អានតួអត្ថបទ
បទយកការណ៍

អំពើ​ប្រល័យពូជសាសន៍ នៅ​កម្ពុជា​ត្រូវ​គេ​លុប​ចោល?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ​ស្តី​ពីអំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​បាន​រៀបចំ​ជា​លើក​ទីមួយ​ក្នុង​ប្រទេស​បារាំង។ អ្នកជំនាញ និង​អ្នក​ប្រវត្តិសាស្រ្ត​កម្ពុជា កាណាដា និង​អាមេរិក ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​មក​ថ្វើ​វាគ្មិន ពន្យល់ និង​ពិចារណា​លើ​មូលហេតុ និង​យន្តការ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ផល​ប៉ះពាល់​របស់​វា​ក្នុង​សង្គម​ខ្មែរ។ សន្និសីទ​រយៈពេល​៣​ថ្ងៃ នៅ​ចុងសប្តាហ៍​នេះ មាន​អម​ដោយ​ការតាំង​ពិព័រណ៌​ផ្ទាំង​គំនូរ​ដែល​ជា​ស្នាដៃ​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម និង​ការបញ្ចាំង​កុន​ឯកសារ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៥ មករា នៅ​សាកល​វិទ្យា​ល័យ​ប៉ារីស​៨។ ព្រឹត្តិការណ៍ពិភាក្សា​តុមូល និង​ការបញ្ចាំង​កុន​ឯកសារ​​​នឹង​មាន​រៀបចំ​ជាថ្មី ​នៅ​ដើម​ខែ​មករា​ខាង​មុខ នៅ​មជ្ឈមណ្ឌល​ឯកសារ​កុន Forum Des images ក្នុង​ក្រុង​ប៉ារីស។ ព្រឹត្តិការណ៍​នោះ​នឹង​មាន​ចូលរួម​ពី​​លោក​វ៉ាន់ ណាត​ អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង។ ​

អ្នកគំនូរ​សេរ៉ា (កូនកាត់ខ្មែរ​បារាំង) គូរ​រូប​ស្តី​ពី​របប​ខ្មែរ​ក្រហម នៅ​ក្នុង​សន្និសីទ​ស្តី​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ ប៉ារីស ទី៨
អ្នកគំនូរ​សេរ៉ា (កូនកាត់ខ្មែរ​បារាំង) គូរ​រូប​ស្តី​ពី​របប​ខ្មែរ​ក្រហម នៅ​ក្នុង​សន្និសីទ​ស្តី​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ ប៉ារីស ទី៨ ©ហ្សង់ សៀន គីម
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ