អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ហេតុអ្វីបានជាគេមិន​អនុញ្ញាតឲ្យ​ប្រើ​ទូរស័ព្ទដៃ​នៅក្នុង​យន្តហោះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកអ្នកប្រាកដជាធ្លាប់​ដឹងថា​ជាទូទៅ​នៅក្នុង​យន្តហោះ​អ្នកដំណើរ​មិនត្រូវបាន​អនុញ្ញាត​ឲ្យប្រើ​ទូរស័ព្ទ ក៏ ដូចជា​គ្រឿង​អេឡិត្រូនិក​ដទៃ​ទៀត​មាន MP3 Ipod កុំព្យូទ័រ​យួរ​ដៃ និង Ipad ជាដើម ពិសេស​នៅពេល យាន​ត្រៀម​នឹង​ហោះ និង​នៅ​ពេលចុះ។ ប៉ុន្តែ​សួរថា​តើ លោក​អ្នក​ដឹង​ពី​ហេតុផល ថាតើ​ហេតុអ្វី​បានជា​គេ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ទូរស័ព្ទ​នៅ​ក្នុង​យន្តហោះ​ដែរ​ឬ​ទេ ?

លោក ​ហ៊ែល សម្បត្តិ
លោក ​ហ៊ែល សម្បត្តិ ©សម្បត្តិ
ផ្សាយពាណិជ្ជកម្ម

En fait, peu d’études sérieuses ont été consacrées au sujet, mais en 2011, une étude de l’Association internationale du transport aérien (IATA) est parue dans les médias.

 
គឺជាការសក្សាស្រាវជា្រវ​ដែលបាន​លាតត្រដាង​នូវហេតុការណ៍​មួយ​ដែល​នៅ​ពេលនោះ យន្តហោះ កំពុងតែ​ហោះ​ក្នុង​កំពស់​១៤០០០​ម៉ែត្រ ស្រាប់តែ​អាកាសយានិក​ទទួល​បាន​សញ្ញា​មិន​ប្រក្រតី ព្រោះ​ប៉ូតុង បញ្ជា​យន្តហោះ​ឲ្យ​បើក​ដោយ​ស្វ័យប្រវត្តិ​ត្រូវ​បាន​រលត់។ Immédiatement, les membres de l’équipage demandent aux passagers de vérifier si des appareils électroniques sont allumés. Ils découvrent qu’un téléphone portatif et trois iPod sont en effet utilisés. Quand ceux-ci sont éteints, le vol se poursuit sans aucun problème. Est-ce que c’est une coïncidence ?

នេះជាហេតុការណ៍មួយ​ចំណោម ៧៤ ហេតុការណ៍​ផ្សេងទៀត​ដែល​ការសិក្សា​នេះស្រង់បាន​ចន្លោះពី​ឆ្នាំ ២០០៣ ទៅ​ឆ្នាំ​២០០៩ ដែល​បញ្ជាក់​ពី​មូលហេតុ​ថា​អាច​បណ្តាល​មកពី​ការប្រើ​ទូរស័ព្ទ​ដៃ និង​ឧបករណ៍ អេឡិត្រូនិក​របស់​អ្នកដំណើរ។ក៏ប៉ុន្តែ​តួរលេខនេះ​វាតិចតួច​ណាស់​សំរាប់​ឲ្យគេ​សន្និដ្ឋាន​ឲ្យបាន​ជាក់ ប្រាកដ​ថា​មកពី​មូលហេតុ​នេះមែន ព្រោះ​ចំនួន​ជើង​ហោះហើរ​មាន​ដល់​ទៅ​រាប់​លាន​ក្នុង​មួយឆ្នាំៗ។ Par exemple, juste en 2012, ont eu lieu 36 millions de vols.

Concrètement, une interférence pourrait fausser les données transmises par certains instruments de navigation, ce qui s’avérerait dangereux en cas de mauvaise visibilité à l’atterrissage, par exemple en indiquant la position de la piste de façon erronée.
បើតាមលោក José Fernandez សាស្រ្តាចារ្យ​វិស្វកម្ម​នៅ​សាលាពហុបច្ចេកទេស​នៃ​ទីក្រុង Montreal (École polytechnique de Montréal) ជំនាញ​ខាងវិស័យ​ទូរគមនាគមន៍ និងក៏ជា​អាកាសយានិក​ឯកជន ម្នាក់​ផងដែរ​នោះបាន​លើក​ឡើង​ថា តាម​ទ្រឹស្តី​ការរំខាន​នេះ​ពិតជា​អាច​កើត​មានមែន។

Aux États-Unis, l’Administration nationale de l’aéronautique et de l’espace (NASA) a aussi étudié le sujet, en s’attardant sur les effets de différents cellulaires sur le système de localisation GPS d’un avion. អ្នកស្រាវជ្រាវក្នុងការសិក្សា​នេះ​បានសន្និដ្ឋានថា បើទោះជា​ទូរស័ព្ទដៃ​ដែល​យកមក​ធ្វើ តេស្ត​ទាំងនោះ​មិនបញ្ចេញ​រលកវិទ្យុ​ដែលទាក់ទង​នឹង GPS ក៏ដោយ ក៏លទ្ធភាព​នៃការជ្រៀតជ្រែក​រំខាន ដោយ​ទូរស័ព្ទនោះ​នៅតែ​អាចមាន។ Cependant, Professeur José Fernandez a précisé qu’il y a peu de rapports de cause à effet démontrés, mais au cas où, c’est interdit. Il trouve que l’on est dans une politique de gestion des risques très conservatrice.

ចំណែក លោក Christopher W. Trueman សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​កុំព្យូទ័រ និងវិស្វកម្ម​អគ្គិសនី នៅ សាកលវិទ្យាល័យ​កុនក័រឌា (Université Concordia à Montréal) បានបន្ថែម​ថា ប្រសិនបើ​ទូរស័ព្ទ​តែ មួយ​អាចបង្ក​បញ្ហា​ចុះទំរាំតែ​អ្នកដំណើរ​ដល់ទៅជាង​២០០​នាក់​ប្រើ​ទូរស័ព្ទដៃ​ព្រមគ្នា​នឹង​ទៅ​ជាយ៉ាងណា។

Mais les risques d’interférences ne sont pas les seules raisons qui expliquent que les compagnies aériennes interdisent l’utilisation des cellulaires à bord. ការគួរសម (La courtoisie) ក៏ទំនងជា​ហេតុផល​សំខាន់​មួយ​ដែរ ដែលនាំឲ្យ​គេមិនអនុញ្ញាត​ឲ្យប្រើ​ទូរស័ព្ទ ព្រោះការធ្វើដំណើរ​ច្រើន​ម៉ោង​តាម​យន្តហោះ​ជាការធុញ​លំបាក​រួចទៅហើយ ហើយ​ចុះបើ​ថែមទាំង​ទ្រាំស្តាប់​ការជជែរ​តាមទូរស័ព្ទ​របស់​អ្នកដំណើរ​នៅជិតខាង​របស់ខ្លួនទៀត វារឹតតែ​ធ្វើឲ្យ​ការជិះយន្តហោះ​កាន់តែគ្មាន​ផាសុខភាព។ Une autre raison serait les risques pour la santé, ce qui explique cette interdiction. Parce que, selon Professeur José Fernandez, l’avion, qui est fait de métal, bloque une partie du signal, ce qui force le cellulaire à transmettre à sa puissance maximale   un cas de figure improbable au sol. លោក​បាន​ពន្យល់ថា ផលប៉ះពាល់​ដែលអាចកើតមាន​នៅលើជាលិកា​របស់​មនុស្ស​ក្នុងករណីនេះ​មានកំរិត​ខ្ពស់​បើទោះជា ហានិភ័យនៃការកើត​ជម្ងឺមហារីក​ដោយសារតែ​បញ្ហាទាំងនេះ​នៅតែជា​ប្រធានបទ​ចម្រូងចម្រាស​មិនទាន់មាន​ការចុះសម្រុងគ្នា​នៅក្នុងសហគមន៍​វិទ្យាសាស្រ្ត​នៅឡើយ​ក៏ដោយ។

Par ailleurs, rappelons-nous que les cellulaires ne sont pas les seuls appareils dont l’utilisation est restreinte   certains appareils électroniques, tels que Ipad, Ipod, MP3 et ordinateurs, le sont aussi lors du décollage et de l’atterrissage.
ឧបករណ៍អេឡិចត្រូនិក​ទាំងនេះ​បញ្ចេញ​នូវ​ដែន​ម៉ាញេទិច​តូចៗ ហើយ​គឺដែន​ទាំងនេះ​ហើយ​ដែល​អាច បង្កឲ្យ​មាន​ការជ្រៀតជ្រែក​រំខាន ប៉ុន្តែ​វាមាន​បរិមាណ​តិចជាង​អ្វី​ដែល​ទូរស័ព្ទដៃ​បញ្ចេញ។ ហើយអ្នក ផលិត​យន្តហោះ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​យន្តហោះ​មាន​លទ្ធភាព​ប្រឆាំងនឹង​ការរំខាន​ដោយ​រលក​វិទ្យុ នេះបើតាម​ការពន្យល់​របស់​លោក​សាស្រ្តាចារ្យ Trueman។

En réalité, finalement personne n’a jamais pu vérifier si la présence d’un téléphone allumé perturbait vraiment l’avion. Tout se base seulement sur les assises théoriques quant aux potentiels risques qui ne sont pas nécessairement démontrés en pratique.
ព្រោះដើម្បីច្បាស់ប្រាកដ​ថាមិនមាន​ហានិភ័យណា​មួយ​ទេនោះ ក្រុមហ៊ុនអាកាសចរណ៍​ត្រូវ​ធ្វើ​តេស្ត​ចំពោះ គ្រប់​ទូរស័ព្ទ​ដៃ​ដែល​គេប្រើ​នាពេល​បច្ចុប្បន្ន ទាំង​នៅ​ក្នុង​យន្តហោះ​និង​ក្បែរ​ថែវ​បញ្ជាការដ្ឋាន​ស្ថានីយ៍​ហោះ​ហើរ។ Plutôt que de se lancer dans un test aussi complexe et coûteux, ces compagnies aériennes préfèrent en revanche appliquer un principe de précaution qui est la règle d’or dans le secteur d’aviation.

លុះទើបពេលថ្មីៗ​នេះ អ្នកជំនាញអឺរ៉ុប​និង​អាមេរិចកាំង​បាន​រកឃើញ​ថា​តាមពិតទៅ​រលក​អេឡិចត្រូម៉ាញេទិច​ដែល​បញ្ចេញ​និង​ទទួល​ដោយ​ឧបករណ៍​ទូរគមនាគមន៍​ហាក់​ដូចជា​មិន​រំខាន​ដល់​ទំនាក់​ទំនង និង​ឧបករណ៍​របស់​យាន​ហោះហើរ​នោះទេ។

C’est pour cette raison qu’en automne 2014, les Etats-Unis et l’Union européenne, et récemment encore le Canada, ont autoriser les coups de fil et les échanges de données numériques dans les avions en vol, y compris durant le décollage et l’atterrissage. ក៏ប៉ុន្តែ ទីភ្នាក់ងារសុវត្ថិភាព​អាកាសចរណ៍​អឺរ៉ុប (Agence européenne de la sécurité aérienne (EASA) ) ក៏ដូច​ជា​អ្វី​ដែល​មាន​ចែង​ក្នុង​សេចក្តី​បង្គាប់​ចេញ​ដោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក (FAA) បាន​គូស បញ្ជាក់ថា ការលើកលែង​ការហាមឃាត់​នេះ​មិនមាន​ន័យថា​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ត្រូវតែ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនេះ​លើ​យន្តហោះ​របស់​ពួកគេ​នោះ​ទេ។

En effet, ces compagnies aériennes « devront engager un processus d’évaluation, garantissant que [leurs] avions ne sont affectés en aucune manière par la transmission de signaux des appareils électroniques portables. » បានសេចក្តីថា​ក្រុមហ៊ុន​អាកាសចរណ៍​និមួយៗ​ឬ​ក៏​អ្នក​បញ្ជា​យាន្ត (Commandant de bord ou pilote) នៅ​តែ​មាន​សិទ្ធិ​ហាមឃាត់​ការប្រើ​ទូរស័ព្ទ​ក៏​ដូចជា​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត នៅពេល​យន្តហោះ ឡើង​និង​នៅពេល​ចុះ។

Parce qu’une autre raison, qui fait en sorte que les Etats-Unis, le Canada et l’Union européenne permettent leur utilisation, est que la nouvelle génération d’avions est insensible aux ondes émises par un téléphone ou un ordinateur. Or les avions en activité actuelle ne sont pas tous de nouvelle génération.

ដូច្នេះការសម្រេចចិត្ត​ចុង​ក្រោយគឺ​នៅក្នុងដៃ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​នៅតែ​អាច​ហាមឃាត់​និង​ត្រូវ​ធានា​ថា​ឧបករណ៍​មិន​ជ្រៀតជ្រែក​រំខាន​ដល់​ប្រព័ន្ធ​បញ្ជា​របស់​យន្តហោះ ឬ​ការបញ្ជូន​សញ្ញា មុននឹង អនុញ្ញាត​ឲ្យប្រើ​ទូរស័ព្ទ ឬឧបករណ៍​បច្ចេកវិទ្យា​ផ្សេងទៀត​នៅ​លើ​យន្តហោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ