អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ជីវិត​ឯកជន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ហ៊ែល សម្បត្តិ​នឹង​អត្ថាធិប្បាយ​​ពន្យល់​លោក​អ្នកស្តាប់ ពី​ផលវិបាក​នៃ​ជីវិត​​ឯកជន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​Facebook​បាន​ក្លាយជា​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ទូទាំង​ពិភពលោក​សំរាប់​ការ​ធ្វើ​ទំនាក់ទំនង ផ្សព្វផ្សាយ​និង​ទទួល​ពត៌មាន​ដ៏​រហ័ស​និង​មាន​ប្រសិទ្ធិភាព ទន្ទឹម​នឹងនោះ​ Facebook ក៏​កំពុងតែ​ក្លាយជា​ទីលាន​ដ៏​ពេញនិយម សំរាប់​យុវជន​ក្នុង​ការ​លាតត្រដាង​នូវ​ពត៌មាន​ផ្ទាល់ខ្លួន ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​ពួកគេ​ផងដែរ។

Le problème est que ces jeunes ne sont pas nécessairement conscients des conséquences tant juridiques que sociales résultant de la divulgation des renseignements personnels relatifs à leur vie privée. ក្នុងនោះ បញ្ហា​តាម​ផ្លូវច្បាប់​មានច្រើន​ចំពោះ​ជីវិត​ឯកជន​លើ​បណ្តាញ​អ៊ីនធឺណិត តែ​ខណៈនេះ យើង​សូមផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​ជីវិត​ឯកជន​លើ​បណ្តាញ​សង្គម Facebook ដែល​ការ​លាតត្រដាង​ពត៌មាន​ផ្ទាល់ខ្លួន​អាស្រ័យលើ​បុគ្គល​ជា​ម្ចាស់​ពត៌មាន​ខ្លួនឯង។

Mais avant tout, qu’est-ce que la vie privée ? ជីវិត​ឯកជន ឬ​ភាព​ឯកជន (Vie privée ou Privacy) មិនមាន​និយមន័យ​ជាក់លាក់​ក្នុង​អត្ថបទ​ច្បាប់ទេ តែ​បើតាម​ក្រម​រដ្ឋប្បវេណី​កម្ពុជា​បច្ចុប្បន្ន​ពី​មាត្រា១០ដល់១៣ ជីវិត​ឯកជន ឬ​ភាព​ឯកជន ជា​សិទ្ធិមូលដ្ឋាន​របស់​បុគ្គល ដែល​ការពារ​ដោយច្បាប់ c’est-à-dire en cas d’abus le titulaire de ce droit bénéficie du droit à l’injonction, du droit d’exiger l’élimination des conséquences résultant de l’abus, et le cas échéant du droit à des dommages-intérêts. Par ailleurs, malgré que le présent code civil ne tente pas de définir d’une manière précise la notion du droit personnel ni celle de la vie privée parce qu’elles sont larges et variables, តែ​ជាទូទៅ ជីវិត​ឯកជន​ឬ​ភាពឯកជន​នៃ​បុគ្គលម្នាក់​រាប់​បញ្ចូល​ជាអាទិ៍ ពត៌មាន​ផ្ទាល់ខ្លួន ពោលគឺ ​ពត៌មាន​នានា​ដែល​អនុញ្ញត​ឲ្យ​គេ​កំណត់​អត្តសញ្ញាណ​នៃ​បុគ្គល​នោះបាន។​ ពត៌មាន​ផ្ទាល់ខ្លួន (les renseignements personnels)​ ​មាន​ដូចជា អាយុ លក្ខណ សម្បត្តិ​រូបវ័ន្ត (មាន ទំងន់ កំពស់ ភិនភាគ​ជាដើម) ទីលំនៅ (អាស័យដ្ឋាន) ស្ថានភាព​សុខភាព រូបភាព (ទាំង​រូបថត​និង​វីដេអូ) ទំលាប់ ចំណង់ចំណូល​ចិត្ត និន្នាការ​នយោបាយ ឬ​សាសនា ទំនាក់ទំនង​មិត្តភាព ឬស្នេហា ជិវិត​ផ្លូវភេទ និង​ទំនោរ​ផ្លូវភេទ​ ឯកសារ​ផ្ទាល់ខ្លួន (ដូចជា​លិខិតឆ្លងដែន ប័ណ្ណ​ឥណទាន) ។ល។  

En somme, ces renseignements personnels sont très divers, variés et variables, et n’ont pas le même niveau de sensibilité. Même si la plupart de ces renseignements sont connus par notre entourage, mais ils nous appartiennent et c’est à chacun d’entre nous de décider si nous voulons les partager avec les autres sur Internet, en particulier sur Facebook, parce qu’il est important de contrôler l’information nous concernant pour conserver notre autonomie et notre liberté individuelle, le plus possible.  

សំនួរ​សួរថា​តើ​វា​អាច​មាន​ផលវិបាក​ដូចម្តេចខ្លះ​ចំពោះ​ការ​ដាក់បង្ហាញ ឬ​ការ​លាតត្រដាង នូវ​ពត៌មាន​ផ្ទាល់ខ្លួន​លើ​បណ្តាញ​សង្គម Facebook ?
A cette question, une réponse générale s’impose avant d’en faire une déduction spécifique pour le cas de Facebook. D’emblée, notons que même si le respect de la vie privée est un droit fondamental, il n’est pas absolu. ព្រោះ​ស្ថានភាព​មួយចំនួន​អាចជា​ករណី​លើកលែង ដែល​ក្នុងនោះ​ពត៌មាន​ផ្ទាល់ខ្លួន​អាចត្រូវ​បាន​លាតត្រដាង​ដោយ​មិនមាន​ការំលោភ​លើ​សិទ្ធិបុគ្គល មាន​ដូចជា៖ បុគ្គល​ដែល​ពាក់ព័ន្ធ​ជា​តារាល្បី ឬជា​បុគ្គល​សាធារណៈ មាន​អ្នកនយោបាយ​ជាដើម; ការ​លាតត្រដាង​ពត៌មាន​ដែល​តំរូវ​ដោយច្បាប់​ក្នុង​គោលដៅ​ផល​ប្រយោជន៍​​សាធារណៈ ដូចជា​ពត៌មាន​ផ្ទាល់ខ្លួន​កំនត់​ពី​ភិនភាគ​ឧក្រិដ្ឋជន តាមដីកា​តាម​ចាប់ខ្លួន​របស់​តុលាការ និង​ស្ថានភាព​មួយទៀត​ដែល​ស្ថិតក្នុង​ចំណាប់​អារម្មណ៍​ពិសេស​របស់​យើង​ពេលនេះ​គឺ បុគ្គល​ខ្លួនឯង​ជា​អ្នក​លាតត្រដាង​ពត៌មាន​ផ្ទាល់ខ្លួន​ទាំងនោះ។

Cette dernière situation rendrait problématique la protection de la vie privée sur Facebook, parce qu’une fois divulgués sur Facebook par soi-même, on n’a plus de contrôle sur ces renseignements, et on ne pourrait plus en exiger le respect au titre de la vie privée, puisque c’est nous-même qui est auteur de cette divulgation. 

យើង​ត្រូវ​ដឹងថា​កំរិត​នៃ​ការ​ការពារ​ភាព​ឯកជន ឬ​ពត៌មាន​ផ្ទាល់ខ្លួន​ក៏មាន​លក្ខណៈ​ខុសៗគ្នា​ទៅតាម​ទីកន្លែង​ផងដែរ​ពោលគឺ បើ​នៅ​ផ្ទះ​ យើងអាច​រំពឹងថា​នឹង​អាច​ទទួលបាន​ការគោរព​លើ​ជីវិត​ឯកជន​បាន​ពេញលេញ​ជាង ហើយ​ការគោរព​លើ​ជីវិត​ឯកជន​នឹង​មាន​តិចជាង​បើ​នៅ​សាលា ហើយ​នឹង​មាន​កាន់តែតិច​នៅ​ទីសាធារណៈ ដូចជា​លើ Facebook ជាដើម។ Parce que sur Facebook, si vous avez plus d’une centaine d’amis, il est fort probable que votre profil soit considéré comme un lieu public où tous vos renseignements personnels divulgués par vous-même ne seraient ni sous votre contrôle ni sous la protection juridique.   

សួរថា​តើ​គេអាច​ធ្វើអ្វី​អោយ​ខូច​ប្រយោជន៍​លើ​ការ​គ្រាន់តែ​ដឹងពី​ពត៌មាន​ផ្ទាល់ខ្លួន​របស់​យើង?
En fait, les renseignements personnels ne sont pas nécessairement en soi problématiques​ et ils ne sont pas tous une cause des problèmes, mais la divulgation de certains renseignements personnels pourraient causer de diverses situations dramatiques chez l’individu telles que l’on a vu dans le média étrangier : ដែល​ក្នុងនោះ មាន​អ្នកខ្លះ​បាន​បាត់បង់​ការងារ ក៏​ដោយសារ​តែ​ការសរសេរ​ពី​ពត៌មាន​អំពី​ខ្លួនឯង ទាក់ទង​នឹង​ការ​មិន​ពេញចិត្ត​នឹង​ការងារ ឬ​បកអាក្រាត​ដោយ​មិនគប្បី​ពី​និយោជិត​របស់​ខ្លួន​លើ​ទំព័រ​Facebook​ របស់​ខ្លួន, certains ont perdu leurs primes à cause de certaines photos ou vidéos compromettants qu’ils ont divulgués sur Facebook តួយ៉ាង​ដូចជា​ការ​សុំឈប់​សំរាក​មាន​ប្រាក់ខែ​ដោយ​មូលហេតុ​មាន​ជំងឺ តែ​បែរជា​ដាក់​រូបថត​របស់​ខ្លួន​កំពុង​លំហែ​កាយ នៅឯ​ឆ្នេរសមុទ្រ​ជាទី​មនោរម្យ ឬ​ក៏​កំពុងតែ​ចូលរួម​ក្នុង​សកម្មភាព​ដែល​ផ្ទុយពី​ស្ថានភាព​នៃ​ជំងឺ ដែលបាន​អះអាង​ក្នុង​លិខិត​សុំឈប់​សំរាក, certains renseignements personnels permettraient de retracer l’habitude de votre déplacement ou celui de vos proches, telles que vos enfants mineurs, vos endroits de fréquentation…etc, ពត៌មាន​ទាំងនេះ​អាច​ជា​បុព្វហេតុ​នៃ​បញ្ហា​ប្រសិន​បើ​វា​ធ្លាក់​ទៅក្នុង​ដៃ​របស់​ជនទុច្ចរិត​ដែល​មាន​បំណង​មិនល្អ par exemple on pourrait imaginer des situations où les cyberprédateurs sexuels tentaient de localiser vos déplacements, vos endroits de fréquentation ou ceux de vos enfants mineurs, ou encore des situations où les cambrioleurs/voleurs qui savent exactement à quelle heure ou à quel moment vous n’êtes pas à la maison à cause des renseignements indiqués par vous-même sur votre mur de Facebook…etc.

ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយចំនួន​ដែល​អាច​កើតមាន​ប៉ុណ្ណោះ និង​ក៏ដែល​យើង​ធ្លាប់​បានឃើញ​កើតមាន​នៅ​បច្ចឹម​ប្រទេស តែ​វា​ក៏ជា​ស្ថានភាព​ដែល​អាច​កើតមាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ មិនថា​នៅ​កម្ពុជា ឬ​ប្រទេស​ដ៏ទៃទៀត​ក្នុង​តំបន់ ដរាបណា​ការ​ប្រើប្រាស់ Facebook នៅតែ​ជា​ទី​ពេញនិយម និង​មាន​ប្រជាប្រិយ។

A titre de conclusion, je voudrais terminer par un appel à la vigilance, tant au niveau de respect de la vie privée des autres, qu’au niveau de l’attention quant à la divulgation des renseignements personnels par soi-même.

ក្រៅពី​ការ​មិន​បះពាល់​ជិវិត​ឯកជន​របស់​អ្នកដ៏ទៃ យើង​ក៏ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ លើ​ការ​លាតត្រដាង​ពត៌មាន​អំពី​ខ្លួនឯង​លើ​ទំព័រ​ហ្វេសប៊ុក​ផងដែរ។ Les précautions à prendre sont conditionnelles aux critères que chacun d’entre nous devra déterminer. ពោលគឺ យើង​ម្នាក់ៗ​ដែលជា​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​គួរ​ពិចារណា ដោយ​ផ្អែកលើ​គោលដៅ​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មួយនេះ ថា​តើ​ជា​ការប្រើប្រាស់​ដើម្បី​រក្សា​ទំនាក់ទំនង​បងប្អូន មិត្តភក្តិ​ដែល​ស្គាល់គ្នា ឬ​ក៏​ក្នុង​គោលដៅ​ផ្សេងទៀត​ដូចជា​ដើម្បី​ទទួលបាន​ពត៌មាន គោលដៅ​ផ្សព្វ ផ្សាយ ពាណិជ្ជកម្ម ឬ​នយោបាយ។ល។

Ces précautions à prendre doivent également prendre en considération le nombre d’“Amis de Fracebook” : plus ce nombre est grand, disons plus d’une centaine, plus on doit faire attention quant aux renseignements personnels qu’on divulgue sur nos murs. ម៉្យាងទៀត យើង​ត្រូវចេះ​ចំរាញ់​ពត៌មាន ថា​តើ​ពត៌មាន​អំពី​ខ្លួនឯង​ណាខ្លះ ដែល​អ្នកដ៏ទៃ​គួរដឹង និង​អាចដឹង ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកដ៏ទៃ និង​ខ្លួនឯង​ផ្ទាល់។ល។ Notons enfin que ces critères à considérer ne sont pas limitatifs, c’est à chacun d’entre nous d’en déterminer d’autres en faisant parfois un retour au principe de gros bon sens en se demandant s’il est nécessaire de dire tel ou tel renseignement personnel sur Facebook. Donc, à nous de créer une recette personnelle pour protéger nos renseignements avant que Facebook nous prive de notre vie privée!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ