អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សប្រឆាំង​ផ្ញើរ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី មុននឹង​មានការ​កែសម្រួល

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន លក្ខន្តិកៈ​នៃ​សមាជ​វិសាមញ្ញ​បានធ្វើ​វិ​សោ​នក​ម្ម លើ​ប្រកា៤៥និង៤៧ ទៅកាន់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៣០មីនា​នេះ។ ការសម្រេច​ប​ញ្ចូ​ន​លក្ខន្តិកៈ ថ្មី​របស់​គណបក្ស​លើ​ប្រកា​ទាំងពីរ​នាពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី ជំនួប​ជជែក​គ្នា​រវាង​វាង​តំណាង​ក្រសួងមហាផ្ទៃ​និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ពុធ​មិន​ទទួល​បានការ​ត្រូវរ៉ូវ​គ្នា​នូវ​ចំណុច​មួយចំនួន។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​​គណបក្ស​​ស​ង្គ្រោះ​ជាតិ។​
លោក អេង ឆៃអ៊ាង ​អនុប្រធាន​​គណបក្ស​​ស​ង្គ្រោះ​ជាតិ។​ សហការី
ផ្សាយពាណិជ្ជកម្ម

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក​អេង ឆៃអ៊ាង ថ្លែងប្រាប់​វិទ្យុ​បារាំង RFI នា​រសៀល​នេះ​ថា លិខិត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជូនទៅ​ឲ្យ​ក្រសួងមហាផ្ទៃ មិនបាន​និយាយ​ពី​រឿង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្សប្រឆាំង​ទេ គឺ​និយាយ​តែ​ពី​វិសោធនកម្ម​តែប៉ុណ្ណោះ។ ដោយ​ឡែក​​ទាក់ទង​ទៅនឹង​នីតិវិធី ឬក៏​បែបបទ​នោះ គឺ​ត្រូវ​រង់ចាំ​មើល​ក្រសួងមហាផ្ទៃ​ពិនិត្យ​ទៅលើ​វិ​សោធ​កម្ម​លក្ខន្តិកៈ​ថ្មី។ បន្ទាប់​ពីនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបរយ​ឲ្យ​ស្របទៅនឹង​លក្ខន្តិកៈ​ថ្មី​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អេង ឆៃអ៊ាង។

ទោះយ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា នឹងមិន​ចាំ​ធ្វើ​សមាជ​ជ្រើសតាំង​ឡើង​វិញ​​ទេ ដោយ​លក្ខន្តិកៈ​ថ្មី បាន​យោង​ពី​លក្ខន្តិកៈ​ចាស់ ក្នុងការ​បើកផ្លូវ​ឲ្យ​ប្រធានស្តីទី ក្លាយ​ទៅ​​ជា​​ប្រធាន​គណបក្ស១រូប​ផ្លូវការ​តែប៉ុណ្ណោះ។ រីឯ​អនុប្រធាន​គណបក្ស គឺ​ត្រូវ​សម្រេច​ដោយ​ការ អនុម័ត​សម្លេង៥០ភាគរយ​បូក១ពី​ក្នុងចំណោម​គណៈកម្មការ​នាយក។

នៅក្នុង​​ជំនួប​កាលពី​ម្សិល​ជាមួយ​គណ​សង្គ្រោះ​ជាតិ និង​ការពន្យល់​ជាថ្មី​តាមរយៈ​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​ការធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី០២មីនាឆ្នាំ២០១៧ ជ្រើសតាំង​ប្រធាន​ថ្មី និង​អនុប្រធាន​ថ្មី​តាំង៣រូប របស់​គណបក្ស​នេះ គឺ​ខុស​នឹង​ប្រការ ៤៧ ទាំង​ប្រកា៤៧ចាស់ និង​ប្រកា៤៧ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ច្បាប់កំពូល​របស់​គណបក្ស​នេះ។

ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ដែរ លោក​ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​ក្រសួងមហាផ្ទៃ​មិនបាន​ណែ​នាំទៅ​គណបក្ស​ឲ្យ​ធ្វើ​យ៉ាង​ណា​ទេ គឺ​ក្រសួង​ប្រាប់​ឲ្យ​ធ្វើ​ទៅតាម​លក្ខន្តិកៈ​ប៉ុណ្ណោះ ទើប​មានការ​ទទួលស្គាល់។

ដោយឡែក​ទាក់ទង​ទៅនឹង​ពាក្យស្លោក «ដូរ​មេឃុំ​បំរើ​បក្ស ដាក់​មេឃុំ​បំរើ​រាស្ត្រ» ដែល​ពាក្យ​ស្លោក​នេះ ត្រូវបាន​ចោទប្រកាន់​ពី​គណបក្ស​ប្រជាជន​ថា​មាន​ច​រិ​ក​ប្រមាថមើលងាយ​មេឃុំ​នោះ លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​នឹង​ប្រកាស​ពី​ជំហរ​បន្ទាប់ពី​ការមិន​យកទៅ​ប្រើប្រាស់​ឬ​យ៉ាងណា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ