អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី-អាមេរិក

លោកប្រមុខការទូតអាមេរិក ជួបជាមួយសមភាគីរុស្ស៊ី នៅម៉ូស្គូ ជុំវិញបញ្ហាស៊ីរី

តាម​ការប្រកាស​របស់​វិមាន​ក្រេមឡាំង លោកប្រធានាធិបតី​ពូទីន ថ្ងៃអង្គារ​ទី ១៥​ធ្នូ ទទួល​ជួប លោក John Kerry និង លោក Serguei Lavrov គឺក្រោយពី​ប្រមុខ​ការទូត អាមេរិក និង រុស្ស៊ី បានធ្វើ​កិច្ចចរចា​នឹងគ្នាសិន ជុំវិញ​លទ្ធភាព​បង្កើត​ឡើងជា​រដ្ឋាភិបាល​អន្តរកាល នៅស៊ីរី មុន​នឹង អាច​បង្កើត​កិច្ចប្រជុំ​មួយទៀត ដែល​គ្រោង​ប្រព្រឹត្ត​ទៅ ថ្ងៃ១៨ធ្នូ​ខាងមុខ នៅក្រុង ញូវយ៉ក។ 

រដ្ឋមន្រ្តីការបរទេស​អាមេរិក និង​រុស្ស៊ី ជួប​គ្នា​នៅទីក្រុង​ម៉ូស្គូ ថ្ងៃទិ ១៥​ធ្នូ ២០១៥
រដ្ឋមន្រ្តីការបរទេស​អាមេរិក និង​រុស្ស៊ី ជួប​គ្នា​នៅទីក្រុង​ម៉ូស្គូ ថ្ងៃទិ ១៥​ធ្នូ ២០១៥ ©. REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

ទីក្រុងវ៉ាស៊ីនតោន សង្ឃឹម​លើ​វិមានក្រេមឡាំង ដើម្បី​អន្ទង​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់ខ្លួន គឺលោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់ អាសាដ ឲ្យចូល​តុចរចា ជាមួយ ភាគីប្រឆាំងស៊ីរី ដើម្បី ខ័ណ្ឌ​បញ្ចប់ សង្គ្រាមស៊ីវិល ដែលបានបំផ្លិចបំផ្លាញ​ប្រទេស​ស៊ីរី តាំងពីឆ្នាំ២០១១មក ទាំងផ្តាច់ ជីវិត​អ្នកស្រុក អស់២សែន៥ម៉ឺននាក់ និង បង្កឲ្យមាន​មនុស្ស​ផ្លាស់ទី រាប់លាន​នាក់​ទៅ​ហើយ។

 
ក្រុង​វ៉ាស៊ីនតោន និង ម៉ូស្គូ ត្រូវសម្រេច​ឲ្យបាន​ជាក់លាក់ អំពី​ការចាត់ចែង ជាកិច្ចប្រជុំ​អន្តរជាតិ ដែលគួរ​តែប្រព្រឹត្ត​ទៅមែន នៅថ្ងៃ១៨ធ្នូ ក្នុងក្រុងញូវយ៉ក  ប៉ុន្តែ នៅមិនទាន់​បញ្ជាក់​ជាផ្លូវការ នៅឡើយ រវាង​ម្ខាង​គឺ បណ្តា ប្រទេសដែល គាំទ្រ​ភាគីប្រឆាំង នៅស៊ីរី និងម្ខាងទៀត គឺ បណ្តា​ប្រទេស​ដែលគាំទ្រ របប​លោក អាសាដ។

“លោកប្រមុខ​ការទូត​អាមេរិក ប្រញាប់ប្រញាល់ ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​រុស្ស៊ី អំពី គម្រោង បើកធ្វើ​កិច្ចប្រជុំនោះ នៃ ក្រុម​អន្តរជាតិ​ខាងគាំទ្រ​ស៊ីរី “ សេចក្តីនេះ ចង្អុលឲ្យ​ឃើញ ដោយ​អ្នកនាំ ពាក្យផ្លូវការ នៃក្រសួង​កាបរទេស​អាមេរិក លោក John Kirby។

មុននឹង​មកដល់​រដ្ឋធានីរុស្ស៊ី​យប់មិញ លោកប្រមុខ​ការទូតអាមេរិក John Kerry បាន ចូលរួម ម្សិលមិញ ក្នុងកិច្ចប្រជុំ នៅក្រុងប៉ារីស នៃ១០​ប្រទេសអារ៉ាប់ និងបស្ចិមលោក ដែល​ប្រមុខ​ការទូត របស់គេ ត្រូវបាន​ទទួលជួប ដោយ​លោករដ្ឋមន្ត្រី​ការបរទេស​បារាំង Laurent Fabius។ លោក Kerry បានពិភាក្សា នៅទីនោះ ជាមួយ​សមភាគី Qatar និង Jordanie។ ពិតជា Jordanie ដែល ទទួល​បន្ទុក តាក់តែង​ឡើង ជាបញ្ជី​នៃពពួក​ក្រុមភេរវជន ហាមប្រាម មិនឲ្យ ចូលរួម​ក្នុងអភិក្រម​នៃកិច្ចចរចា ពាក់ព័ន្ធនឹង​អនាគតស៊ីរី។

ចំណែក​អ្នកនាំពាក្យវិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ដោយនិយាយពី កិច្ចចរចាថ្ងៃនេះ រវាង​លោក John Kerry និង លោក Serguei Lavrov លើកឡើងជាអាទិ៍ ៖ ប្រមុខ​ការទូតទាំង​ពីរ បាន​បញ្ជាក់ទៅហើយ​ថា សម្រាប់​កោះប្រជុំ​ឡើងជាកិច្ចប្រជុំ​ថ្មីស្តី​អំពីដំណោះស្រាយ​វិបត្តិ នៅស៊ីរី គឺចាំបាច់ ត្រូវ​សម្រប​យោបល់គ្នា​សិន ទៅលើ​បញ្ជីឈ្មោះ តើនរណា​ដែលត្រូវ​ចាត់ទុក ជា “ ភាគី ប្រឆាំង” នឹងលោក​ប្រធានាធិបតី អាសាដ និង តើនរណា ដែល​ត្រូវរាប់​បញ្ចូល ទៅក្នុង “ ក្រុម ភេរវជន”មែនពិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ