អានតួអត្ថបទ
រុស្ស៊ី

ចិន​​ដាក់​​ទិស​​ វ៉ា​​រុស្ស៊ី​​ហើយ​​ដេញ​​តាម​​ស.រ.អា.​​ ខាង​​សក្តានុពល​​យោធា​

ការ​នេះ មាន​ឆ្លុះ​ឲ្យ​ឃើញ ក្នុង​បញ្ជី​ថ្មី​នៃ​ចំណាត់ថ្នាក់​សក្តានុពល​យោធា ក្រោម ឈ្មោះ​ថា Global Fire Power ហៅកាត់​ថា GFP-Rating ដែល​ទើប​ចេញ​ផ្សាយ។ បញ្ជី​នេះ ដែល រួម​ក្តោប​សរុប​ទៅ ៥៥​ប្រទេស​ក្នុង​លោក នាំ​មុខ​គេ​គឺ​ដោយ ៣​ប្រទេស ៖ សរអា ជាប់​ចំណាត់​ថ្នាក់​លេខ​១ , រុស្ស៊ី ជាប់​លេខ​២ , ចិន ជាប់​លេខ​៣។

ផ្សាយពាណិជ្ជកម្ម

បញ្ជី​ចំណាត់ថ្នាក់​នេះ បាន​ត្រូវ​តាក់តែង​ឡើង​គឺ​ដោយ​យោង​ទៅ​លើ លក្ខណវិនិច្ឆ័យ ចំនួន ៤៥ ឯណោះ​នៃ​សក្តានុពល​យោធា​របស់​ប្រទេស។ វា​សំអាង​លើ របាយការណ៍ ផ្លូវការ របស់ ក្រសួង​​ការពារជាតិអាមេរិកលើតួលេខរបស់ClA លើស្ថិតិ យោធា ដែល មាន​ផ្សាយ​ជា​សាធារណៈ។

ប៉ុន្តែ កង​ទ័ព ៥៥​ប្រទេស​ដែល​មាន​រាយ​ឈ្មោះ​ក្នុង​បញ្ជី​នោះ គឺ​ត្រូវ​គេ​គន់​គិត ដោយ​យោង​ទៅ​លើ​លក្ខណវិនិច្ឆ័យ​ដ៏​ចំបង​ចំនួន​តែ​៥ ពោល​គឺ ៖ ចំនួន​កងទ័ព , ចំនួន​យានយន្ត​ទ័ពជើងគោក , ចំនួន​យន្តហោះ​ទ័ពអាកាស , ចំនួន​នាវា​ទ័ព​ម៉ារីន , ទំហំ​ថវិកា​យោធា។ ចំណែក​អាវុធ​បរមាណូ ឥត​មាន​លើក​យក​មក​គន់គិត​ទេ។

យ៉ាងណាមិញ ស.រ.អា. ដែល​ជាប់​លេខ​១ មាន​កងទ័ព​១​លាន​៥​សែន​នាក់ , យានយន្ត ទ័ពជើង​គោក​៥៦.៣០០​គ្រឿង , យន្តហោះ​ចំបាំង ១៨.២០០​គ្រឿង , នាវា​ចំបាំង​២.៤០០​គ្រឿង ,ថវិកា​យោធា ៦៩២.០០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ។

រុស្ស៊ី ដែល​ជាប់​លេខ​២ ឈ្នះ​អាមេរិក​ដល់​ទៅ​សឹង​២​ដង គឺ​តែ​ខាង​យានយន្ត​ទ័ព​ជើងគោក មាន ដល់​ទៅ ៩១.៧០០​គ្រឿង ប៉ុន្តែ​ក្រៅពី​នេះ គឺ​ចាញ់​អាមេរិក ដោយ​មាន​កងទ័ព​ចំនួន​តែ ១​លាន​២​សែន​នាក់ មាន​យន្តហោះ​ចំបាំង​តែ ២.៧០០​គ្រឿង មាន​នាវា​ចំបាំង តែ​២៣៣​គ្រឿង និង មាន​​ថវិកា​យោធា​តែ ៥៦.០០០​លាន$ ក្នុង​១​ឆ្នាំ។

រីឯ​ប្រទេស​ចិន ដែល​ជាប់​លេខ​៣ គឺ​វ៉ា​ដាច់​គេ ខាង​ចំនួន​កងទ័ព មាន​ដល់​ទៅ ២​លាន​៣​សែន នាក់។ ខាង​ថវិកា​យោធា​វិញ ក៏​ហំហួន​ដែរ ចំណាយ​ដល់​ទៅ ១០០.០០០​លាន​$​ក្នុង​១​ឆ្នាំ។
ខាង យានយន្ត​ទ័ព​ជើងគោក មាន​ចំនួន ២២.៨០០​គ្រឿង ឬ ជាង​ ៤​ដង​តិច​ជាង​រុស្ស៊ី។ ខាង​យន្តហោះ​ចំបាំង ចិន​មាន ៤.០០០​គ្រឿង, ខាង​នាវា​ចំបាំង ចិន​មាន ៥៦២​គ្រឿង។

កំណើន​យ៉ាង​លឿន​នៃ​កម្លាំង​យោធា​របស់​ចិន ញ៉ាំង​ពួក​អ្នក​ជំនាញការ ឲ្យ​បញ្ចេញ យោបល់​ថា តាំងពី​ឥឡូវ​ទៅ​ហើយ គេ​អាច​ដាក់​ប្រទេស​ចិន ឲ្យ​ជាប់​លេខ​២ ហើយ​ក្នុង​អនាគត ចិន​នឹង​ស្ទុះ ដល់​ចំណាត់​ថ្នាក់ នាំ​មុខ​គេ​តែម្តង ខាង​សក្តានុពល​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ