ដាច់ដោយឡែ​កពីគ្នា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ