អានតួអត្ថបទ
ចិន

ចិន​​កំពុង​​ជួប​​វិបត្តិ​​ទីផ្សារ​​អចលនទ្រព្យ​

ចិន​កំពុង​ជួប​ការលំបាក​ក្នុង​ការគ្រប់គ្រង​ទីផ្សារ​អចលនាទ្រព្យ។ តម្លៃ​ផ្ទះដែល​ដាក់លក់ ​​នៅតាម​ទីក្រុងធំៗ​​ក្នុងស្រុក​​ កំពុង​កើនឡើង​ជា​បន្តបន្ទាប់។ រដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការ​ខ្លះៗ កន្លងមក​ដែរ ដើម្បី​ទប់ស្កាត់​បញ្ហា ប៉ុន្តែ នៅ​តែ​គ្មានប្រសិទ្ធភាព។ 

ការដ្ឋាន​សាងសង់​អគារមួយ នៅ​ក្រុងសៀងហៃ
ការដ្ឋាន​សាងសង់​អគារមួយ នៅ​ក្រុងសៀងហៃ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ទីផ្សារ​អចលនទ្រព្យចិន ​បាន​​ធ្វើអោយ​​មហា​សេដ្ឋី​ក្រុមហ៊ុន​ចិន​​មួយរូប ឈ្មោះថា ​វ៉ាង ជានលីន ​ត្អូញត្អែរ​ប្រាប់​រហូត​ដល់​ទូរទស្សន៍​CNN។ ​គាត់សំដែង​ការបារម្ភ​ ដោយសារ​តែ​វិធានការ​រដ្ឋាភិបាល​ចិន គ្មាន​ប្រសិទ្ធភាព។

ជាការ​កត់សម្គាល់ ​តម្លៃ​ផ្ទះដែល​គេដាក់លក់ ​នៅ​តាម​ទីក្រុង​ធំៗ​របស់ចិន បាន​កើនឡើង​ជាលំដាប់។ ប៉ុន្តែ នៅ​តាម​ក្រុងតូចៗវិញ​ ផ្ទះទំហំ​ធំយ៉ាងណា ក៏នៅតែ​មិនអាច​រកអ្នកទិញ។
នៅ​ក្រុងឆ្នេរ ​Xiamen ភាគខាងត្បូង ​តម្លៃ​ផ្ទះដែល​គេដាក់លក់​បាន​កើនឡើង​រហូត​ដល់​៤៤,៣ភាគរយ គិតត្រឹម​តែ​១ឆ្នាំ​។ ​នៅ​ក្រុង​Shenzhen ភាគខាងត្បូង​ តម្លៃ​អចលនទ្រព្យ​បាន​កើនរហូត​​ដល់​​​៣៨ភាគរយ។ នៅ​ក្រុងប៉េកាំងវិញ​ តែ​ក្នុង​មួយឆ្នាំ ​តម្លៃ​ផ្ទះ​កើន​ដល់​២៥,៨ភាគរយ។ នៅ​ក្រុង​សៀងហៃ ផ្ទះ​មួយម៉ែត្រ​ការ៉េ កើន​តម្លៃរហូត​ដល់​​៥៨០០អឺរ៉ូ។

កន្លងមក ​អាជ្ញាធរ​ចិន​បាន​ដាក់ចេញ​វិធានការ​មួយចំនួន​នៅតាម​ក្រុងធំៗ ដូច សៀងហៃ រឺ​ក្រុងឆ្នេរ ​Xiamen។ បែបយ៉ាង ហាម​មិនអោយលក់​ផ្ទះ ទៅអោយ​​​អ្នក​ដែលគ្មាន​ទីលំនៅ​អចិន្ត្រៃយ៍​​ក្នុងស្រុក។ ​អាជ្ញាធរ​​សៀងហៃ​បានចាត់​វិធានការ​រហូត​ព្យួរការលក់​ដីធ្លីទៀតផង។ ប៉ុន្តែ​វិធានការ​ទាំងអស់​នេះ នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ