អានតួអត្ថបទ

GOOGLE បង្កើត​កម្មវិធី​វ័យឆ្លាតអាច​​បិទ​ខ្ទប់​​សាររើសអើង

ក្រុមហ៊ុន​អ៊ីនធ័រនែត​អាមេរិក​ដ៏ល្បីល្បាញ Google ​បាន​ប្រកាស នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បង្កើត​កម្មវិធី​ថ្មី "Perspective" ដែល​ជា​កម្មវិធី​ដ៏​វ័យ​​​ឆ្លាត អាច​​ជួយ​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ឱ្យបិទ​ខ្ទប់​ជា​ស្វ័យ​ប្រវត្តិតែ​ម្តង ​ការ​ធ្វើ​​​អត្ថាធិប្បាយ​ និង​សរសេរ​សារដែល​មានស្អប់​ខ្ពើម​គ្នា។ កម្មវិធី​ថ្មី​នេះ អាច​ចម្រោះសារ​ស្អប់​ខ្ពើម និង​ចាក​ប្រធាន​បាន​លឿន​ជា​មនុស្ស​ទៅ​ទៀត។

GOOGLE បង្កើត​កម្មវិធី​សម្រាប់​បិទ​ខ្ទប់​សារ​ស្អប់​ខ្ពើម​គ្នា
GOOGLE បង្កើត​កម្មវិធី​សម្រាប់​បិទ​ខ្ទប់​សារ​ស្អប់​ខ្ពើម​គ្នា DR
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​ថ្មី​នេះ នឹង​ផ្តល់​​ឱ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ឱ្យ​ក្រុមអ្នក​បោះផ្សាយ​យក​ទៅ​ប្រើប្រាស់​ជា​កម្មវិធី​វាស់​វែង​កំរិត​បំពុល​របស់​សារ​ឆ្លើយ​ឆ្លង​នីមួយៗ​ក្នុង​Forum ផង និង​កំណត់​កំរិត​អនុគ្រោះ​នៃ​ភាព​ស្អប់​ខ្ពើម​គ្នា​បង្កប់ក្នុង​​សារនោះផង។

កាសែត​អាមេរិក ​New york Times កាសែត​អង់គ្លេស The Guardian  និង​វិបសៃត៍​​ Wikipedia បាន​​សាក​ល្បងកម្មវិធី​ Perspective ​ ​រួច​ហើយ​ ដោយ​បង្រៀន​ម៉ាស៊ីន​ឱ្យ​ស្គាល់​ភាសា​ (Machine Learning) តាម​រយៈ​សារ​ដែល​មាន​ន័យ​រើស​អើង​-ស្អប់​ខ្ពើម ឬ​សារដែល​​ក្រុមការងារ​​យល់​ថាចាក​ប្រធាន​។

គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​ជួយ​សម្រួលក្រុម​​ការងារ​​ត្រួតពិនិត្យ ដែលហួស​សមត្ថភាព​មើល​លែង​សព្វ ព្រោះ​ការបង្ហោះ​សារអត្ថាធិប្បាយ​​រិះគន់ រើសអើង និង​សារ​ស្អប់​ខ្ពើមគ្នា​ ធ្លាក់​មក​ច្រើន​ជ្រុល​ រហូត​ពេល​ខ្លះ​កាសែត​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទំព័រ​ប្រតិកម្ម​តែ​ម្តង។
ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ចង់​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​អាន​អ្នក​ស្តាប់​​បញ្ចេញ​មតិ​យោបល់​លើ​ខ្លឹមសារ​អត្ថបទ​​បង្ហោះផ្សាយ​ ប៉ុន្តែ​ការ​ជម្រុះ​ញែក​សារ​ប្រតិកម្ម​ ការ​បញ្ចេញ​ទស្សនៈ​ត្រឹមត្រូវ​ ក្នុង​ចំណោម​សារ​រាប់​លាន ពិត​ជា​ការ​ខាត​បង់​ពេលវេលា ការងារ និង​លុយកាក់​ច្រើនណាស់។

តាម​រយៈ “Perspective” ​កម្មវិធី​ដ៏​វៀងវ័យ​ អាច​ជួយ​ចម្រោះ​និង​បិទ​ខ្ទប់​សារ​ដែល​មា​នលក្ខណៈ​រើងអើ​ង​​ស្អប់​ខ្ពើម​គ្នា​បាន​លឿន​ជាង​មនុស្ស​ទៅ​ទៀត។ មាន​តែ​ប្រព័ន្ធ​ឃោសនា​ជា​សមាជិក « ​Digital News Initiative » របស់​Google និង​ប្រព័ន្ធ​សង្គម​ Twitter Facebook Youtube​ទេ ដែល​អាច​ប្រើកម្មវិធី​នេះ​បាន។ Twitter ក៏​ធ្លាប់​បាន​ប្រកាសមុន​Googleទៀត ​​កាលពី​ដើម​ខែ​កុម្ភៈ​ថា​នឹង​ផ្តើម​វាយប្រហារ​សារស្អប់ខ្ពើម ដែល​មិន​ចេញ​ឈ្មោះ ដោយ​បញ្ចេញ​អត្តសញ្ញាណ​ម្ចាស់​សំណេរ និង​ហាមប្រាម​មិន​ឱ្យ​បង្កើត​គណនី​ថ្មី​ទៀត ឬ​បាំង​មិន​ឱ្យ​អ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​រក​ឃើញ។

កាលពី​ឆ្នាំ​ Google Facebook Twitter ទៅព្រមទាំងMicrosoft ​បាន​ចុះ​ហត្ថលេខា​ លើ​ក្រម​សីលធម៌ ជាមួយ​គណៈកម្មការអឺរ៉ុប​ ដោយ​សន្យា​ថា​នឹង​ត្រួត​ពិនិត្យ​ក្នុង​រយៈ​២៤​ម៉ោង យ៉ាងយូរ​នូវ​រាល់​ខ្លឹមសារ​សារ​ស្អប់​ខ្ពើម​ និង​លុប​ចោល​តែ​ម្តង​បើ​ចាំ​បាច់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ