អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ទិវា​អន្តរជាតិ​​នៃ​អ្នកប្រើ​ដៃឆ្វេង​ (Journée internationale des gauchers)​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ហ៊ែល សម្បត្តិ​នឹង​អត្ថាធិប្បាយ​ជូន​​លោក​អ្នកស្តាប់​ ពីទិវាអន្តរជាតិ​អ្នកប្រើ​ដៃឆ្វេង។

លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath
ផ្សាយពាណិជ្ជកម្ម

ប្រិយមិត្ត​អ្នកស្តាប់​ប្រហែល​ជា​ងៀងឆ្ងល់​ពីប្រធានបទ​នៃ​ព្រឹត្តិបត្តិ​ពីរភាសា​ថ្ងៃនេះ ដោយសារ​តែ​ចំណងជើង​ស្តីពី« ⁣ទិវា⁣នៃ⁣អ្នក⁣ប្រើ⁣ដៃ⁣ឆ្វេង »។ J’avoue aussi que c’est un peu surprenant, même moi qui suis également gaucher, je n’en ai jamais entendu parlé auparavant, mais rassurez-vous que ça existe pour vrai !

ព្រោះ​កាលពីថ្ងៃទី⁣១៣⁣សីហា⁣សប្តាហ៍​កន្លង⁣ទៅ⁣ថ្មីៗ⁣នេះ​⁣⁣ជា​ព្រឹត្តិការណ៍​ជាអន្តរជាតិ​និង​ពិភពលោក​​ដែល​ឲ្យឈ្មោះថា​ជា « ⁣ទិវា⁣នៃ⁣អ្នក⁣ប្រើ⁣ដៃ⁣ឆ្វេង » (Journée internationale des gauchers)​ ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ១៩៧៦​មកម្ល៉េះ ដើម្បី​ជាការ​លើកកំពស់​ស្មារតី​និង​ផ្តល់តំលៃ​ដល់​អ្នកប្រើ​ដៃឆ្វេង។ Parce que, comme toutes les minorités,​ les gauchers intriguent et génèrent parfois pas mal d'idées reçues, parfois farfelues.

Mais d’emblée, qu’est-ce qu’un gaucher auquel la journée s’adresse ? ជាទូទៅ​ពាក្យថា « អ្នកប្រើ​ដៃឆ្វេង » នេះ​សំដៅ​ទៅលើ​អ្នក​ដែលប្រើ​ដៃឆ្វេង​ដើម្បី​សរសេរ។ Et dans un sens plus large,« gaucher se dit d'une personne qui manifeste une préférence pour la main gauche dans l'exécution de la majorité des tâches. »

Mais en fait, ce n'est pas si simple que ça parce que selon Pierre-Michel Bertrand, historien et auteur duNouveau dictionnaire des gauchers,« il existe plusieurs façon d'être gaucher ».ហើយ​មួយចំនួនធំ​នៃ​អ្នកប្រើ​ឆ្វេង​មានទំនោរ​ប្រើប្រាស់​សិរីរាង្គ​ខាងឆ្វេង​របស់ខ្លួន​លើ​ផ្នែកខ្លះ​ប៉ុណ្ណោះ ព្រោះ​គេអាច​ទំនោរ​ប្រើឆ្វេង​តែ​ចំពោះភ្នែក​ឬតែ​ទៅលើ​ជើង អញ្ចឹងហើយ​ទើប​មាន​អ្នកខ្លះ​គិតថា​ខ្លួនសា្តំទេ⁣ តែ​តាម​ការពិត​ផ្នែក​នៃសិរីរាង្គ​មួយចំនួន​បែរ​ជា​ពូកែ​ខាងឆ្វេង​ទៅវិញ។ Donc, si vous regardez dans les trous de serrures ou les viseurs d'appareil photo avec l'œil gauche, peut-être êtes vous sans le savoir gaucher de l'œil. En tout cas,en français comme en khmer, on considère communément comme gauchers ceux qui se servent de la main gauche pour écrire.

ម៉្យាងទៀត ពាក្យថា« ឆ្វេង » នេះ​ទៀតសោត តែង​សំដៅ​ទៅលើ​ផ្នត់គំនិត​អវិជ្ជមាន (clichés négatifs)តួយ៉ាង​ដូចជា​ពាក្យថា « រៀន​បែកឆ្វេង ឆ្វេង​តែឯង​ឆ្វេងនិយម» ពិសេស​ពាក្យ​ថា« មនុស្សឆ្វេង »⁣ដែល​ត្រូវបាន​នឲ្យនិយមន័យ​ថា « ជាមនុស្ស​ដែល​និយាយ​ឬ​ធ្វើការអ្វី​មិន​ចុះបែប»។ Par ailleurs, notons également quele mot « gaucher » en français provient du latin «sinistra» qui donne aujourd'hui le mot « sinistre », et « gaucherie » donne «sinistralité». ផ្ទុយទៅវិញ ពាក្យថា« ស្តាំ »តែង​ផ្ទុក​នូវអត្ថន័យ​វិជ្ជមាន​ ឧទាហរណ៍​ប្រសិនបើ ជា​អ្នកស្និទ្ធ​នឹង​ចៅហ្វាយនាយ​ជាងគេ គេ​តែងឲ្យ​ឈ្មោះថា​ជា​ដៃស្តាំ​របស់​ចៅហ្វាយ « il est son bras droit »។

Dans la réalité sociale, depuis longtemps, les gauchers sont considérés comme des anormaux, les écoliers gauchers étaient incités ou même obligés à utiliser leur main droite pour écrire et dessiner. ខ្ញុំ​នៅ​ចងចាំ​បានថា កាលពី​ខ្ញុំ​រៀននៅ​ថ្នាក់ទីមួយ ខ្ញុំបាន​ទទួល​ទណ្ឌកម្ម​ជាច្រើនលើក⁣ដោយសារ​ការសរសេរ​នឹង​ដៃឆ្វេង​ពេលម៉ោង​រៀន​អក្សរផ្ចង់ ព្រោះ​ការប្រើ​ដៃឆ្វេង​នេះ​ធ្វើឲ្យ​ការសរសេរ​មាន​ដាមខ្មៅ​ដៃដាន​លើ​អក្សរផ្ចង់​ដោយសារ​ដៃឆ្វេង​អូស​សង្កត់លើ​អក្សរផ្ចង់​ពេល​ធ្វើ​ចលនា​សរសេរ​ពី​ឆ្វេង​ទៅ​ស្តាំ។

Ciseaux et ouvre-boîtes ne sont pas les seuls objets qui constituent un vrai casse-tête à utiliser de la main gauche. Pour certains objets, il n'existe tout simplement pas de modèle pour gaucher, notamment l'outillage électrique et c’est pour cette raison que les gauchers sont plus exposés à des risques d’accidents que les droitiers.

អ្នក⁣ដែល⁣ប្រើ⁣ដៃ⁣⁣ឆ្វេង⁣ពិសេស​ក្នុង​អតីតកាល តែង⁣មាន⁣ការតូចចិត⁣្ត​ក្នុងការ⁣រស់នៅ⁣និង⁣សម្រប⁣​ខ្លួន⁣​ជាមួយ⁣នឹង⁣ពិភពលោក⁣ដែលបាន⁣⁣កកើត⁣និង⁣វិវឌ្ឍន៍​សំរាប់​អ្នក⁣ប្រើ⁣ដៃស្តាំ ទាំងការ​សរសេរ⁣⁣ ទាំងការ​​ប្រើប្រាស់​នូវ​របស់របរប្រដាប់ប្រដា​សំភារៈ​ រាប់​ចាប់តាំងពី​កន្រៃ្ត⁣រហូតដល់⁣គ្រឿងចក្រ​ធំៗ។⁣

Mais aujourd’hui, les mentalités ont évolué et être gaucher est même parfois considéré comme un avantage dans certains domaines, comme le sport et le domaine artistique par exemple. ព្រោះ​ការរីកចំរើន​ខាង​វិទ្យាសាស្រ្ត​បាននាំឲ្យគេ​រកឃើញ​ថា⁣⁣⁣តាមពិតទៅ ភាពខុសគ្នា​រវាង​អ្នកប្រើ​ដៃឆ្វេង​និង​អ្នកប្រើ​ដៃស្តាំ គឺស្ថិត​នៅលើ​ការវិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ខួរក្បាល C’est-à-dire notre complexe cerveau opte pour une dominance de l’hémisphère droit. Autrement dit, des capacités dans le cerveau droit qui commande le côté gauche du corps, pour des rares cas, dominent celles du côté droit. C’est ce qui explique le fait de préférer par exemple la main gauche à la main droite.ហើយគឺ​អឌ្ឍគោល​ខួរខាងស្តាំ​នេះឯង​ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ​អារម្មណ៍​និង​មុខងារ​សិល្បៈ​រហូតដល់​មាន​ពាក្យចចាមអារាម​ថា⁣អ្នក​ប្រើដៃឆ្វេង​មាន​ញ្ញាណ​ខាង​សិល្បៈ​រីកចំរើន​ជាង​អ្នក​ដែល​ប្រើ​ដៃស្តាំ។

C’est​ peut-être​ pas​ faux ​à certains ​égards, puisque ​la preuve​ est que l’on peut effectivement  nommer beaucoup de célébrités tant dans le domaine artistique que celui de sport, ou même dans le domaine politique, qui sont gauchers.

ឧទាហរណ៍​ក្នុង​វិស័យ​សិល្បៈ⁣ជាអាទិ៍ មាន​លោក​LéonarddeVinci⁣ដែលជា​វិចិត្រករ​ដ៏ល្បី​សញ្ជាតិ​អុីតាលី⁣លោកJames Cameronជា​អ្នក​ដឹកនាំរឿង​និងជា​ផលិតករ​ខ្សែភាពយន្ត​ហូលីវូត​សញ្ជាតិ​កាណាដា​ដ៏ឆ្នើម​ដែលបាន​ដឹកនាំ​និង​ផលិត​ដូចជា​រឿង« Avatar »« Titanic »ជាដើម។ Tandis que le domaine sportif, citons par exemple Rafael Nadal, sportif espagnol, dont son bras gauche a fait des miracles sur les courts de tennis; Franck Ribery, footballeur français considéré comme l'un des meilleurs joueurs d'Europe, qui a remporté entre autres le prix du meilleur joueur français de l'année 2007, 2008 et en 2013, le prix du meilleur joueur du championnat allemand en 2008 et en 2013.

ចំណែកឯ​ខាង​វិស័យ​នយោបាយ​វិញ យើងសូម​លើកឧទាហរណ៍​អ្នកយោបាយ​ដែល​លេចធ្លោ​ជាងគេ​លើ​ឆាក​អន្តរជាតិ⁣ ពោលគឺ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ចាប់​តាំងពី​ឆ្នាំ១៩៧៤​មក សហរដ្ឋអាមេរិក​មាន​ប្រធានាធិបតី​ចំនួន៧​ដែល​ក្នុងនោះ​មាន​ចំនួនប្រាំ​ែដល​ចុះ​ហត្ថលេខា​លើច្បាប់​នានា​ដោយ​ដៃឆ្វេង​រួមមានJimmy Carter, Ronald Reagan, George Bush père, Bill Clinton និង​លោកBarack Obama ប្រធានាធិបត​បច្ចុប្បន្ន។​ Bien qu'ayant tous prêté serment en levant la main droite, ces présidents des États-Unis sont gauchers, et sur les quarante dernières années, les présidents gauchers ont dirigé vingt-huit ans.

សរុប​មក បើទោះជា​ការ​ហាមប្រាម​មិនឲ្យ​កូនៗ​សរសេរ​ដៃឆ្វេង​បាន​ក្លាយជា​រឿង​ចាស់គំរិល​ទៅហើយ​ក្តី mais de nombreux autres gestes de la vie quotidienne ne pouvaient être réalisés que de la main droite, sous peine d'être mal vu, comme couper le pain (le cas en France).ម្យ៉ាងទៀត ក្នុងសម័យ​បច្ចុប្បន្ន​ បើទោះជា​គេ​មិនប្រឆាំង​នឹង​ការ​ប្រើដៃឆ្វេង​ក្នុងការ​សរសេរក្តី​ តែ​ជារឿយៗ ឪពុកម្តាយ​មួយចំនួន​នៅតែ​ប្រាថ្នា​ចង់ឃើញ​កូនៗ​ប្រើប្រាស់​ដៃស្តាំ​ក្នុងការ​ចាប់កាន់​ខ្មៅដៃ​ឬប៊ិច​ដើម្បី​សរសេរ⁣ជាជាង​ការប្រើ​ដៃឆ្វេង។⁣ Et aujourd’hui encore, selon l’historien Pierre-Michel Bertrand, « le gaucher est en permanence obligé de s'adapter à un monde qui n'est pas fait pour lui », alors que le début de l’évolution des mentalités vers l'acceptation des gauchers date des années 1920.

ទោះជា​យ៉ាងណា​ក៏ដោយ⁣ បើ​ផ្អែកតាម​ស្ថិតិ​របស់ Lesgauchers.com សព្វថ្ងៃនេះ​អ្នកដែល​ប្រើដៃឆ្វេង​មានដល់​ទៅជាង ៩៥០ លាននាក់⁣ ពោលគឺ​ប្រហែលជា​ជាង១៣%នៃ​ប្រជាជន​លើ​ពិភពលោក ដែលមាន​ចំនួន​ប្រហែល ៧២៣៧លាននាក់ (Populationmondiale.com)។ Donc si vous êtes gaucher, dites-vous que vous n’êtes pas seul, et les gauchers n’ont jamais cessé de participer aux inventions, aux développements et à faire évoluer le monde !ហើយ​ប្រសិនជា​មាន​គេសួរ​ទៅកាន់​អ្នកថាQu’est-ce que vous avez en commun avecJules César, Bill Gates, Albert Einstein, Léonard de Vinci, Bill Clinton ou encore Barak Obama?

ចំលើយ​ដ៏​សាមញ្ញ​បំផុត​នោះ​គឺ : noussommes tous gauchers, et nous avons de quoi être fiers. Vive le 13 août, la journée internationale des gauchers !

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ