អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ជួប​គ្នា​និយាយ​ពី​បញ្ហា​ក្រោយ​ការ​បោះឆ្នោត

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ទទួល​ជួប​តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ១០ ដើម្បី​និយាយ​អំពី​ដំណោះ​ស្រាយ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃកម្ពុជា RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ដំណោះ​ស្រាយ​បញ្ហា​ជាតិ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ ២៨ កក្កដា​មក ហើយ​ជា​ជំនួប​ដ៏​កម្រ​រវាង​ភាគី​ទាំង​ពីរ។ សង្គម​ស៊ីវិល​បាន​ដើរ​តួ​ជា​អ្នក​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប​រវាង​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ។

​លោក ស ខេង នៅ​ក្រោយ​ជំនួប​នោះ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សា​គ្នា​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩​ខែ​សីហា​នេះ។

ជាមួយ​គ្នា​នោះ លោក​បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​បាន​អញ្ជើញ​គណបក្ស​ទាំង​ពីរ​ឲ្យ​ចូល​រួម​ប្រជុំ ដើម្បី​បង្កើត​គណៈកម្មាការ​ចំពោះ​កិច្ច​មួយ ក្រោម​ការ​ចូល​រួម​សង្កេត​ការណ៍​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង អន្ដរជាតិ ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ប្រកប​ដោយ​តម្លា​ភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ