អានតួអត្ថបទ
FMI

FMI៖ វិបត្តិសេដ្ឋកិច្ច​អាចផ្ទុះឡើងវិញ​ដោយ​​បំណុលរដ្ឋ​កើនឡើង​ខ្លាំង

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI ) បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​អាច​ឈាន​ចូល​ដល់​វគ្គ​​មួយ​ថ្មី។​ វគ្គ​ថ្មី​ដែល​គេ​សម្គាល់​ឃើញ​មាន​ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ ឡើងៗ។

សន្និសីទកាសែត​​ផ្សព្វផ្សាយ​​របាយការណ៍​ស្តីពី​ស្ថានភាព​ហិរញ្ញវត្ថុ​ពិភពលោក
សន្និសីទកាសែត​​ផ្សព្វផ្សាយ​​របាយការណ៍​ស្តីពី​ស្ថានភាព​ហិរញ្ញវត្ថុ​ពិភពលោក ©Reuters
ផ្សាយពាណិជ្ជកម្ម

ប្រាក់បំណុល​របស់​រដ្ឋ​កើន​កាន់តែ​ច្រើន​ឡើងៗ​ នឹង​ធ្វើឲ្យ​ឥណទាន​ក្នុង​វិស័យ​ឯកជន​កាន់​តែ​រួញ​ខើចទៅៗ​ ហើយ​នៅ​ទីបំផុត​នឹង​ធ្វើឲ្យ​សហគ្រាស​ឯកជន​ធំតូច​មាន​ការ​លំបាក​ក្នុង​ការ​ ស្វែងរក​ឥណទាន​សម្រាប់​យកមក​អភិវឌ្ឍ​សកម្ម​ភាព​ពាណិជ្ជកម្ម​និង​សកម្មភាព​ ឧស្សាហកម្ម​របស់ខ្លួន​ដែល​ជា​កត្តា​ដ៏ចាំបាច់​សម្រាប់​ជួយ​អូសទាញ​ឲ្យ​មាន​ កំណើន​សេដ្ឋកិច្ច​ ហើយនិង​ជួយ​កាត់​បន្ថយ​ភាព​ឥតការងារ​ធ្វើ។​ ជួយ​កាត់​បន្ថយ​ភាព​ឥតការងារ​ធ្វើ​ បាន​សេចក្តីថា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ។

ដូច្នេះ​ឃើញ​ថា​ ប្រាក់បំណុល​របស់​រដ្ឋ​ដែល​កើន​កាន់តែ​ច្រើនឡើងៗ​គឺ​ពិតជា​គ្រោះ​ថ្នាក់​មួយ ​ដ៏​ធំ​គំរាម​ដល់​ការ​អភិវឌ្ឍន៍​និង​ស្ថិរភាព​ ហើយ​វា​ក៏​ធ្វើឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឈាន​ចូល​វគ្គ​មួយ​ថ្មី​ ទៀតដែរ។

នៅ​ក្នុង​វគ្គ​ថ្មី​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​នេះ​ បើ​ប្រសិន​ជារដ្ឋ​នៅ​តែ​បន្ត​ខ្ចី​ប្រាក់​កាន់តែ​ច្រើនឡើងៗ​បែបនេះ​ដើម្បី​ យកមក​បំពេញ​តម្រូវការ​ខ្វះខាត​នៃ​ឧនភាព​ថវិកា​របស់ខ្លួន​ នោះ​ឥណទាន​ដែល​រក្សា​បម្រុង​ទុក​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ច្បាស់​ជា​នឹង​ កាន់តែ​រួញ​ខើចទៅៗ​ជា​ពុំខាន។

តម្រូវ​ការ​ប្រាក់​កម្ចី​របស់​រដ្ឋ​ដែល ​មាន​កាន់តែ​ច្រើនឡើងៗ​ អាច​នឹង​បណ្តាល​ឲ្យ​ឥណទាន​ផ្នែក​ឯកជន​ស្គាល់​ការ​ខ្វះខាត​ ហើយនិង​អាច​ធ្វើឲ្យ​អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ផងដែរ។​ អត្រា​ការ​ប្រាក់​កើន​ឡើង​ខ្ពស់​ គឺ​ពិត​ជា​ឧបសគ្គ​ខាឃាំង​ដល់​ការ​អភិវឌ្ឍន៍​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ សហគ្រាស​ខ្នាតតូច​និង​មធ្យម​ដែល​កំពុង​តែ​ត្រូវ​ការ​ឥណទាន​ ជាពិសេស​ក្នុង​ខណៈពេល​ដែល​ពិភពលោក​កំពុង​តែ​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង ​វិបត្តិ​ហិរញ្ញ​វត្ថុ​ដ៏​ធ្ងន់ធ្ងរ។

គួរកត់​សម្គាល់​ថា​ បើ​ឧនភាព​ថវិកា​​របស់​សហរដ្ឋ​អាមេរិក​កើនឡើង​០,៥%​នៃ​ផលិតផល​ក្នុង​ដុល​ វា​អាច​បណ្តាល​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ថយ​ស្រុត​​ចុះ​អស់​០,២%​ ក្នុង​១ឆ្នាំ។​ ហើយ​ក្រោយ​ពី​បាន​ជួយ​ស្រោច​ស្រង់​ធនាគារ​ឲ្យ​រួច​ចេញ​ផុត​ពី​ការ​លិចលង់​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI )​យល់​ថា​ តុល្យភាព​នៃ​ហិរញ្ញវត្ថុ​សាធារណៈ​គឺ​ជា​អាទិភាព​ដ៏​ចម្បង​សម្រាប់​រយៈកាល​ ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ។​ ក៏ប៉ុន្តែ​ ទោះបី​ជា​សុខភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ស្គាល់​ការ​វិវត្តន៍​ ល្អ​បន្តិច​ក្តី​ ក៏​គេ​ហាក់​ដូច​ជា​ពុំ​ទាន់​រក​លំនឹង​ភាព​បាន​នៅ​ឡើយ។

ហេតុ ​ដូច្នេះ​ហើយ​ បាន​ជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​( FMI )​បាន​អំពានាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ចាត់​វិធានការណ៍​រៀបចំ​ឲ្យ ​មាន​ឡើង​នូវ​ផែនការ​មួយ​សម្រាប់​ធ្វើឲ្យ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​មាន​ លំនឹង​ភាព​និង​តុល្យភាព​ឡើងវិញ​នារយៈកាល​ដ៏​ខ្លី​មធ្យម​ខាងមុខ​នេះ។

ហើយ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ក៏​ត្រូវ​ផងទៀត​គិតគូរ​ពី​ការ​រៀបចំ​ឲ្យ​មាន ​នូវ​”​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ត្រឹមត្រូវ​ពោរពេញ​ដោយ​ថាមពល​និង​ការ​ ប្រកួត​ប្រជែង​” ដែល​ជា​មូលដ្ឋាន​មួយ​រឹងមាំ​ចាំបាច់​សម្រាប់​ជួយ​ដល់​ឥណទាន​ឯកជន​ ហើយ​ដែល​ជា​វិធី​តែ​មួយ​គត់​សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ