អានតួអត្ថបទ
កម្ពុជា

បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​ហ៊ាន​និយាយ​ពីភាព​ធូរ​ស្រាល​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​​នៅ​​ទាន់​ហ៊ាន​អះអាង​អំពី​ភាព​ធូរស្រាល​នៃ​បរិយាកាស​នយោបាយនៅឡើយ​ទេ បើទោះជា​ការ​បើក​កញ្ចប់សុវត្ថិភាព​"ក"​ នៃ​ការ​បោះឆ្នោត​ ​បាន​ចាប់ផ្តើម​ហើយ​ក៏ដោយ។ គណបក្ស​ប្រជាជន​កម្ពុជា​និយា​យថា​ស្ថានភាព​នៅផុយស្រួយ​នៅឡើយ ខណៈពេល​ដែល​គណបក្ស​សង្គ្រោះជាតិទាមទារ​អោយ​មាន​ការ​បើក​កញ្ចប់សុវត្ថិភាពនៃ​ការ​បោះឆ្នោត​​នៃ​ខេត្ត​ជាច្រើនទៀត។

លោក ​សុន​ ឆ័យ​ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ ព្រំ​ សុខា​ មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា ​ថ្លែង​ទៅ​កាន់អ្នក​កាសែ​ត។​
លោក ​សុន​ ឆ័យ​ មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ ព្រំ​ សុខា​ មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា ​ថ្លែង​ទៅ​កាន់អ្នក​កាសែ​ត។​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​តាម​រយៈ​ការ​បើក​កញ្ចប់សុវត្ថិភាព​របស់​ គ.ជ.ប គឺជា​ស្នូល​នៃ​ភាព​តានតឹង​​នៃ​បរិយាកាស​នយោបាយ​ នៅ​ក្រោយ​ថ្ងៃបោះឆ្នោត។ ប៉ុន្តែ​ បើតាម​ការ​អះអាង​របស់ លោក សុន ឆ័យ ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ ការ​បើកកញ្ចប់​សុវត្ថិភាព​នៃ​ការបោះឆ្នោត​​ដែល​អនុញ្ញាត​អោយមាន​កា​រផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​តែ​មួយ​ករណី ​នៅ​​ក្នុង​ខេត្ត​ក្រចេះនោះ វា​មិន​មែន​ជា​កត្តាកំណត់​នៃ​ការ​ថមថយ​ភាព​តានតឹង​នោះ​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិដដែល​​​​បន្ត​ប្រាប់វិទ្យុបារាំងអន្តរជាតិ ​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​ប្រឹក្សាធម្មនុញ្ញ​ត្រូវ​បញ្ជា​អោយ​គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព​នៃ​កា​រ​បោះឆ្នោតនេះ យ៉ាងហោចណាស់​នៅ​១០​ខេត្ត​​ដែរ។ ចំពោះលោក​សុន ឆ័យ គឺ​ការ​ស៊ើបអង្កេត​ជាទូទៅមួយ និង​ការទទួល​ស្គាល់​អំពី​កំហុស​របស់​ គ.ជ.ប និងគណបក្ស​ប្រជាជន​កម្ពុជា ទើប​ជា​​កត្តាដែល​ធ្វើអោយ​ប្រជាជន​កម្ពុជា​ស្ងប់ចិត្ត និង​ធានាអំពី​បរិយាកាស​ធូរស្រាល​នោះ។

ទំនង​ជា​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​រឹងត្អឹង​ដដែល​នេះហើយ បាន​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោក​ ខៀវ កាញារីទ្ធ ​បញ្ជាក់ថា ស្ថានភាព​ទូទៅ​នៅ​ផុយ​ស្រួ​យ​នៅ​ឡើយ។ តែ​លោក​ខៀវ កាញារីទ្ធិ ​ក៏អះអាង​ផងដែរថា គណបក្ស​ទាំងពីរ​បាន​មើល​ឃើញ​ពន្លឺ​នៃ​ការ​ដោះស្រាយ​សម្រាប់ពេល​ខាង​មុខហើយ។

មន្ត្រីជាន់ខ្ពស់​របស់គណបក្ស​ប្រជាជន​កម្ពុជា​មួយរូបទៀត គឺ​លោក​ជាម យៀប លោក​ជាម យៀប ​បាន​ដាក់ការ​ទទួល​ខុសត្រូវ​នៃ​បរិយាកាស​តានតឹង​ផ្នែក​នយោបាយ​ ទៅលើ​គណបក្ស​សង្គ្រោះជាតិ​វិញ។ សមាជិក​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​មាន​សុឆន្ទៈ​ក្នុង​ការធ្វើអោយ​​ស្ថានភាព​ធូរស្រាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​ត្រៀម​លក្ខណៈរួចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ