អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

បញ្ហាជុំវិញបារីអេឡិចត្រូនិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទន្ទឹម​នឹង​ការ​កើន​ឡើង​នូវ​ប្រជាប្រិយភាព​នៃ​ការ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នៅ​អាមេរិច​ខាង​ជើង គេ​នៅ​មាន​បញ្ហា​ចម្រូងចម្រាស់​មួយ​ចំនួន លើ​ផល​ប៉ះពាល់​របស់​វា​ដល់​បញ្ហា​សុខភាព និង​បញ្ហាស​ង្គម ព្រមទាំង​លើ​ការ​អនុញ្ញាត​ប្រើប្រាស់​បារី​ប្រភេទ​នេះ។ ជាបឋម សួរ​ថា តើ​អ្វី​ទៅ​ជា​បារីអេឡិចត្រូនិក និង​ថា​តើ​វា​មាន​ភាព​ខុសគ្នា​យ៉ាង​ដូចម៉្តេច ពី​បារី​ថ្នាំជក់​ដែល​យើង​ធ្លាប់​ស្គាល់ ? 

លោក​ហ៊ែល សម្បត្តិ
លោក​ហ៊ែល សម្បត្តិ ©សម្បត្តិ
ផ្សាយពាណិជ្ជកម្ម

La cigarette électronique (ou e-cigarette), définie par Wikipedia, est un dispositif électromécanique ou électronique générant un aérosol destiné à être inhalé ou absorbé. Elle est composé d’une pile, d’un élément chauffant et un réservoir de liquide : lorsque le fumeur inspire, la pile active l’élément chauffant qui transforme le liquide en gaz ou vapeur.

 
បារីអេឡិចត្រូនិក​នេះ​បញ្ចេញនូវ​ចំហាយទឹក​ឬក៏​ផ្សែង​សិប្បនិម្មិត ដែល​មើលទៅ​ដូចជា​ផ្សែង​ដែល​បញ្ចេញ ការជក់ថ្នាំជក់​ដូចច្នោះ​ដែរ។ តែខ្លិនផ្សែងនោះ​មិនធុំ​ដូចផ្សែង​បារីធម្មតា​ទេ និង​អាចមាន​រសជាតិផ្លែ​ឈើ ផ្សេងៗ​ថែមទៀតផង​ទៅតាម​ប្រភេទវត្ថុរាវ​ដែល​អ្នកជក់​អាច​ជ្រើស​រើស​​បាន ហើយដែល​វត្ថុរាវ​នោះ​ក៏អាច មាន​ឬ​មិនមាន​ជាតិនីកូទីន​ផងដែរ។

Donc, à la différence de la fumée produite par une cigarette traditionnelle, cette vapeur n'a pas l'odeur du tabac et, selon les premières études scientifiques, elle contient des quantités de particules et substances cancérigènes ou toxiques beaucoup plus faibles que cette dernière.

អញ្ចឹងហើយ​ទើប​វេជ្ជបណ្ឌិត​មួយចំនួន​នៅកាណាដា បាន​លើកឡើងថា វាអាច​ជា​ជម្រើស ដែល​បង្កគ្រោះ ថ្នាក់​តិចជាង​ការជក់បារី ឬក៏​ជាការជំនួសឱ្យ​ការផ្តាច់ការជក់បារី​ផងដែរ។
 
Les problèmes actuels de l’utilisation de cigarette électroniques sont d’abord d’ordre social. Puisque, le Centre américain de Contrôle et de prévention des maladies (CDC) a affirmé dans une étude publiée en août 2014 que « de plus en plus populaire, la cigarette électronique inciterait les jeunes à consommer du tabac traditionnel ».
 
ក្នុងការសិក្សាស្រាវជ្រាវ​ដ៏ដែលនោះ​បាន​គូសបញ្ជាក់​ថា ការប្រើប្រាស់​បារីអេឡិចត្រូនិក​ដោយ​យុវវ័យ​ដែល មិនញៀនបារី​បានកើន​ចំនួនបីដង​ក្នុងរយះពេល​ត្រឹមតែពីរឆ្នាំ ពោលគឺ​តួរលេខ​នៅ​ឆ្នាំ២០១១ មាន ត្រឹមតែ ៧៩ ០០០ ឯឆ្នាំ២០១៣​យុវជនអាមេរិចកាំង​ដែលជក់បារី​អេឡិចត្រូនិក​​នេះ​មានចំនួន​ដល់ទៅ ជាង ២៦៣ ០០០ នាក់។

L'étude avance que ces jeunes sont aussi deux fois plus susceptibles de consommer du tabac traditionnel. Près de 44 % des jeunes qui ont tenté l'expérience d'une cigarette électronique se disent susceptibles de passer aux cigarettes classiques.

លោកស្រី Rebecca Bunnel អ្នកសិក្សា​និង​ជាអ្នកសសេរពី​របាយការណ៍នេះ​បានលើក​ឡើង​ថា៖ ឪពុកម្តាយ ព្រមទាំង​អ្នកប្រកបវិជ្ជាជីវៈ​ខាងសុខភាព​គួរតែ​មានការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នូវ​ចំនួន​នៃយុវវ័យ​ដែល​ប្រើប្រាស់​នូវបារីអេឡិចត្រូនិក​នេះ។ Parce qu’en fait, il n’existe pas encore d’études scientifiques concluantes sur les conséquences de la cigarette électronique sur la santé.

ចំណែក​ក្រសួង​សុខាភិបាល​កាណាដា ក៏បាន​ផ្តល់ជា​អនុសាសន៍​អប់រំថា គេមិនគួរ​ប្រើប្រាស់​នូវ​បារី អេឡិចត្រូនិក​នោះទេ បើ​ទោះជា​វាមាន ឬគ្មាន​ជាតិនីកូទីន​ក៏ដោយ ព្រោះ​គេត្រូវ​រងចាំ​ឲ្យមាន​ការស្វែង យល់​ឲ្យបានច្បាស់​ជាងនេះ​ពីផលវិបាក​របស់វា​ជាមុនសិន។

D’ailleurs, jusqu'à présent, aucune cigarette électronique n’a reçu d'autorisation de mise en marché au Canada.

ចំពោះលោក Tim McAfee នាយការិយាល័យ​ថ្នាំជក់​និង​សុខភាព​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្កាជំងឺ CDC របស់​អាមេរិច ក៏បានបង្ហាញ​ពីក្តីបារម្ភ​ដូចគ្នា​ដែរ ដោយ​មានប្រសាន៍ថា៖ វាគួរឲ្យបារម្ភណាស់ ពេល ឃើញ​យុវវ័យ​ស្រូបចូល​នូវជាតិនេកូទីន បើទោះ​ជាមាន​ប្រភព​ពី​ណា​​ក៏ដោយ។

A côté de cet effet potentiellement néfaste chez les jeunes, la cigarette électronique avec nicotine, malgré qu’elle soit illégale selon la loi fédérale canadienne, est cependant recommandée par certains docteurs au Québec pour les dépendants de cigarette classique.

គឺលោកវេជ្ជបណ្ឌិត Martin Juneau នៃវិទ្យាស្ថានបេះដូង​នៃ​ក្រុងម៉ុងរ៉េអាល់ (Institut de cardiologie de Montréal) និងលោកវេជ្ជបណ្ឌិត Gaston Ostiguy នៃមជ្ឈមណ្ឌលសាកលវិទ្យាល័យសុខភាព      McGill (Centre universitaire de santé McGill) ជឿជាក់ថា​បារីអេឡិចត្រូនិក​ដែលមាន​ជាតិនេកូទីន អាចជួយ ជីវិត​អ្នកញៀន​បារី​ជាច្រើន​ដោយ​លោក​បានផ្អែក​លើលទ្ធផល​នៃការស្រាវជ្រាវ​ចេញ​ផ្សាយ​ក្នុងពេលថ្មីៗ​នេះ​ដែល​បង្ហាញថា ផ្សែងបារី​អេឡិចត្រូនិក​ដែល​មាន​ជាតិ​នេកូទីន មានផលប៉ះពាល់​តិចជាង​ផ្សែង​បារី​ធម្មតា ដល់ទៅ ៤៥០ដង។

Ces spécialistes de la lutte contre le tabac reconnaissent que la cigarette électronique avec nicotine peut contenir des contaminants, mais les concentrations sont nettement inférieures à ce qu'on retrouve dans les cigarettes traditionnelles et ne représenteraient pas un risque sérieux pour la santé.

គួរធ្វើកំណត់ចំណាំថា ចាប់តាំងពីឆ្នាំ២០០៩មក វេជ្ជបណ្ឌិត​កាណាដា​មិនមាន​សិទ្ធិ​ចេញ​វេជ្ជបញ្ជា លក់ ឬ​ក៏ចែកចាយ​នូវ​បារី​ដែលមានជាតិ​នេកូទីន​នោះទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​ខាងលើ​បាន​បញ្ចៀស​ការហាមឃាត់ របស់​ក្រសួងសុខាភិបាល​កាណាដា ដោយ​ការផ្ដល់​ជាអនុសាសន៍​ឲ្យ​ប្រើបារី​អេឡិចត្រូនិ​នេះ តែមាន​ចេញ នូវវេជ្ជបញ្ជា​ដែលត្រូវហាម​ដោយច្បាប់​នោះទេ។

Alors qu’aux Etats-Unis, l'American Heart Association (សមាគមបេះដូងអាមេរិច) affirme de son côté qu'au cours « des cinquante dernières années, la cigarette a fait 20 millions de morts et nous sommes fermement déterminés à empêcher l'industrie du tabac de créer une nouvelle génération de fumeurs ayant une dépendance à la nicotine ».

បច្ចុប្បន្ន​នៅអាមេរិចខាងជើង មិនទាន់​មានច្បាប់​ពិសេស​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើប្រាស់ និង​ចែកចាយ​នូវបារីអេឡិចត្រូនិក​នៅឡើយ​ទេ។ តែទោះជាយ៉ាងណា​នៅពេលថ្មីៗនេះ អង្គការសុខភាព​ពិភពលោក OMS (Organisation mondiale de la santé) បាន​ផ្សាយ​ជា​សាធារណៈ​​នូវ​របាយការណ៍មួយ​កាលពីចុងខែ​សីហា​ឆ្នាំ២០១៤ ដែលវាអំពាវនាវ​ឱ្យមាន​ការដាក់បទប្បញ្ញត្តិ​ឲ្យបានតឹងរឹង​លើបារី​អេឡិចត្រូនិ​នេះ។ ក្នុងនោះមាន​ដូចជា​ការហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម ការហាមឃាត់​ការប្រើប្រាស់​នៅខាង​ក្នុងអគារ និង​ការហាមឃាត់​ការលក់បារី​អេឡិចត្រូនិក​ដល់​អនីតិជន​ផងដែរ។

Aux Etats-Unis, malgré l’absence d’une loi spéciale en la matière, il ne faut pas présumer que leur utilisation est autorisée. Parce que les lois antitabac existantes, tant locales que nationales, sont souvent interprétées à interdire l’utilisation des cigarettes électroniques dans leurs dispositions relatives aux endroits « sans fumée » de même manière que les cigarettes classiques.

ដូចគ្នា​នេះដែរ នៅប្រទេស​កាណាដា​បើទោះជា​នៅមិនទាន់មាន​ច្បាប់ពិសេស កាលពី​ថ្ងៃអង្គារ៍​សប្តាហ៍កន្លង​ទៅនេះ សាលាក្រុងម៉ុងរ៉េអាល់​ទើប​នឹង​ចេញ​បទបញ្ជា​មួយ​ហាមប្រាម និយោជិត​​និង​មន្រ្តីរដ្ឋការ របស់ខ្លួន​ប្រមាណ​ជាជាង ២៨០០០នាក់ មិនឲ្យ​ជក់បារីអេឡិចត្រូនិក​នៅកន្លែង​ធ្វើការ និង​យានជំនិះ របស់​ពួកគេ​ផងដែរ បើជាបារី​នោះ​មាន​ឬគ្មាន​ជាតិនេកូទីន​ក៏ដោយ។
La Ville de Montréal appuie sa décision entre autres sur la mise en garde du Directeur de la santé publique du Québec selon qui il est souhaitable que les usagers n’utilisent pas les cigarettes électroniques dans les lieux visés par la Loi sur le tabac.

ខេត្ត​គេបិច​ក៏​គម្រោង​​នឹងធ្វើវិសោធនកម្ម​លើ​ច្បាប់​ស្តីពី​ថ្នាំជក់​ដើម្បី​រាប់បញ្ចូ បារី​អេឡិចត្រូនិក​​​នេះ​ឲ្យ​មាន​ចែងច្បាស់​នៅក្នុង​ច្បាប់​នោះ​ផងដែរ។
 
Notons que le marché de la cigarette électronique est en pleine expansion. Des analystes financiers estiment même que d'ici 10 ans, il va se vendre aux États-Unis plus de cigarettes électroniques que de cigarettes avec du tabac.
 

ដូច្នេះ​ការប្រើប្រាស់​បារីអេឡិចត្រូនិក​គឺ​ជាវិស័យថ្មីមួយ ដែល​គួរតែមាន​ការគ្រប់គ្រង​ពិសេស ទាំង​ទៅលើ ស្តង់ដា​នៃ​ការផលិត និង​របៀប​នៃការចែកចាយ ក្នុងគោលដៅ​គាំពារ និង​ការពារ​សុខភាព​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ