អានតួអត្ថបទ
ចំណីអាហារ

ស្ថានភាព​គួរឱ្យ​បារម្ភ​នៃគ្រោះ​អត់ឃ្លាន​នៅ២៩ប្រទេស​

គ្រោះ​អត់​ឃ្លាន​នៅ​លើ​ពិភពលោក​ប៉ះ​ពាល់​មនុស្ស​ប្រមាណ​ជា​១ពាន់លាន​នាក់​និង​មាន​ទំហំ​គួរ​ឱ្យ​ព្រូយ​បារម្ភ​ខ្លាំង​ណាស់​ នៅ​ក្នុង​ប្រទេស​ចំនួន​ជិត​៣០​ ភាគ​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី​ ដោយ​ហេតុ​មក​ពី​ភាព​ក្រី​ក្រ​ ​ អធិករណ៍​និង​អស្ថិរភាព​នយោបាយ​ ​ -ស្រប​តាម​របាយការណ៍​មួយ​ចុះ​ផ្សាយ​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​១១​តុលា។ 

គ្រោះ​អត់​ឃ្លាន​​នៅ​លើ​ពិភពលោក​​ប៉ះ​ពាល់​​មនុស្ស​ប្រមាណ​​ជា​១ពាន់លាន​នាក់​
គ្រោះ​អត់​ឃ្លាន​​នៅ​លើ​ពិភពលោក​​ប៉ះ​ពាល់​​មនុស្ស​ប្រមាណ​​ជា​១ពាន់លាន​នាក់​ © AFP
ផ្សាយពាណិជ្ជកម្ម

គោលដៅ​កំណត់​នៅ​ឆ្នាំ១៩៩០​កាត់​បន្ថយ​ឲ្យ​បាន​ពាក់​កណ្តាល​ចំនួន​អ្នក​រង​គ្រោះ​អត់ឃ្លាន​ចាប់​ពី​ឥឡូវនេះ​ទៅទល់​ឆ្នាំ២០១៥​ពុំងាយ​នឹង​បំពេញ​បានទេ​ ​ ស្របតាម​សន្ទស្សន៍​ប្រចាំឆ្នាំ​នៃ​គ្រោះ​អត់​ឃ្លាន​នៅ​លើ​ពិភពលោក​ចុះ​ផ្សាយ​ដោយ​វិជ្ជាស្ថាន​អន្តរជាតិ​ខាង​ស្រាវ​ជ្រាវ​អំពី​នយោបាយ​អាហារូបត្ថម្ភ​ហៅកាត់​ថា​IFPRI​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

 
“​សន្ទស្សន៍​ដែល​​វាស់វែងគ្រោះ​អត់ឃ្លាន​នៅលើ​ពិភពលោក​នៅ​តែ​ឋិត​នៅ​កម្រិត​ដ៏​ធ្ងន់ធ្ងរ​”។​សន្ទស្សន៍​មាន​រួម​បញ្ចូល​កត្តាបី​គឺ​ ទីមួយ​ ចំនួន​បណ្តាជន​ហូប​មិន​គ្រប់​គ្រាន់​ ​ ទីពីរ​ ទម្ងន់​មិន​គ្រប់គ្រាន់​របស់​កុមារ​ ​ និង​ទីបី​ អត្រា​មរណប្បមាណ​របស់​កុមារ។​ “​ការដែល​កុមារ​ឆាប់មាន​គ្រោះ​អត់ឃ្លាន​ហូប​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​មាន​បន្ត​ពី​ស្រករ​ទៅស្រករ​មួយទៀត​”។

នៅ​២៥ប្រទេស​ដែល​ស្ថានភាព​នៃ​គ្រោះ​អត់ឃ្លាន​គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​គឺ​ប្រទេស​នេប៉ាល់​ តង់ហ្សានី​ កម្ពុជា​ ស៊ូដង់​ ហ្ស៊ីមបាបវ៉េ​ បៀគីណាហ្វាសូ​ តូហ្គោ​ ហ្គីណេ-ប៊ីសាវ​រ្វ៉ាន់ដា​ ហ្ស៊ីប៊ូទី​ ម៉ូហ្សមប៊ីក​ ឥណ្ឌា​ បង់ក្លាដេស​ លីបេរីយ៉ា​ ហ្សមប៊ី​ ទីម័រ​ខាងកើត​ នីហ្សេ​ អង់ហ្គោឡា​ យ៉េមេន​ សាធារណរដ្ឋ​សង់ត្រាហ្វ្រិកែន​ ម៉ាដាហ្កាស្ការ​ កូម័រ​ ហាអ៊ីទី​ ស្យែរ៉ាលេអូន​ និង​អេទីយ៉ូពី។

“​អធិករណ៍​​ដែលអូស​បន្លាយ​ចាប់ពី​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០​បាន​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ស្រុត​រលំ​ ឲ្យ​បណ្តាជន​ច្រើន​សន្ធឹក​សន្ធាប់​ធ្វើ​ចំណាក​ស្រុក​និង​ឲ្យ​មាន​ស្ថានភាព​រ៉ាំរ៉ៃ​នៃ​គ្រោះ​ហូប​មិន​គ្រប់​គ្រាន់​"​-នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​-ស្រប​តាម​របាយការណ៍​នៃ​វិជ្ជាស្ថាន​IFPRI ។

កុមារ​អាយុ​តិច​ជាង​៥ឆ្នាំ​ចំនួន​ជាង៤០%​នៅ​ប្រទេស​ បង់ក្លាដេស ឥណ្ឌា​ ទីម័រ​ខាងកើត​ និង​យ៉េមេន​ មាន​ទម្ងន់​មិន​គ្រប់គ្រាន់។

អាហ្វហ្កានិស្តង់​ អង់ហ្គោឡា​ ឆាដ​ និង​សូម៉ាលី​មាន​អត្រា​មរណប្បមាណ​នៃ​កុមារ​ខ្លាំងបំផុត​គឺ​ប្រមាណ​ជា​២០%​ឬ​លើស​ពីនេះ​ទៅទៀត​ក្នុង​ចំណោម​កុមារ​អាយុ​តិច​ជាង​៥ឆ្នាំ។

ចំនួន​មនុស្ស​ហូប​មិន​គ្រប់​គ្រាន់​បាន​ឆ្លង​ពី​២០%​ពី​ឆ្នាំ១៩៩០​មក​១៩៩២​មក​កាន់​១៦%​ពី​ឆ្នាំ២០០៤​មក​២០០៦។​ ស្រប​​តាម​អ ស ប ​អ្នក​រង​គ្រោះ​អត់ឃ្លាន​មាន​ចំនួន​៩២៥​លាន​នាក់​នៅឆ្នាំ២០១០នេះ​ទល់​នឹង​១ ០០០លាន​នាក់​នៅ​ឆ្នាំ​ទៅ​២០០៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ