អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

នៅស្វីស​ការ​ចុច ​«LIKE» ​លើ​ហ្វេសប៊ុក​អាច​ក្លាយជា​បទល្មើស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាទី​ខ្ញុំនិយាយ​ពីរភាសា​របស់​យើង ​នៅ​​សប្តាហ៍នេះ លោក​ហ៊ែល សម្បត្តិ សូម​លើកឡើង​​នូវ​ប្រធានបទ​ថ្មីមួយទៀត​ មកធ្វើ​អត្ថាធិប្បាយ​ជូនលោកអ្នកស្តាប់គឺ នៅប្រទេស​ស្វីស​ការ​ចុច ​«LIKE» ​លើ ​ហ្វេសប៊ុក ​អាច​ជា​បទល្មើស។

លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath
ផ្សាយពាណិជ្ជកម្ម

 

យោងតាមប្រភពពត៌មាន AFP កាលពីចុងខែឧសភា​កន្លងទៅថ្មីៗនេះ​តុលាការក្រុង Zurich នៃប្រទេស ស្វីស​បាន​ផ្តន្ទាទោស​ដល់​បុរសអាយុ៤៥ម្នាក់ ថាបានចូលរួម​គាំទ្រ​និង​ផ្សព្វផ្សាយ​នូវសំដី​បរិហារកេរ្តិ៍ ដោយការចុចលើប៊ូតុង «LIKE» (« J’AIME ») លើមូលវិចារណ៍ ឬ « COMMENTAIRE » ដែលជា​សម្តី ចោទប្រកាន់​ពីការ​រើសអើងពូជសាសន៍ លើ​ប្រធាន​សមាគម​ការពារសត្វមួយ នៅលើ​បណ្តាញហ្វេស ប៊ុក។

 

En fait, c’est le premier procès de ce genre en Suisse. Tout a commencé par une querelle dans les milieux véganes (c’est-à-dire c’est une catégorie de personnes qui excluent de leur alimentation tout produit d’origine animale), lorsque l’accusé a cliqué le bouton « Like » sur les commentaires qui accusaient le président d’une association, Erwin Kessler, de racisme et d'antisémitisme.

 

គួររំលឹកថាលោក Erwin Kessler ដែលជា​ប្រធាន​សមាគម​ការពារសត្វរូបនេះ ធ្លាប់ត្រូវបាន​គេចោទ ប្រកាន់ ពីការជាប់ទាក់ទង​នឹងក្រុមដែល​មិនទទួលស្គាល់​ពីអំពើប្រល័យពូជសាសន៍​របស់​ពួកណាស៊ី​នៅ អាឡឺម៉ង់ និង​ជាមួយនឹង​ក្រុមណាស៊ី​បែបថ្មី ហេតុដូច្នេះហើយ ទើបនាអំឡុង​ខែកក្កដាឆ្នាំ២០១៥ ដល់ខែ មិនាឆ្នាំ ២០១៦ អង្គការការពារសត្វ​ដទៃៗទៀត​បានច្រានចោល រាល់កិច្ចសហប្រត្តិបត្តិការ​ជាមួយ សមាគម​របស់លោក ហើយក៏មាន​អ្នកមួយចំនួន​ក៏ចោទប្រកាន់លោក ពីការរើសអើងពូជសាសន៍។

 

En ce qui concerne le présent dossier, l’accusé âgé de 45 ans en question, lui-même un végane, a aimé huit commentaires de divers groupes de la cause animale sur Facebook. Il s’est retrouvé enfin poursuivi par Erwin Kessler et son association pour diffamation.

 

តាមការចោទប្រកាន់​របស់រដ្ឋអាជ្ញា ជនជាប់ចោទ​ដែលគេ​មិនបង្ហាញឈ្មោះ​រូបនេះ គឺបានចូលរួម​ផ្សព្វផ្សាយ នូវសំដីបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ​ដល់លោក Erwin Kessler ដោយសារតែ​ជនជាប់ ចោទរូប នេះបានចុចប៊ូតុង «LIKE» (« J’AIME ») លើមូលវិចារណ៍ « COMMENT » ឬ « COMMENTAIRE » ដែលជាសំដីបង្ខូចកេរ្តិ៍ឈ្មោះទាំងនោះ។

 

Le ministère public trouve que l’accusé a propagé le contenu d’un post en cliquant le bouton « LIKE » et l’a ainsi rendu visible à un plus grand nombre de personnes, et ce, avec un seul objectif de nuire sans volonté de défendre des intérêts privés ou publics.

 

មេធាវីរបស់ជនជាប់ចោទ បានទាមទារ​ការលើលែង​ការចោទប្រកាន់ ដោយបានរំលឹកថា តាមពិតទៅ ដំបូងឡើយ​រដ្ឋអាជ្ញា​ហាក់មិនចង់​ផ្តើមនីតិវីធី​ដើម្បីធ្វើការចោទប្រកាន់​នោះទេ គឺតុលាការទៅវិញទេ ដែលជាអ្នកបង្ខំ​ឲ្យរដ្ឋអាជ្ញា​ធ្វើដូច្នេះទៅវិញ។

 

L’avocat de l’accusé a souligné également que son client n’était la seule cible d’Erwin Kessler et son association, puisque huit personnes sont impliquées dans des cas semblables. Il a également rappelé qu’Erwin Kessler avait bel et bien été condamné pour discrimination raciale.

 

ចំណែកលោក Erwin Kessler វិញយល់ថាប៊ូតុង «LIKE» ឬក៏(« J’AIME »)នេះ វាគឺជាការអូសបន្លាយ គាំទ្របន្ថែម​លើសំដី​បរិហារកេរ្តិ៍នៅក្នុង« COMMENT » ដែលត្រូវទទួល​ការផ្តន្ទារទោស​ផងដែរ ព្រោះ អ្នកដែលស្គាល់គ្នា ឬមិត្តភក្តិ​នៅលើបណ្តាញហ្វេសប៊ុក នឹងអាចកាន់តែងាយ​ឃើញ​សំដីបរិហារកេរ្តិ៍ នោះ។

 

Alors, il croit que s’il y aura un acquittement pour ce genre de comportement, ce serait une porte ouverte à la calomnie sans que les personnes impliquées n’aient à rendre de compte.

 

តុលាការក្រុង Zurich បានយល់ស្រប​តាមការចោទប្រកាន់នេះ ហើយក៏បាន​ផ្តន្ទាទោស​ដោយមានការ ព្យួរទោស និងពិន័យជាប្រាកចំនួន ៤០០០ ហ្វ្រង់ស្វ៊ីស (ប្រហែល ៤១00ដុល្លារអាមេរិច) រួមទាំងត្រូវ បង់ប្រាក់កំរៃ​សេវាកម្មយុត្តិធម៌​ថែមទៀត។ តែជនជាប់ទោសនេះ​មានសិទ្ធិប្តឹងឧទ្ធរណ៍​លើសាក្រមនេះ។

 

សួរថាហេតុអ្វីបានជា ការគ្រាន់តែចុចប៊ូតុង «LIKE» លើ « COMMENT » បរិហារកេរ្តិ៍មួយ​បានក្លាយជា រឿងរសើប​ដល់ជនរងគ្រោះ រហូតដល់មាន​ការផ្តន្ទារទោសបែបនេះ ?

 

C’est parce que, en fait, en 1998, Erwin Kessler avait été condamné à une brève peine de prison ferme pour avoir comparé certaines pratiques juives à celles des nazis. En tant que militant pour la cause animale, il avait dénoncé dans le bulletin de son association le rituel juif d’abattage des animaux et avait accusé les juifs de n’être pas meilleurs que leurs anciens bourreaux nazis.

 

តែលើកនេះគឺលោក Erwin Kessler ខ្លួនឯងជាអ្នកប្តឹង​ទាមទាររកយុត្តិធម៌ ចំពោះចោទប្រកាន់​មកលើ ខ្លួនលោក ថាជាជន​ប្រកាន់ពូជសាសន៍​ដោយសារតែ​លោក រិះគន់ពីការសម្លាប់សត្វ​តាមរបៀបទម្លាប់ សាសនាមួយចំនួន។ ជាការចោទប្រកាន់​ដែលលោកយល់ថា​ធ្វើឲ្យប៉ះពាល់​ដល់កិត្តិយស​របស់លោក។

 

Le tribunal de Zurich a condamné l’homme qui a cliqué « LIKE » sur le commentaire à l’endroit d’Erwin Kessler, car le tribunal estime que cet homme n'a toutefois pas réussi à prouver « le racisme, l'antisémitisme ou le fascisme actuel » d’Erwin Kessler et son association.  

 

គួររំលឹកថា លោក Erwin Kessler ក៏ធ្លាប់បានឈ្នះ​លើពាក្យបណ្តឹង​របស់លោក ចំពោះបុគ្គល​ជាច្រើន រូបរួចមកហើយ​ដែលបានចោទប្រកាន់​លោកថា​ជាជនប្រកាន់ពូជន៍សាសន៍ នៅលើបណ្តាញសង្គម ហ្វេសប៊ុក​កាលពីឆ្នាំ២០១៥ កន្លងទៅ។ ហើយបុគ្គលទាំងនោះ​មួយចំនួន​ក៏ទទួលការផ្តន្ទាទោស លើ សំដីចោទប្រកាន់នេះហើយដែរ។

 

តែបុរស់ដែលត្រូវបានតុលាការ​ផ្តន្ទាទោស​ កាលពីចុងខែឧសភា​ឆ្នាំ២០១៧​កន្លងទៅថ្មីៗនេះ គឺជាលើក ទីមួយហើយ ដែលតុលាការ​ផ្តន្ទាទោស​ចំពោះទង្វើ​ដែលគ្រាន់តែ​ចុចលើប៊ូតុង « LIKE » លើ « COMMENT » ដែលខ្លួនមិនមែន​ជាម្ចាស់សម្តីសោះ។

 

Cette condamnation est donc une première en Suisse, selon les médias locaux. Est-ce qu’il faut comprendre que les utilisateurs des réseaux sociaux devront désormais faire attention à ce qu'ils aiment sur Facebook ?

 

ការផ្តន្ទារទោសដោយគ្រាន់តែចុច « LIKE » នេះ នៅមិនទាន់ចាត់ទុកជា​យុត្តិសាស្រ្ត​នៅឡើយនោះទេ ព្រោះករណី​ប្រហាក់ប្រហែលគ្នានេះ ដូចជាការចែកចាយបន្ត « Retweeté » តាមរយៈ Tweeter ដែលជា របៀបនៃការគាំទ្រ​ឬផ្សព្វផ្សាយបន្ត​នូវសំដី​ឬបន្ទុកទិន្នន័យ​មិនខុសពីការចុច « LIKE » នេះដែរ តែមិន ត្រូវបានតុលាការស្វីស​ចាត់ទុកថា​ជាទង្វើ​ដែលគួរមានទោស​ដូចម្ចាស់ទ្វីធ ឬសម្តីនៅលើទ្វីធឺនោះទេ។

 

C’était en janvier 2016 lorsqu'un politicien avait poursuivi un journaliste, l'accusant de diffamation pour avoir « retweeté » un commentaire. Le tribunal a reconnu que les droits du plaignant avaient été enfreints mais qu'il ne s'agissait pas d'un crime. L'instance a rappelé que le tribunal fédéral avait établi en 2002 que quiconque distribuait un media au contenu punissable ne pouvait être tenu pour responsable du texte en question, pour quant qu'il n'en soit pas l'auteur.

 

ចំណែកនៅប្រទេសបារាំង​ឬកាណាដាវិញ​ការចុច « LIKE » លើការផ្សព្វផ្សាយ​ពត៌មានមិនពិត​ឬបរិហារ កេរ្តិ៍​លើ​បណ្តាញសង្គម​ហ្វេសប៊ុក មិនត្រូវបានចាត់ទុក​ថា​បទល្មើសនោះទេ។ មានតែម្ចាស់​នៃ​ការផ្សព្វ ផ្សាយ​លើបណ្តាញ​នោះប៉ុណ្ណោះ ដែលអាចមានទោស​ប្រសិនបើវាជា​សម្តីឬទង្វើ​ដែលធ្វើឲ្យ ប៉ះពាល់ ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូរ​របស់បុគ្គល​ពិតមែននោះ។  

 

De mon point de vue personnel, je ne crois pas que le fait de cliquer « LIKE » sur un commentaire diffamatoire mérite d’être traité comme un acte constitutif d’une infraction au même titre que l’auteur du commentaire. Mais, c’est sûr qu’en ce faisant, votre jugement de valeur peut être mis en question aux yeux du public.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ