លោក ហង់ ជួន ណារ៉ុន៖ យុវជនកម្ពុជាបច្ចុប្បន្នចាប់អារម្មណ៍លើអំណានខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសទិវាជាតិអំណានលើកទី៤ ដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC), លោករដ្ឋមន្ត្រីលើកឡើងថាការរៀបចំទិវាជាតិអំណានរយៈពេល៤ឆ្នាំមកនេះ ចំនួនអ្នកចូលរួមមានការកើនឡើង, គ្រឹះស្ថានបោះពុម្ពផ្សាយក៏មានការកើនឡើង, ដូច្នេះនាពេលបច្ចុប្បន្ននេះយុវជនកម្ពុជាបានចាប់អារម្មណ៍លើអំណានយ៉ាងខ្លាំង។ លោក ហង់ ជួន ណារ៉ុន បញ្ជាក់ថា មានអ្នកចូលរួមលើសពីការរំពឹងទុក ដោយសារក្នុងមួយថ្ងៃមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់ ខណៈក្រសួងរំពឹងថាក្នុងរយៈពេល៣ថ្ងៃមានអ្នកចូលរួមតែប្រមាណ៥ម៉ឺននាក់ប៉ុណ្ណោះ។