អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​ហ្សាម៉ាន់​៖ ការ​ចោទ​ប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគីគ្មាន​មូលដ្ឋាន​ច្បាស់​លាស់​

ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ឯកអគ្គរដ្ឋទូត តួកគីបាន​ចោទ​ប្រកាន់ សាលាហ្សាម៉ាន់ នៅ​កម្ពុជា ថា​មាន​ពាក់ព័ន្ធ​នឹង​ អង្គការ​ភេវរកម្ម​ ចលនា​លោក ហ្គូឡេន តាំង​ពី​ឆ្នាំ​១៩៩៣​មក។ ឯកអគ្គរដ្ឋទូត បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គាំទ្រ​គ្រប់​រូបភាព និង​ចង់​ឃើញ សាលា​ហ្សាម៉ាន់ បញ្ចប់​សកម្មភាព​គ្រប់​យ៉ាង​នៅ​កម្ពុជា។ ប្រតិកម្ម​តប​នឹង​ការ​លើក​ឡើង​នេះ​ ប្រធាន​ក្រុមហ៊ុន ហ្សាម៉ាន់ ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​ឯកអគ្គ​រដ្ឋ​ទូត ​ទួរគី ​បាន​ចោទ​ប្រកាន់ ​សាលាហ្សាម៉ាន់ ​នៅ​កម្ពុជា ​ថា​មាន​ពាក់ព័ន្ធ​នឹង​អង្គការ​ភេវរកម្ម​ ចលនា​លោក​ ហ្គូឡេន តាំង​ពី​ឆ្នាំ១៩៩៣មក។
​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ​ឯកអគ្គ​រដ្ឋ​ទូត ​ទួរគី ​បាន​ចោទ​ប្រកាន់ ​សាលាហ្សាម៉ាន់ ​នៅ​កម្ពុជា ​ថា​មាន​ពាក់ព័ន្ធ​នឹង​អង្គការ​ភេវរកម្ម​ ចលនា​លោក​ ហ្គូឡេន តាំង​ពី​ឆ្នាំ១៩៩៣មក។ Facebook
ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុមហ៊ុន ហ្សាម៉ាន់ លោក អេចដឺ គីលីក (Ejder Kilic) ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់ សាលាហ្សាម៉ាន់​ ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ ប្រទេសទួរគី កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា។ សេចក្តី​ថ្លែងការណ៍ ចាត់​ទុក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​ឯកអគ្គរដ្ឋទូត​តួកគី នៅ​កម្ពុជា គឺ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ហើយ​មាន​បំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន។ ក្រុមហ៊ុន​ហ្សាម៉ាន់ បាន​ទាមទារ​ឲ្យ​ ឯកអគ្គរដ្ឋទូត បង្ហាញ​ភស្តុតាង ឬ​សេចក្តី​សម្រេច​ណា​មួយ​របស់​តុលាការ ដើម្បី​បញ្ជាក់​ការ​ចោទ​ប្រកាន់។

ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​ឯកអគ្គរដ្ឋ​ទូត​តួកគី ប្រចាំ​កម្ពុជា លោក អីលហាន កេម៉ាល់ ទុក (Ilhan Kenmal Tug)កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​សន្និសីទ​សារព័ត៌មាន ដើម្បី​ពន្យល់​បន្ថែម​ពី ស្ថានភាព​ប្រទេស​ទួរគី ក្រោយ​រដ្ឋប្រហារ បាន​ចោទ​ប្រកាន់​ សាលា​ហ្សាម៉ាន់ នៅ​កម្ពុជា ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ សមាជិក​ចលនា​សង្គម​អ៊ីស្លាម​សេរី របស់​លោក ហ្វេធូឡា ហ្គូឡិន (Fethullah Gulen)។ រដ្ឋាភិបាល​តួកគី បាន​ចោទ​ លោក Gulen ជា​អ្នក​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា ហើយ​ចាត់​ទុក​ ចលនា​របស់​គាត់​ថា ជា​អង្គការ​ភេវរកម្ម​ផង​ដែរ។ ឯកអគ្គ​រដ្ឋទូត បាន​បន្ថែម​ថា ទួរគី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​គាំទ្រ​គ្រប់​រូបភាព និង​ចង់​ឃើញ សាលា​ហ្សាម៉ាន់ បញ្ចប់​សកម្មភាព​គ្រប់​យ៉ាង​នៅ​កម្ពុជា។

លោក អេចដឺ គីលីក (Ejder Kilic) ប្រធាន​ក្រុមហ៊ុន ហ្សាម៉ាន់ បាន​ពន្យល់​ថា ថ្វីត្បិត​តែ​ សាលាហ្សាម៉ាន់​បង្កើត​ឡើង​ដោយ​យោង​តាម​ទស្សនៈ​របស់​លោក ហ្វេធូឡា ហ្គូឡិន តែ​លោក ហ្គូឡិន មិន​ធ្លាប់​ផ្តល់​ការ​សម្រេច​ចិត្ត​ ឬ​ចូលរួម​ក្នុង​ដំណើរ​ការ​សាលា​នេះ​ទេ ឬ​អាច​និយាយ​បាន​ថា ទំនាក់​ទំនង​រវាង​លោក ហ្គូឡិន និង​សាលា គឺ​មាន​ត្រឹមតែ​ទស្សនៈ​ប៉ុណ្ណោះ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែរ អ្នក​នាំពាក្យ​ក្រសួងអប់រំ លោក រស់ សាលីន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណោទ​បញ្ហា​នេះ​ទេ។ សូម​រំលឹក​ថា សាលាហ្សាម៉ាន់ នៅ​កម្ពុជា បង្កើត​ឡើង​ដោយ​ Atilla Yusef Guleker ដែល​ជា អតីត​អ្នក​កាសែត នៅ​ប្រទេសតួកគី និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សមាជិក​នៃ​ចលនា​លោក ហ្វេទុឡា ហ្គូឡេន Fethullah Gulen។ នៅ​កម្ពុជា សាលា​ហ្សាម៉ាន់ មាន ៤ ទីតាំង ក្នុងរាជធានីភ្នំពេញ ដែល​មាន​សិស្ស​ចុះ​ឈ្មោះ​ ចូល​រៀន​សរុប​ជាង ២០០០នាក់។ សាលាហ្សាម៉ាន់ បង្កើត​ដំបូង សម្រាប់​ថ្នាក់​មតេយ្យ រហូត​ដល់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​១៩៩៧ និង​បាន​បង្កើត សាកល​វិទ្យាល័យហ្សា​ម៉ាន់ នៅ​ឆ្នាំ​២០១០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ