នាទីយល់ដឹងអំពីច្បាប់ និងជំនួញ
មុននឹងបើកមុខជំនួញ តើត្រូវសិក្សាមើលពីចំណុចអ្វីខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់
មុខជំនួញ មិនថាតូច ឬធំ តែងតែកើតឡើងពីគំនិតថា ចង់រកស៊ីលើវិស័យអ្វី និងពីបំណង និងឆន្ទៈ ចង់ឲ្យគំនិតនេះកើតចេញជារូបរាង បង្កើតជាផ្លែផ្កា។មានអ្នកខ្លះ មានគំនិតចង់រកស៊ីលើរបរណាមួយដែរ ប៉ុន្តែ មានចិត្តរារែក។ ខ្លះថា ខ្លួនចាស់ពេក ហួសពេលរកស៊ី។ ខ្លះទៀតថា ការរកស៊ី មានការប្រថុយប្រថានច្រើនពេក។ ធ្វើការឲ្យគេជាបុគ្គលិកទទួលប្រាក់ខែវិញ មានប្រាក់ចំណូលជាប់លាប់ជាង ទៅរកស៊ី ដែលជួនកាល ចំណេញ ហើយជួនកាលក៏អាចខាត។ក៏ប៉ុន្តែ ការធ្វើជំនួញ ដែលជោគជ័យ គឺផ្តើមចេញពីការយកគំនិតទាំងប៉ុន្មានដែលខ្លួនមាន មកធ្វើការសិក្សាឲ្យបានច្បាស់លាស់ មុននឹងសម្រេចបើកមុខជំនួញណាមួយ។